ដោយព្រោះអ្នកខឹងនឹងយើងដូច្នេះ ហើយដោយព្រោះសេចក្ដីព្រហើនរបស់អ្នក បានឮមកដល់ត្រចៀកយើង នោះយើងនឹងដាក់កន្លុះរបស់យើងនៅច្រមុះអ្នក និងដែកបង្ខាំងរបស់យើងនៅមាត់អ្នក យើងនឹងញាក់ឲ្យអ្នកវិលទៅតាមផ្លូវ ដែលអ្នកបានមកនោះវិញ។
២ ពង្សាវតារក្សត្រ 19:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺគេនឹងវិលទៅវិញតាមផ្លូវដដែល ដែលគេបានមកនោះ ឥតចូលមកក្នុងទីក្រុងនេះឡើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចនោះនឹងវិលត្រឡប់ទៅវិញ តាមផ្លូវដែលគេធ្វើដំណើរមក គឺគេនឹងមិនចូលក្នុងក្រុងនេះឡើយ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺគេនឹងវិលទៅវិញតាមផ្លូវដដែល ដែលគេបានមកនោះ ឥតចូលមកក្នុងទីក្រុងនេះឡើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា អាល់គីតាប ស្តេចនោះនឹងវិលត្រឡប់ទៅវិញ តាមផ្លូវដែលគេធ្វើដំណើរមក គឺគេនឹងមិនចូលក្នុងក្រុងនេះឡើយ នេះជាបន្ទូលរបស់អុលឡោះតាអាឡា |
ដោយព្រោះអ្នកខឹងនឹងយើងដូច្នេះ ហើយដោយព្រោះសេចក្ដីព្រហើនរបស់អ្នក បានឮមកដល់ត្រចៀកយើង នោះយើងនឹងដាក់កន្លុះរបស់យើងនៅច្រមុះអ្នក និងដែកបង្ខាំងរបស់យើងនៅមាត់អ្នក យើងនឹងញាក់ឲ្យអ្នកវិលទៅតាមផ្លូវ ដែលអ្នកបានមកនោះវិញ។
ដ្បិតយើងនឹងការពារក្រុងនេះ រក្សាទុកសម្រាប់ខ្លួនយើង គឺដោយយល់ដល់ដាវីឌ ជាអ្នកបម្រើយើងផង»។
មើល៍ យើងនឹងបណ្ដាលគំនិតគេឲ្យសម្រេចនឹងត្រឡប់ទៅស្រុកគេវិញ ដោយបានឮដំណឹងមួយ រួចយើងនឹងឲ្យគេដួលស្លាប់ដោយដាវ នៅក្នុងស្រុករបស់គេនោះ»។
ព្រះហឫទ័យរបស់ស្តេច នៅក្នុងព្រះហស្តព្រះយេហូវ៉ា ដូចជាផ្លូវទឹកហូរទាំងឡាយ ព្រះអង្គឲ្យបែរហូរទៅខាងណា ក៏តាមតែព្រះហឫទ័យ។