(ដ្បិតគេនឹងឮនិយាយពីព្រះនាមដ៏ជាធំឧត្តមរបស់ព្រះអង្គ និងពីព្រះហស្តដ៏ខ្លាំងពូកែ ហើយពីព្រះពាហុដែលលើកសម្រេចដែរ) ហើយគេមកអធិស្ឋានតម្រង់ចំពោះព្រះវិហារនេះ
២ ពង្សាវតារក្សត្រ 17:36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺត្រូវកោតខ្លាចដល់ព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ ដែលព្រះអង្គបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ដោយព្រះចេស្តាដ៏ធំ និងព្រះហស្តលើកសម្រេច ហើយត្រូវក្រាបគោរពដល់ព្រះអង្គ ព្រមទាំងថ្វាយយញ្ញបូជារបស់ឯងដល់ព្រះអង្គតែមួយប៉ុណ្ណោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទុយទៅវិញ ត្រូវគោរពកោតខ្លាចព្រះអម្ចាស់ ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ដោយឫទ្ធិបារមី និងតេជានុភាពដ៏ខ្លាំងពូកែ។ អ្នករាល់គ្នាត្រូវគោរពថ្វាយបង្គំ និងថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់តែមួយប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺត្រូវកោតខ្លាចដល់ព្រះយេហូវ៉ាតែ១ប៉ុណ្ណោះ ដែលទ្រង់បាននាំឯងរាល់គ្នា ឡើងចេញពីស្រុកអេស៊ីព្ទមក ដោយព្រះចេស្តាដ៏ធំ នឹងព្រះហស្តលើកសំរេច ហើយត្រូវក្រាបគោរពដល់ទ្រង់ ព្រមទាំងថ្វាយយញ្ញបូជារបស់ឯងដល់ទ្រង់តែ១ព្រះអង្គប៉ុណ្ណោះ អាល់គីតាប ផ្ទុយទៅវិញ ត្រូវគោរពកោតខ្លាចអុលឡោះតាអាឡា ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ដោយអំណាចដ៏ខ្លាំងពូកែ។ អ្នករាល់គ្នាត្រូវគោរពថ្វាយបង្គំ និងធ្វើគូរបានជូនអុលឡោះតាអាឡាតែមួយប៉ុណ្ណោះ។ |
(ដ្បិតគេនឹងឮនិយាយពីព្រះនាមដ៏ជាធំឧត្តមរបស់ព្រះអង្គ និងពីព្រះហស្តដ៏ខ្លាំងពូកែ ហើយពីព្រះពាហុដែលលើកសម្រេចដែរ) ហើយគេមកអធិស្ឋានតម្រង់ចំពោះព្រះវិហារនេះ
ត្រូវឲ្យកោតខ្លាចដល់ព្រះយេហូវ៉ា ជាព្រះនៃឯងវិញ ព្រះអង្គនឹងជួយអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវទាំងអស់»។
ដោយព្រះហស្តខ្លាំងពូកែ និងព្រះពាហុលើកសម្រេច ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច
ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «តើអ្នកស្រែករកយើងធ្វើអី? ចូរប្រាប់កូនចៅអ៊ីស្រាអែលឲ្យដើរទៅមុខទៅ។
