ពេលអ័ហ៊ីថូផែលឃើញថា គេមិនបានតាមគំនិតខ្លួនដូច្នោះ នោះលោកក៏ចងកែបលា ជិះត្រឡប់ទៅដល់ផ្ទះ នៅទីក្រុងរបស់លោកវិញ ចាត់ចែងការក្នុងផ្ទះស្រេចហើយ រួចចងកស្លាប់ទៅ គេបញ្ចុះសពលោកនៅក្នុងផ្នូររបស់ឪពុកលោក។
២ ពង្សាវតារក្សត្រ 20:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ ស្ដេចហេសេគាប្រឈួនហៀបនឹងសុគត ហើយហោរាអេសាយជាកូនអ័ម៉ូស ក៏មកគាល់ទ្រង់ ទូលថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "ចូរផ្តាំដល់វង្សារបស់ឯងចុះ ដ្បិតឯងត្រូវស្លាប់ហើយ មិនរស់ទេ"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ ព្រះបាទហេសេគាប្រឈួនជាទម្ងន់ ហៀបនឹងសុគត។ ព្យាការីអេសាយ ជាកូនរបស់លោកអម៉ូស មកគាល់ស្ដេច ទូលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា សូមព្រះករុណាផ្ដែផ្ដាំរាជវង្សានុវង្សឲ្យហើយទៅ ដ្បិតព្រះករុណាមិនរស់រានតទៅទៀតទេ ព្រះករុណាជិតសោយទិវង្គតហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ ហេសេគាទ្រង់ប្រឈួនហៀបនឹងសុគត ហើយហោរាអេសាយ ជាកូនអ័ម៉ូស ក៏មកគាល់ទ្រង់ទូលថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ចូរផ្តាំដល់វង្សារបស់ឯងចុះ ដ្បិតឯងត្រូវស្លាប់ហើយ មិនរស់ទេ អាល់គីតាប នៅគ្រានោះ ស្តេចហេសេគា មានជំងឺជាទម្ងន់ ហៀបនឹងស្លាប់។ ណាពីអេសាយ ជាកូនរបស់លោកអម៉ូស មកជួបស្តេចជម្រាបថា៖ «អុលឡោះតាអាឡាមានបន្ទូលថា សូមស្តេចផ្តែផ្តាំរាជវង្សានុវង្សឲ្យហើយទៅ ដ្បិតស្តេចមិនរស់រានតទៅទៀតទេ ស្តេចជិតស្លាប់ហើយ»។ |
ពេលអ័ហ៊ីថូផែលឃើញថា គេមិនបានតាមគំនិតខ្លួនដូច្នោះ នោះលោកក៏ចងកែបលា ជិះត្រឡប់ទៅដល់ផ្ទះ នៅទីក្រុងរបស់លោកវិញ ចាត់ចែងការក្នុងផ្ទះស្រេចហើយ រួចចងកស្លាប់ទៅ គេបញ្ចុះសពលោកនៅក្នុងផ្នូររបស់ឪពុកលោក។
លោកទូលស្តេចថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "ដែលអ្នកបានចាត់អ្នកនាំសារឲ្យទៅសួរដល់ព្រះបាល-សេប៊ូប ជាព្រះរបស់ពួកអេក្រុននោះ តើដោយព្រោះគ្មានព្រះនៅស្រុកអ៊ីស្រាអែល ដែលអាចសួរទ្រង់បានឬ? ហេតុនេះ ទ្រង់នឹងមិនអាចក្រោកពីដំណេក ដែលទ្រង់ផ្ទំនេះឡើយ គឺពិតជាត្រូវសុគត"»។
ហេតុនេះ ព្រះយេហូវ៉ាបានមានព្រះបន្ទូលដូច្នេះថា "ទ្រង់នឹងមិនក្រោកពីដំណេក ដែលទ្រង់បានផ្ទំនោះឡើយ គឺពិតជាត្រូវសុគត"»។ រួចលោកអេលីយ៉ាក៏ចេញបាត់ទៅ។
រួចទ្រង់ចាត់អេលាគីម ជាឧកញ៉ាវាំង និងសេបណា ជាស្មៀនហ្លួង ហើយពួកចាស់ទុំក្នុងពួកសង្ឃ ឲ្យស្លៀកពាក់សំពត់ធ្មៃ ទៅជួបហោរាអេសាយ ជាកូនអ័ម៉ូស។
នៅពេលនោះ លោកអេសាយជាកូនអ័ម៉ូស បានចាត់គេឲ្យទៅគាល់ស្ដេចហេសេគា ទូលថា៖ «ព្រះយេហូវ៉ា ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា សេចក្ដីដែលអ្នកបានអធិស្ឋានដល់យើង ពីដំណើរសានហេរីប ជាស្តេចអាសស៊ើរ នោះយើងបានយល់ព្រមហើយ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «មើល៍ ថ្ងៃដែលអ្នកត្រូវស្លាប់ជិតដល់ហើយ។ ចូរហៅយ៉ូស្វេមក ហើយចូលទៅក្នុងត្រសាលជំនុំ ដើម្បីឲ្យយើងបានប្រគល់បន្ទុកលើលោក»។ ដូច្នេះ លោកម៉ូសេ និងលោកយ៉ូស្វេក៏ចូលទៅក្នុងត្រសាលជំនុំ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «មើល៍ អ្នកត្រូវដេកលក់ទៅជាមួយបុព្វបុរសរបស់អ្នក។ បន្ទាប់មក ប្រជាជននេះនឹងលើកគ្នា ហើយផិតទៅតាមព្រះដទៃ ជាព្រះរបស់ស្រុកដែលគេចូលទៅនៅកណ្ដាលនោះ។ គេនឹងបោះបង់ចោលយើង ហើយផ្តាច់សេចក្ដីសញ្ញាដែលយើងបានតាំងជាមួយគេ។
គាត់បានឈឺមែន ស្ទើរតែនឹងស្លាប់ផង តែព្រះអាណិតមេត្តាដល់គាត់ មិនមែនដល់គាត់តែម្នាក់ទេ តែដល់ខ្ញុំដែរ ដើម្បីមិនឲ្យខ្ញុំកើតទុក្ខខ្ជាន់ៗឡើយ។
ដ្បិតគាត់ស្ទើរតែនឹងស្លាប់នោះ គឺដោយសារតែការងាររបស់ព្រះគ្រីស្ទ គាត់បានប្រថុយជីវិត ដើម្បីជួយខ្ញុំជំនួសអ្នករាល់គ្នាដែលមិនអាចមកជួយបាន។