គឺវាដែលនឹងស្អាងវិហារមួយសម្រាប់ឈ្មោះយើង ហើយយើងនឹងតាំងបល្ល័ង្កនៃរាជ្យរបស់គេ ឲ្យនៅស្ថិតស្ថេររហូតតទៅ។
២ ពង្សាវតារក្សត្រ 21:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ក៏យករូបព្រះធ្លាក់ដែលទ្រង់បានធ្វើ ទៅតាំងនៅក្នុងព្រះវិហារ ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមកកាន់ដាវីឌ និងព្រះបាទសាឡូម៉ូនជាបុត្រទ្រង់ថា យើងនឹងតាំងឈ្មោះយើង ឲ្យនៅក្នុងព្រះវិហារនេះ ហើយនៅក្នុងក្រុងយេរូសាឡិម ដែលយើងបានរើសពីគ្រប់ទាំងកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែល ឲ្យនៅជាដរាបតទៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទម៉ាណាសេបានធ្វើរូបបដិមារបស់ព្រះអាសេរ៉ា យកទៅតម្កល់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ថ្វីដ្បិតតែព្រះអម្ចាស់ធ្លាប់មានព្រះបន្ទូលមកកាន់ព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូន ជាបុត្រថា «យើងជ្រើសរើសព្រះដំណាក់ និងក្រុងយេរូសាឡឹម ពីចំណោមកុលសម្ព័ន្ធទាំងប៉ុន្មាននៃជនជាតិអ៊ីស្រាអែល ទុកជាកន្លែងសម្រាប់នាមយើងរហូតតទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏យករូបព្រះឆ្លាក់ ដែលទ្រង់បានធ្វើ ទៅតាំងនៅក្នុងព្រះវិហារ ដែលព្រះយេហូវ៉ាបានមានបន្ទូលនឹងដាវីឌ ហើយនឹងសាឡូម៉ូន ជាបុត្រទ្រង់ថា អញនឹងតាំងឈ្មោះអញ ឲ្យនៅក្នុងព្រះវិហារនេះ ហើយនៅក្នុងក្រុងយេរូសាឡិម ដែលអញបានរើសពីគ្រប់ទាំងពូជអំបូរសាសន៍អ៊ីស្រាអែល ឲ្យនៅជាដរាបតទៅ អាល់គីតាប ស្តេចម៉ាណាសេបានធ្វើរូបបដិមារបស់ព្រះអាសេរ៉ា យកទៅតម្កល់ក្នុងដំណាក់របស់អុលឡោះតាអាឡា ថ្វីដ្បិតតែអុលឡោះតាអាឡាធ្លាប់មានបន្ទូលមកកាន់ស្តេចទត និងស្តេចស៊ូឡៃម៉ាន ជាកូនថា «យើងជ្រើសរើសដំណាក់ និងក្រុងយេរូសាឡឹម ពីចំណោមកុលសម្ព័ន្ធទាំងប៉ុន្មាននៃជនជាតិអ៊ីស្រអែល ទុកជាកន្លែងសម្រាប់នាមយើងរហូតតទៅ។ |
គឺវាដែលនឹងស្អាងវិហារមួយសម្រាប់ឈ្មោះយើង ហើយយើងនឹងតាំងបល្ល័ង្កនៃរាជ្យរបស់គេ ឲ្យនៅស្ថិតស្ថេររហូតតទៅ។
ប្រយោជន៍ឲ្យព្រះនេត្ររបស់ព្រះអង្គបានបើកទតមកឯព្រះវិហារនេះទាំងយប់ទាំងថ្ងៃ គឺទតមើលមកទីកន្លែងដែលព្រះអង្គបានមានព្រះបន្ទូលហើយថា ព្រះនាមរបស់ព្រះអង្គនឹងនៅទីនេះ ដើម្បីស្តាប់សេចក្ដីអធិស្ឋាន ដែលទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គនឹងទូលតម្រង់មកទីនេះ។