ដូច្នេះ ចូរប្រាប់កូនចៅអ៊ីស្រាអែលថា "យើងជាព្រះយេហូវ៉ា យើងនឹងនាំអ្នករាល់គ្នាចេញពីបន្ទុករបស់សាសន៍អេស៊ីព្ទ ហើយរំដោះអ្នករាល់គ្នាឲ្យរួចពីភាពជាទាសកររបស់គេ យើងនឹងប្រោសលោះអ្នករាល់គ្នា ដោយលើកដៃយើងឡើង និងដោយការវិនិច្ឆ័យយ៉ាងធំ។
ដ្បិត ប្រសិនបើយើងបានលើកដៃវាយអ្នក និងប្រជារាស្ត្ររបស់អ្នក ដោយជំងឺអាសន្នរោគនៅពេលនេះ ម៉្លេះសមអ្នករាល់គ្នានឹងវិនាសសូន្យពីផែនដីបាត់ទៅហើយ។
ព្រះអង្គបាននាំអ៊ីស្រាអែល ជាប្រជារាស្ត្រព្រះអង្គ ចេញពីស្រុកអេស៊ីព្ទមកដោយទីសម្គាល់ និងការអស្ចារ្យ ដោយព្រះហស្តខ្លាំងពូកែ និងព្រះពាហុលើកសម្រេច ព្រមទាំងការស្ញែងខ្លាចយ៉ាងធំ។
អ្នកត្រូវក្រោកឡើង ឈរនៅមុខមនុស្សចាស់សក់ស ត្រូវគោរពដល់មនុស្សមានវ័យចម្រើន ហើយត្រូវកោតខ្លាចដល់ព្រះរបស់អ្នកដែរ យើងនេះជាព្រះយេហូវ៉ា។
កុំខ្លាចអស់អ្នកដែលសម្លាប់បានតែរូបកាយ តែមិនអាចសម្លាប់ព្រលឹងបាននោះឡើយ តែផ្ទុយទៅវិញ ត្រូវខ្លាចព្រះអង្គដែលទ្រង់អាចនឹងបំផ្លាញទាំងព្រលឹង និងរូបកាយទៅក្នុងនរកបាន។
ក្នុងកាលដែលព្រះអង្គលូកព្រះហស្តប្រោសឲ្យបានជា និងទីសម្គាល់ ការអស្ចារ្យដែលបានកើតឡើង ដោយសារព្រះនាមព្រះយេស៊ូវ ជាអ្នកបម្រើបរិសុទ្ធរបស់ព្រះអង្គ»។
«ត្រូវកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ត្រូវគោរពប្រតិបត្តិដល់ព្រះអង្គ នៅជាប់នឹងព្រះអង្គ ហើយអ្នកត្រូវស្បថក្នុងនាមព្រះអង្គ។
ចូរនឹកចាំថា អ្នកធ្លាប់ជាទាសករនៅស្រុកអេស៊ីព្ទ តែព្រះយេហូវ៉ាជាព្រះរបស់អ្នកបាននាំអ្នកចេញពីស្រុកនោះមក ដោយព្រះហស្តដ៏ខ្លាំងពូកែ និងព្រះពាហុលើកសម្រេច ហេតុនេះហើយបានជាព្រះយេហូវ៉ាជាព្រះរបស់អ្នកបានបង្គាប់ឲ្យអ្នកគោរពថ្ងៃសប្ប័ទ។
នោះចូរប្រយ័ត្ន ក្រែងភ្លេចព្រះយេហូវ៉ា ដែលព្រះអង្គបាននាំអ្នកចេញពីស្រុកអេស៊ីព្ទ ពីផ្ទះដែលអ្នកធ្វើជាទាសករ។
ត្រូវកោតខ្លាចព្រះយេហូវ៉ាជាព្រះរបស់អ្នក និងគោរពប្រតិបត្តិព្រះអង្គ ហើយត្រូវស្បថដោយព្រះនាមព្រះអង្គ ។
ឱព្រះអម្ចាស់អើយ តើមានអ្នកណាមិនកោតខ្លាច ហើយលើកតម្កើងព្រះនាមព្រះអង្គ? ដ្បិតមានតែព្រះអង្គមួយប៉ុណ្ណោះដែលបរិសុទ្ធ ហើយគ្រប់ទាំងសាសន៍នឹងមកក្រាបថ្វាយបង្គំព្រះអង្គ ដ្បិតការជំនុំជម្រះរបស់ព្រះអង្គ បានសម្តែងមកឲ្យឃើញហើយ»។