ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 2:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ប្រាប់​ថា៖ «ចូរ​យក​ក្អម​ថ្មី​មួយ​មក​ឲ្យ​ខ្ញុំ ហើយ​ដាក់​អំបិល​ផង» គេ​ក៏​យក​មក​ជូន​លោក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​ទៅ​យក​ចាន‌គោម​ថ្មី​មួយ​មក​ឲ្យ​ខ្ញុំ ហើយ​ដាក់​អំបិល​ផង!»។ គេ​ក៏​ទៅ​យក​មក​ជូន​លោក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ លោក​ប្រាប់​ថា ចូរ​យក​ក្អម​ថ្មី​១​មក​ឲ្យ​ខ្ញុំ ហើយ​ដាក់​អំបិល​ផង គេ​ក៏​យក​មក

សូមមើលជំពូក

អាល់គីតាប

អេលី‌យ៉ាសាក់​មាន​ប្រសាសន៍​ថា៖ «ចូរ​ទៅ​យក​ចាន​គោម​ថ្មី​មួយ​មក​ឲ្យ​ខ្ញុំ ហើយ​ដាក់​អំបិល​ផង!»។ គេ​ក៏​ទៅ​យក​មក​ជូន​គាត់។

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 2:20
5 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​នៅ​ទី​ក្រុង​នោះ បាន​និយាយ​ទៅ​កាន់​អេលី‌សេ​ថា៖ «សូម​លោក​មើល​កន្លែង​សង់​ទី​ក្រុង​នេះ​ល្អ​ណាស់ ដូច​ជា​លោក​បាន​ឃើញ​ស្រាប់​ហើយ ប៉ុន្តែ ទឹក​មិន​ល្អ​ទេ ហើយ​ដី​ក៏​មិន​កើត​ផល​ដែរ»។


បន្ទាប់​មក លោក​ចេញ​ទៅ​ចាក់​អំបិល​នោះ​ទៅ​ក្នុង​រន្ធ​ទឹក ដោយ​ពោល​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "យើង​បាន​កែ​ទឹក​នេះ​ឲ្យ​បាន​ល្អ​ឡើង​វិញ​ហើយ ពី​នេះ​ទៅ​មុខ​នឹង​គ្មាន​អ្វី​ស្លាប់ ឬ​ឥត​ផល ដោយ​ព្រោះ​ទឹក​នេះ​ទៀត​ឡើយ"»។


តែ​ទី​ល្បាប់ និង​បឹង​នៅ​ទី​នោះ នឹង​មិន​បាន​សាប​ល្អ​វិញ​ទេ កន្លែង​ទាំង​នោះ​នឹង​បាន​ទុក​សម្រាប់​ធ្វើ​អំបិល​វិញ


ហេតុ​នេះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​ស្បថ​ថា៖ ដរាប​ណា​យើង​មាន​ជីវិត​គង់​នៅ ពិត​ប្រាកដ​ជា​ស្រុក​ម៉ូអាប់ នឹង​បាន​ដូច​ជា​ក្រុង​សូដុម ហើយ​ពួក​អាំម៉ូន​នឹង​បាន​ដូច​ជា​ក្រុង​កូម៉ូរ៉ា​ដែរ ជា​ស្រុក​ដែល​មាន​សុទ្ធ​តែ​ដើម​កន្ទេច‌អាល និង​អណ្តូង​អំបិល ហើយ​ជា​ទី​ស្មសាន​រហូត​តទៅ។ ឯ​សំណល់​នៃ​ប្រជា‌រាស្ត្រ​របស់​យើង នឹង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​គេ ហើយ​ពួក​អ្នក​នៅ​មាន​ជីវិត​នៃ​សាសន៍​របស់​យើង នឹង​កាន់​កាប់​ស្រុក​របស់​គេ។


អ័ប៊ី‌ម៉្មា‌ឡិច​ច្បាំង​នឹង​ទី​ក្រុង​នោះ​អស់​ពេញ​មួយ​ថ្ងៃ គាត់​ចាប់​យក​បាន​ទី​ក្រុង ហើយ​សម្លាប់​ប្រជាជន​នៅ​ក្នុង​ទីក្រុង បំផ្លាញ​ទី​ក្រុង ព្រម​ទាំង​បាច​អំបិល​ទៀត​ផង។