ពេលគេវិលត្រឡប់មកជួបអេលីសេវិញ ដែលលោករង់ចាំនៅក្រុងយេរីខូរ ហើយលោកមានប្រសាសន៍ថា៖ «តើខ្ញុំមិនបានប្រាប់ថា "កុំឲ្យទៅអី"ឬទេ?»។
២ ពង្សាវតារក្សត្រ 2:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ពេលគេចេះតែទទូចសូម ទាល់តែលោកខ្មាស បានជាលោកបណ្តោយទៅ ដោយពោលថា៖ «ចូរឲ្យគេទៅចុះ» ដូច្នេះ គេក៏ប្រើហាសិបនាក់នោះឲ្យទៅ ហើយគេរកលោកអស់រយៈពេលបីថ្ងៃ តែឥតឃើញសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ដោយគេទទូចខ្លាំងពេក លោកក៏យល់ព្រម ហើយមានប្រសាសន៍ថា៖ «ចូរចាត់ពួកគេឲ្យទៅចុះ!»។ គេចាត់មនុស្សទាំងហាសិបនាក់នោះឲ្យទៅរកលោកអេលីយ៉ា អស់រយៈពេលបីថ្ងៃ តែរកមិនឃើញសោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែដោយគេចេះតែទទូចសូម ទាល់តែលោកបានខ្មាស បានជាលោកបណ្តោយទៅថា ចូរឲ្យគេទៅចុះ ដូច្នេះ គេក៏ប្រើ៥០នាក់នោះឲ្យទៅ ហើយគេរកលោកអស់៣ថ្ងៃឥតឃើញសោះ អាល់គីតាប ប៉ុន្តែ ដោយគេទទូចខ្លាំងពេក គាត់ក៏យល់ព្រម ហើយនិយាយថា៖ «ចូរចាត់ពួកគេឲ្យទៅចុះ!»។ គេចាត់មនុស្សទាំងហាសិបនាក់នោះឲ្យទៅរកអេលីយ៉េស អស់រយៈពេលបីថ្ងៃ តែរកមិនឃើញសោះ។ |
ពេលគេវិលត្រឡប់មកជួបអេលីសេវិញ ដែលលោករង់ចាំនៅក្រុងយេរីខូរ ហើយលោកមានប្រសាសន៍ថា៖ «តើខ្ញុំមិនបានប្រាប់ថា "កុំឲ្យទៅអី"ឬទេ?»។
អ្នកសំណព្វរបស់ព្រះក៏សម្លឹងមើលមុខហាសែល ទាល់តែគាត់ខ្មាស ហើយអ្នកសំណព្វរបស់ព្រះក៏យំ។
ខ្ញុំប្រាប់អ្នករាល់គ្នាថា ទោះបើអ្នកនោះមិនក្រោកឡើង យកទៅឲ្យ ដោយព្រោះជាសម្លាញ់ក៏ដោយ គង់តែនឹងក្រោកឡើងយកឲ្យ តាមអ្នកនោះត្រូវការជាមិនខាន ដោយព្រោះអ្នកនោះចេះតែទទូចអង្វរជានិច្ច។
ខ្ញុំអាចធ្វើបន្ទាល់បានថា គេមានសេចក្តីឧស្សាហ៍ដល់ព្រះ ប៉ុន្តែ មិនមែនដោយប្រាជ្ញាទេ។
ដោយសារជំនឿ លោកហេណុកត្រូវព្រះលើកឡើងទៅស្ថានសួគ៌ មិនឲ្យគាត់ជួបសេចក្តីស្លាប់ ហើយគេរកគាត់មិនឃើញទៀតឡើយ ព្រោះព្រះបានយកគាត់ទៅ ។ មុនពេលព្រះលើកយកគាត់ទៅ មានគេសរសើរពីគាត់ថា ព្រះសព្វព្រះហឫទ័យនឹងគាត់។