Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 23:25 - អាល់គីតាប

25 កាល​ពី​មុន​ពុំ​ដែល​មាន​ស្តេច​ណា​មួយ​វិល​មក​រកអុលឡោះ‌តាអាឡា ដោយ​ស្មោះ​អស់​ពី​ចិត្ត អស់​ពី​ស្មារតី និង​អស់​ពី​កម្លាំង ស្រប​តាម​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​ហ៊ូកុំ​របស់​ណាពី​ម៉ូសា ដូច​ស្តេច​យ៉ូសៀស​ឡើយ ហើយ​ក្រោយ​មក​ក៏​គ្មាន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 កាល​ពី​មុន មិន​ដែល​មាន​ស្តេច​ណា​ដូច​ទ្រង់ ដែល​បាន​ត្រឡប់​មក​រក​ព្រះ‌យេហូវ៉ា​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ហើយ​អស់​ពី​កម្លាំង តាម​គ្រប់​ទាំង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ​ឡើយ ហើយ​ក្រោយ​មក​ទៀត ក៏​មិន​ដែល​មាន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 កាល​ពី​មុន ពុំ​ដែល​មាន​ស្ដេច​អង្គ​ណា​មួយ​វិល​មក​រក​ព្រះ‌អម្ចាស់ ដោយ​ស្មោះ​អស់​ពី​ចិត្ត អស់​ពី​ស្មារតី និង​អស់​ពី​កម្លាំង ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ ដូច​ព្រះ‌បាទ​យ៉ូសៀស​ឡើយ ហើយ​ក្រោយ​មក​ក៏​គ្មាន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 នៅ​មុន​ទ្រង់​នោះ​គ្មាន​ស្តេច​ណា​ឲ្យ​ដូច​ទ្រង់ ដែល​បាន​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ហើយ​អស់​ពី​កំឡាំង តាម​គ្រប់​ទាំង​ក្រិត្យ‌វិន័យ​របស់​លោក​ម៉ូសេ​ឡើយ ហើយ​កាល​ក្រោយ​ទ្រង់​មក ក៏​មិន​ដែល​កើត​មាន​ដែរ។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 23:25
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ស្តេច​ទត​បាន​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា ហើយ​ពុំ​ងាក​ចេញ​ពី​សេចក្តី​ដែល​ទ្រង់​បាន​បង្គាប់​ឲ្យ​ធ្វើ​ឡើយ លើក‌លែង​តែ​កំហុស ដែល​គាត់​បាន​ប្រព្រឹត្ត​ចំពោះ​លោក​អ៊ូរី ជា​ជន‌ជាតិ​ហេត​មួយ​ប៉ុណ្ណោះ។


ពេល​កូន​ប្រព្រឹត្ត​ដូច្នេះ អុលឡោះ‌តាអាឡា​នឹង​សម្រេច​តាម​បន្ទូល​ដែល​ទ្រង់​បាន​សន្យា​ជា​មួយ​បិតា​ថា “បើ​ពូជ‌ពង្ស​របស់​អ្នក​ប្រុង​ប្រយ័ត្ន ចំពោះ​មាគ៌ា​ដែល​ខ្លួន​ដើរ ហើយ​មាន​ចិត្ត​ភក្តី​ចំពោះ​យើង ព្រម​ទាំង​ប្រតិបត្តិ​តាម​យើង​ដោយ​ស្មោះ និង​គ្មាន​ចិត្ត​វៀច‌វេរ នោះ​ក្នុង​ចំណោម​ពួក​គេ តែងតែ​មាន​ម្នាក់​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល​ជា‌និច្ច”។


នៅ​ក្នុង​ស្រុក​ដែល​ខ្មាំង​ចាប់​ពួក​គេ​យក​ទៅ​ជា​ឈ្លើយ​នោះ ប្រសិន​បើ​ពួក​គេ​វិល​មក​រក​ទ្រង់​យ៉ាង​អស់​ពី​ចិត្ត អស់​ពី​គំនិត រួច​អង្វរ​ទ្រង់​ឆ្ពោះ​មក​ស្រុក​ដែល​ទ្រង់​ប្រទាន​ឲ្យ​ដូន‌តា​របស់​គេ ឆ្ពោះ​មក​ក្រុង​ដែល​ទ្រង់​បាន​ជ្រើស​រើស និង​ឆ្ពោះ​មក​ដំណាក់​ដែល​ខ្ញុំ​បាន​សង់​ជូន​ទ្រង់


