ព្រោះដាវីឌបានប្រព្រឹត្តសេចក្ដីដែលទៀងត្រង់នៅព្រះនេត្រព្រះយេហូវ៉ា ដោយឥតបែរចេញពីសេចក្ដីបង្គាប់ណាមួយរបស់ព្រះអង្គ ដរាបអស់ព្រះជន្ម មានតែរឿងអ៊ូរី ជាសាសន៍ហេតប៉ុណ្ណោះ
២ ពង្សាវតារក្សត្រ 23:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលពីមុន មិនដែលមានស្តេចណាដូចទ្រង់ ដែលបានត្រឡប់មករកព្រះយេហូវ៉ាអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកម្លាំង តាមគ្រប់ទាំងក្រឹត្យវិន័យរបស់លោកម៉ូសេឡើយ ហើយក្រោយមកទៀត ក៏មិនដែលមានដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលពីមុន ពុំដែលមានស្ដេចអង្គណាមួយវិលមករកព្រះអម្ចាស់ ដោយស្មោះអស់ពីចិត្ត អស់ពីស្មារតី និងអស់ពីកម្លាំង ស្របតាមសេចក្ដីទាំងប៉ុន្មានដែលមានចែងទុកក្នុងគម្ពីរវិន័យរបស់លោកម៉ូសេ ដូចព្រះបាទយ៉ូសៀសឡើយ ហើយក្រោយមកក៏គ្មានដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅមុនទ្រង់នោះគ្មានស្តេចណាឲ្យដូចទ្រង់ ដែលបានត្រឡប់មកឯព្រះយេហូវ៉ា ឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកំឡាំង តាមគ្រប់ទាំងក្រិត្យវិន័យរបស់លោកម៉ូសេឡើយ ហើយកាលក្រោយទ្រង់មក ក៏មិនដែលកើតមានដែរ។ អាល់គីតាប កាលពីមុនពុំដែលមានស្តេចណាមួយវិលមករកអុលឡោះតាអាឡា ដោយស្មោះអស់ពីចិត្ត អស់ពីស្មារតី និងអស់ពីកម្លាំង ស្របតាមសេចក្តីទាំងប៉ុន្មានដែលមានចែងទុកក្នុងគីតាបហ៊ូកុំរបស់ណាពីម៉ូសា ដូចស្តេចយ៉ូសៀសឡើយ ហើយក្រោយមកក៏គ្មានដែរ។ |
ព្រោះដាវីឌបានប្រព្រឹត្តសេចក្ដីដែលទៀងត្រង់នៅព្រះនេត្រព្រះយេហូវ៉ា ដោយឥតបែរចេញពីសេចក្ដីបង្គាប់ណាមួយរបស់ព្រះអង្គ ដរាបអស់ព្រះជន្ម មានតែរឿងអ៊ូរី ជាសាសន៍ហេតប៉ុណ្ណោះ
ធ្វើដូច្នោះ ព្រះយេហូវ៉ានឹងសម្រេចតាមព្រះបន្ទូលដែលព្រះអង្គបានមានព្រះបន្ទូលនឹងបិតាថា "បើកូនចៅរបស់ឯងរក្សាផ្លូវរបស់គេ ឲ្យបានដើរនៅចំពោះមុខយើង ដោយស្មោះត្រង់ អស់ពីចិត្ត អស់ពីព្រលឹងគេ នោះនឹងមិនដែលខានមានពូជឯង អង្គុយលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែលឡើយ"។
ប្រសិនបើគេវិលត្រឡប់មករកព្រះអង្គដោយអស់ពីចិត្ត អស់ពីព្រលឹង នៅក្នុងស្រុករបស់ខ្មាំងសត្រូវ ដែលបាននាំគេទៅជាឈ្លើយនោះ ហើយក៏អធិស្ឋានដល់ទ្រង់ ទាំងបែរមកឯស្រុកនេះ ដែលព្រះអង្គបានប្រទានឲ្យបុព្វបុរសគេ គឺជាទីក្រុង ដែលព្រះអង្គបានរើសតាំង និងព្រះវិហារដែលទូលបង្គំបានស្អាងថ្វាយព្រះនាមរបស់ព្រះអង្គ
ទ្រង់ទុកចិត្តព្រះយេហូវ៉ា ជាព្រះរបស់សាសន៍អ៊ីស្រាអែល បានជាក្នុងពួកស្តេចយូដាក្រោយមក គ្មានស្តេចណាឲ្យដូចទ្រង់ឡើយ ហើយមុនទ្រង់ក៏គ្មានដែរ។
ស្ដេចឈរនៅលើវេទិកា ចុះសញ្ញានឹងព្រះយេហូវ៉ា ឲ្យបានដើរតាមព្រះយេហូវ៉ា ហើយកាន់តាមបទក្រឹត្យក្រម បទបញ្ជា និងបញ្ញត្តិរបស់ព្រះអង្គទាំងប៉ុន្មាន អស់អំពីចិត្ត ហើយអស់អំពីព្រលឹងទ្រង់ ដើម្បីសម្រេចតាមអស់ទាំងពាក្យនៃសញ្ញាដែលកត់ទុកនៅក្នុងគម្ពីរនេះ ហើយបណ្ដាជនទាំងឡាយក៏យល់ព្រមតាមដែរ។
ចូលរួមជាមួយពួកបងប្អូនរបស់ពួកគេ ពួកអភិជនរបស់ពួកគេ ពួកគេស្បថឲ្យត្រូវបណ្ដាសាដល់ខ្លួន ប្រសិនបើគេមិនបានកាន់តាមក្រឹត្យវិន័យរបស់ព្រះ ដែលបានប្រទានមកដោយសារលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ ហើយរក្សា និងប្រព្រឹត្តតាមគ្រប់ទាំងបទបញ្ជារបស់ព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃយើង ព្រមទាំងច្បាប់ និងបញ្ញត្តិរបស់ព្រះអង្គ។
យើងមិនឲ្យកូនស្រីរបស់យើងទៅឲ្យប្រជាជនដែលនៅក្នុងស្រុកនេះ ឬយកកូនស្រីរបស់គេមកឲ្យកូនប្រុសរបស់យើងឡើយ។
តើអ្នកត្រូវសោយរាជ្យ ដោយព្រោះតែអ្នកមានចិត្តសង្វាត និងចម្រើនឈើតាត្រៅឬ? ឯឪពុកអ្នក តើមិនបានស៊ី ហើយផឹកដែរទេឬ? ប៉ុន្តែ បានប្រព្រឹត្តសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត បានជាមានសន្តិសុខក្នុងគ្រានោះ។
អ្នករាល់គ្នានឹងស្វែងរកយើង ហើយនឹងឃើញ គឺកាលណាអ្នកស្វែងរកយើងឲ្យអស់អំពីចិត្ត
ចូរនឹកចាំពីក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកបម្រើរបស់យើង ដែលយើងបានបង្គាប់ដល់លោកនៅលើភ្នំហោរែប សម្រាប់ពួកអ៊ីស្រាអែលទាំងអស់គ្នា គឺក្រឹត្យក្រម និងបញ្ញត្តិច្បាប់ទាំងប៉ុន្មាននោះ។
ដ្បិតក្រឹត្យវិន័យបានប្រទានមកតាមរយៈលោកម៉ូសេ តែព្រះគុណ និងសេចក្តីពិត បានមកតាមរយៈព្រះយេស៊ូវគ្រីស្ទ។
តើលោកម៉ូសេមិនបានឲ្យក្រឹត្យវិន័យមកអ្នករាល់គ្នាទេឬ? ប៉ុន្តែ ក្នុងពួកអ្នករាល់គ្នា គ្មានអ្នកណាម្នាក់ប្រព្រឹត្តតាមក្រឹត្យវិន័យនោះទេ ហេតុអី្វបានជាអ្នករាល់គ្នារកសម្លាប់ខ្ញុំដូច្នេះ?»
ប៉ុន្តែ នៅទីនោះ អ្នករាល់គ្នានឹងស្វែងរកព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយអ្នកនឹងរកព្រះអង្គឃើញ ប្រសិនបើអ្នកស្វែងរកព្រះអង្គអស់ពីចិត្ត អស់ពីព្រលឹងរបស់អ្នក ។
អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នកឲ្យអស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីកម្លាំងរបស់អ្នក។