បើកាលណាប្រជារាស្ត្ររបស់ព្រះអង្គចេញទៅច្បាំងនឹងខ្មាំងសត្រូវ តាមផ្លូវណាក៏ដោយ ដែលព្រះអង្គនឹងចាត់គេឲ្យទៅ ហើយគេអធិស្ឋានដល់ព្រះយេហូវ៉ា ទាំងបែរមកឯទីក្រុងនេះ ដែលព្រះអង្គបានរើស និងព្រះវិហារនេះ ដែលទូលបង្គំបានស្អាងថ្វាយដល់ព្រះនាមរបស់ព្រះអង្គ
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងបានឮសេចក្ដីដែលអ្នកបានអធិស្ឋាន ហើយទូលអង្វរនៅចំពោះយើងនោះ យើងក៏បានញែកព្រះវិហារនេះ ដែលអ្នកបានស្អាងចេញជាបរិសុទ្ធ ទុកសម្រាប់នឹងតាំងឈ្មោះយើង នៅអស់កល្បជានិច្ច ភ្នែក និងចិត្តយើងនឹងស្ថិតនៅទីនោះ ជាដរាបតទៅ។
នោះយើងនឹងកាត់សាសន៍អ៊ីស្រាអែលចេញពីស្រុកដែលយើងបានឲ្យដល់គេ ហើយព្រះវិហារនេះដែលយើងបានញែកចេញជាបរិសុទ្ធ សម្រាប់ឈ្មោះរបស់យើង នោះយើងនឹងបោះបង់ចោលពីមុខយើងចេញ ដូច្នេះ សាសន៍អ៊ីស្រាអែលនឹងត្រឡប់ជាទីប្រៀបផ្ទឹម ហើយជាទីដំណៀល នៅក្នុងពួកសាសន៍ទាំងអស់។
រួចសង្ឃអ៊ូរីយ៉ា ក៏ស្អាងអាសនាមួយ តាមគំរូដែលស្តេចអ័ហាសបានផ្ញើមកពីក្រុងដាម៉ាសនោះគ្រប់ជំពូក អ៊ូរីយ៉ាក៏ធ្វើឲ្យទាន់ព្រះបាទអ័ហាសយាងត្រឡប់មកពីក្រុងដាម៉ាសវិញ។
ទ្រង់បានស្អាងអាសនានៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលថា៖ «យើងនឹងតាំងឈ្មោះរបស់យើង នៅក្រុងយេរូសាឡិមនេះ»។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងនឹងដកពួកយូដាពីមុខយើងចេញ ដូចជាយើងបានដកពួកអ៊ីស្រាអែលចេញដែរ ហើយយើងនឹងបោះបង់ក្រុងយេរូសាឡិមនេះ ដែលយើងបានរើស និងព្រះវិហារដែលយើងបានថា ឈ្មោះយើងនឹងនៅទីនេះ»។
ស្ដេចបង្គាប់ដល់ហ៊ីលគីយ៉ា ជាសម្ដេចសង្ឃ និងពួកសង្ឃជាបន្ទាប់ ព្រមទាំងពួកអ្នកឆ្មាំទ្វារ ឲ្យយកប្រដាប់ប្រដាទាំងអស់ ដែលបានធ្វើសម្រាប់ព្រះបាល សម្រាប់រូបព្រះ និងសម្រាប់ពួកពលនៅលើមេឃ ចេញពីព្រះវិហាររបស់ព្រះយេហូវ៉ា រួចទ្រង់ដុតចោលទាំងអស់នៅខាងក្រៅក្រុងយេរូសាឡិម ត្រង់វាលក្បែរជ្រោះកេដ្រុន ហើយក៏យកផេះទៅក្រុងបេត-អែល។
ទ្រង់ក៏យករូបព្រះចេញពីព្រះវិហាររបស់ព្រះយេហូវ៉ាទៅដល់ជ្រោះកេដ្រុន ខាងក្រៅក្រុងយេរូសាឡិម ដុតនៅទីនោះ រួចវាយកម្ទេចជាធូលី ហើយបាចទៅលើផ្នូររបស់ពួកអ្នកស្រុក ។
ទ្រង់យកអស់ទាំងព្រះនៃសាសន៍ដទៃ និងរូបព្រះនោះចេញពីព្រះវិហាររបស់ព្រះយេហូវ៉ា ព្រមទាំងអាសនាទាំងប៉ុន្មានដែលទ្រង់បានស្អាង នៅលើភ្នំនៃព្រះវិហារព្រះយេហូវ៉ា និងនៅក្រុងយេរូសាឡិមទៅបោះចោលនៅខាងក្រៅទីក្រុង។
