ពេលពួកសាសន៍ម៉ូអាប់បានឮថា ស្តេចទាំងនោះបានឡើងមក ដើម្បីច្បាំងនឹងខ្លួន គេក៏ប្រមូលអស់អ្នកណាដែលមានអាយុល្មម អាចកាន់គ្រឿងសស្ត្រាវុធបាន ទាំងក្មេង ទាំងចាស់ ឡើងទៅតម្រៀបគ្នានៅត្រង់ព្រំប្រទល់។
២ ពង្សាវតារក្សត្រ 3:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលពួកម៉ូអាប់ក្រោកពីព្រឹកព្រលឹម គេឃើញពន្លឺថ្ងៃចាំងមកពីលើទឹកដែលនៅមុខគេនោះ មើលទៅក្រហមដូចជាឈាម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិម៉ូអាប់ក្រោកពីព្រលឹម ហើយឃើញព្រះអាទិត្យចាំងនៅលើផ្ទៃទឹក មានពណ៌ក្រហមដូចជាឈាម ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រឹកព្រហាមថ្ងៃនោះ ពួកម៉ូអាប់ក្រោកឡើងឃើញពន្លឺថ្ងៃចាំងមកពីលើទឹក ដែលនៅមុខគេនោះ មើលទៅក្រហមដូចជាឈាម អាល់គីតាប ជនជាតិម៉ូអាប់ក្រោកពីព្រលឹម ហើយឃើញព្រះអាទិត្យចាំងនៅលើផ្ទៃទឹក មានពណ៌ក្រហមដូចជាឈាម |
ពេលពួកសាសន៍ម៉ូអាប់បានឮថា ស្តេចទាំងនោះបានឡើងមក ដើម្បីច្បាំងនឹងខ្លួន គេក៏ប្រមូលអស់អ្នកណាដែលមានអាយុល្មម អាចកាន់គ្រឿងសស្ត្រាវុធបាន ទាំងក្មេង ទាំងចាស់ ឡើងទៅតម្រៀបគ្នានៅត្រង់ព្រំប្រទល់។
ពួកគេបាននិយាយគ្នាថា៖ «នេះជាឈាម ពួកស្តេចនោះបានប្រហារជីវិតគ្នា ប្រាកដជាបានសម្លាប់គ្នា វិនាសអស់ហើយ ដូច្នេះ ឱពួកម៉ូអាប់អើយ ចូរយើងទៅប្រមូលយកជ័យភណ្ឌរបស់គេ»។
ព្រោះព្រះអម្ចាស់បានធ្វើឲ្យពួកទ័ពស៊ីរីបានឮសូរសន្ធឹករទេះចម្បាំង និងសន្ធឹកពលសេះ គឺជាសូរសព្ទនៃកងទ័ពយ៉ាងធំនៅក្នុងទីបោះទ័ពរបស់គេ គេនិយាយគ្នាថា៖ «មើលស្តេចអ៊ីស្រាអែលបានជួលពួកស្តេចនៃសាសន៍ហេត និងស្តេចអេស៊ីព្ទឲ្យមកច្បាំងនឹងយើងហើយ»។