ឯដំណើរដែលអ្នកចេញចូលទៅមក នោះព្រះយេហូវ៉ានឹងថែរក្សា ចាប់តាំងពីឥឡូវនេះ រហូតអស់កល្បតទៅ។
២ ពង្សាវតារក្សត្រ 19:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ យើងដឹងកន្លែងដែលអ្នកអង្គុយ និងពេលណាដែលអ្នកចេញចូល ក៏ដឹងទាំងអស់ដែលអ្នកខឹងក្តៅនឹងយើងដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំណែកឯយើងវិញ អ្នកធ្វើអ្វីក៏ដោយ យើងដឹងទាំងអស់! ពេលណាអ្នកអង្គុយ ពេលណាអ្នកចេញ ឬចូល ពេលអ្នកច្រឡោតខឹងនឹងយើង ក៏យើងដឹងដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញដឹងកន្លែងដែលឯងអង្គុយ នឹងវេលាណាដែលឯងចេញចូល ក៏ស្គាល់សេចក្ដីដែលឯងខឹងក្តៅនឹងអញដែរ អាល់គីតាប ចំណែកឯយើងវិញ អ្នកធ្វើអ្វីក៏ដោយ យើងដឹងទាំងអស់! ពេលណាអ្នកអង្គុយ ពេលណាអ្នកចេញ ឬចូល ពេលអ្នកច្រឡោតខឹងនឹងយើង ក៏យើងដឹងដែរ |
ឯដំណើរដែលអ្នកចេញចូលទៅមក នោះព្រះយេហូវ៉ានឹងថែរក្សា ចាប់តាំងពីឥឡូវនេះ រហូតអស់កល្បតទៅ។
អ្នកនឹងត្រូវបណ្ដាសា ក្នុងកាលដែលអ្នកចូលមក ហើយនឹងត្រូវបណ្ដាសា ក្នុងកាលដែលអ្នកចេញទៅ។
ព្រះបាទអ័គីសបានហៅដាវីឌមកមានរាជឱង្ការថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដែលមានព្រះជន្មរស់នៅថា អ្នកជាមនុស្សស្មោះត្រង់ ហើយដែលអ្នកចេញចូលក្នុងពលទ័ពជាមួយយើង យើងពេញចិត្តណាស់ ដោយមិនឃើញថាអ្នកមានទោសអ្វីឡើយ ចាប់តាំងពីពេលដែលអ្នកមករហូតដល់ថ្ងៃនេះ ប៉ុន្តែ ពួកមេដឹកនាំរបស់យើងមិនចូលចិត្តអ្នកទេ។