ទ្រង់យករូបឆ្លាក់ដែលទ្រង់បានធ្វើ ទៅតម្កល់ក្នុងព្រះដំណាក់របស់ព្រះ ជាទីដែលព្រះបានមានព្រះបន្ទូលនឹងដាវីឌ ហើយព្រះបាទសាឡូម៉ូនជាបុត្រាទ្រង់ថា: "យើងនឹងតាំងឈ្មោះយើងនៅក្នុងព្រះវិហារនេះ នៅក្រុងយេរូសាឡិម ជាទីដែលយើងបានរើសក្នុងគ្រប់ទាំងកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែលឲ្យនៅជាដរាបតទៅ។
ប៉ុន្តែ យើងបានរើសក្រុងយេរូសាឡិម ដើម្បីឲ្យឈ្មោះរបស់យើងបាននៅទីនោះ ហើយយើងបានរើសដាវីឌឲ្យបានគ្រប់គ្រងលើអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង"។
បន្ទាប់មក ព្រះយេហូវ៉ាលេចមកឲ្យព្រះបាទសាឡូម៉ូនឃើញនៅពេលយប់ មានព្រះបន្ទូលថា៖ «យើងបានទទួលសេចក្ដីអធិស្ឋានរបស់ឯងហើយ ក៏បានរើសទីនេះ ទុកជាទីសម្រាប់យើង ឲ្យបានជាទីថ្វាយយញ្ញបូជា។
ដ្បិតឥឡូវនេះ យើងបានរើសព្រះវិហារនេះ ហើយញែកចេញជាបរិសុទ្ធ ដើម្បីឲ្យឈ្មោះយើងបានតាំងនៅទីនេះជាដរាបទៅ ឯភ្នែក និងចិត្តរបស់យើង ក៏នៅទីនេះជានិច្ច។
យើងនឹងដកអ្នករាល់គ្នាចេញពីស្រុកដែលយើងបានឲ្យដល់អ្នករាល់គ្នា រួចដំណាក់នេះដែលយើងបានញែកជាបរិសុទ្ធ ទុកសម្រាប់ឈ្មោះយើង នោះយើងនឹងបោះបង់ចោលពីភ្នែករបស់យើង ឲ្យបានត្រឡប់ជាពាក្យពោល និងជាពាក្យចំអក ក្នុងចំណោមអស់ទាំងសាសន៍។
តែបើអ្នករាល់គ្នាត្រឡប់មករកយើងវិញ ហើយកាន់ និងប្រព្រឹត្តតាមបទបញ្ជារបស់យើង នោះទោះបើពួកនិរទេសរបស់អ្នកបានខ្ចាត់ខ្ចាយ ទៅនៅដល់ជើងមេឃបំផុតក៏ដោយ ក៏យើងនឹងប្រមូលគេពីទីនោះ ហើយនាំគេមកឯកន្លែងដែលយើងបានជ្រើសរើស ដើម្បីឲ្យឈ្មោះរបស់យើងតាំងជាប់នៅទីនោះ"។
សូមនឹកចាំពីក្រុមជំនុំរបស់ព្រះអង្គ ដែលព្រះអង្គបានទិញតាំងពីបុរាណមក ជាអ្នកដែលព្រះអង្គបានលោះ យកមកធ្វើជាកុលសម្ព័ន្ធ នៃមត៌ករបស់ព្រះអង្គ! សូមនឹកចាំពីភ្នំស៊ីយ៉ូន ជាកន្លែងដែលព្រះអង្គបានគង់នៅ។
គេបានធ្វើឲ្យព្រះអង្គខ្ញាល់ ដោយទីខ្ពស់របស់គេ គេបណ្ដាលឲ្យព្រះអង្គប្រចណ្ឌ ដោយរូបព្រះរបស់គេ។
គឺគេបានតាំងរបស់គួរស្អប់ខ្ពើមរបស់គេ នៅក្នុងវិហារដែលហៅតាមឈ្មោះយើង ជាការដែលបង្អាប់ដល់ទីនោះវិញ។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ពួកកូនចៅយូដាបានប្រព្រឹត្តអំពើដ៏អាក្រក់នៅភ្នែកយើង គេបានដាក់របស់គួរស្អប់ខ្ពើមរបស់គេ នៅក្នុងវិហារដែលហៅតាមឈ្មោះយើង ដើម្បីធ្វើឲ្យអាប់ឱន។
មួយទៀត នាងបានធ្វើការយ៉ាងនេះដល់យើង គឺបានធ្វើឲ្យទីបរិសុទ្ធរបស់យើងស្មោកគ្រោកទៅនៅថ្ងៃមួយនោះ ព្រមទាំងបង្អាប់ថ្ងៃសប្ប័ទរបស់យើងផង។
«មិនត្រូវដំឡើងបង្គោលសក្ការៈ នៅក្បែរអាសនារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលនឹងស្អាងសម្រាប់អ្នកនោះឡើយ