ស្តេច​ហេ‌សេគា​ផ្ញើ​ជីវិត​លើអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។ ក្នុង​ចំណោម​ស្តេច​ស្រុក​យូដា​ទាំង​ប៉ុន្មាន គឺ​ស្តេច​ដែល​សោយ​រាជ្យ​មុន ឬ​ស្តេច​ដែល​សោយ​រាជ្យ​ក្រោយ​មក​ទៀត គ្មាន​ស្តេច​ណា​ប្រៀប​ស្មើ​នឹង​ស្តេច​ហេ‌សេគា​បាន​ទេ។


ស្តេច​ឈរ​នៅ​លើ​វេទិកា នៅ​ចំពោះអុលឡោះ‌តាអាឡា ហើយ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ អុលឡោះ‌តាអាឡា ដោយ​សន្យា​ថា សុខ​ចិត្ត​ដើរ​តាម​អុលឡោះ‌តាអាឡា និង​កាន់​តាម​បទ​បញ្ជា ដំបូន្មាន និង​វិន័យ​របស់​ទ្រង់ ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​អស់​ពី​ស្មារតី ដើម្បី​គោរព​តាម​សេចក្តី​ក្នុង​សម្ពន្ធ‌មេត្រី ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​នេះ។ ប្រជា‌ជន​ទាំង​មូល​ក៏​ចូល​រួម​ក្នុង​សម្ពន្ធ‌មេត្រី​នេះ​ដែរ។


នាំ​គ្នា​ចូល​រួម​ជា​មួយ​បង​ប្អូន​របស់​ខ្លួន ជា​មនុស្ស​ដែល​គេ​គោរព​រាប់​អាន ដើម្បី​សន្យា និង​សច្ចា​ថា សុខ​ចិត្ត​កាន់​តាម​ហ៊ូកុំ ដែល​អុលឡោះ​ប្រទាន​មក​តាម​រយៈ​ម៉ូសា ជា​អ្នក​បម្រើ​របស់​ទ្រង់។ យើង​សុខ​ចិត្ត​កាន់ និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន ព្រម​ទាំង​ហ៊ូកុំ និង​វិន័យ​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង។


យើង​សន្យា​ថា មិន​លើក​កូន​ស្រី​របស់​យើង ទៅ​ឲ្យ​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ ហើយ​ក៏​មិន​ដណ្ដឹង​កូន​ស្រី​របស់​គេ ឲ្យ​មក​ធ្វើ​ជា​ភរិយា​របស់​កូន​ប្រុស​យើង​ដែរ។


តើ​អ្នក​ចង់​ពង្រឹង​រាជ​សម្បត្តិ ដោយ​សង់​ដំណាក់​ពី​ឈើ​ដ៏​មាន​តម្លៃ​នេះ​ឬ? បិតា​របស់​អ្នក​ធ្លាប់​បរិភោគ​បាយ​ទឹក ដូច​អ្នក​ឯ​ទៀតៗ​ដែរ តែ​គេ​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត និង​យុត្តិធម៌ ហេតុ​នេះ​ហើយ​បាន​ជា​បិតា​របស់​អ្នក បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត។


អ្នក​រាល់​គ្នា​ស្វែង​រក​យើង ហើយ​នឹង​ជួប​យើង​មិន​ខាន ព្រោះ​អ្នក​រាល់​គ្នា​ស្វែង​រក​យើង ដោយ​ចិត្ត​ស្មោះ។


ចូរ​នឹក​ដល់​ហ៊ូកុំ​របស់​ណាពី​ម៉ូសា ជា​អ្នក​បម្រើ​របស់​យើង ព្រម​ទាំង​ហ៊ូកុំ និង​វិន័យ​ផ្សេងៗ ដែល​យើង​បាន​ប្រគល់​ឲ្យ ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល​នៅ​ភ្នំ​ហូរែប។


ដ្បិត​អុលឡោះ​ប្រទាន​ហ៊ូកុំ​តាម​រយៈ​ណាពី​ម៉ូសា ហើយ​មេត្តា‌ករុណា និង​សេចក្ដី​ពិត​តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស។


ម៉ូសា​ប្រគល់​ហ៊ូកុំ​ទុក​ឲ្យ​អ្នក​រាល់​គ្នា​រួច​ស្រេច​ហើយ ប៉ុន្ដែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​គ្មាន​នរណា​ម្នាក់ ប្រតិបត្ដិ​តាម​ហ៊ូកុំ​នោះ​ទេ។ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រក​សម្លាប់​ខ្ញុំ​ដូច្នេះ?»។


នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ស្វែង​រកអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក។ ប្រសិន​បើ​អ្នក​ស្វែង​រក​ទ្រង់​យ៉ាង​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង នោះ​អ្នក​មុខ​ជា​ឃើញ​ទ្រង់​មិន​ខាន។


អ្នក​ត្រូវ​ស្រឡាញ់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ឲ្យ​អស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី និង​អស់​ពី​កម្លាំង​កាយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម