គ្រានោះ សាលូមជាកូនយ៉ាបេសបានក្បត់ ហើយធ្វើគត់ទ្រង់នៅចំពោះប្រជាជនទាំងឡាយ រួចឡើងសោយរាជ្យជំនួស។
២ ពង្សាវតារក្សត្រ 15:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ហូស៊ាជាកូនអេឡា មានគម្រោងក្បត់នឹងពេកា ជាកូនរេម៉ាលា ក៏ធ្វើគុតទ្រង់ ហើយឡើងសោយរាជ្យជំនួស ក្នុងឆ្នាំទីម្ភៃនៃរាជ្យយ៉ូថាម ជាបុត្រអ័សារា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកហូស៊ា ជាកូនរបស់លោកអេឡា បានឃុបឃិតក្បត់នឹងព្រះបាទពេកា ជាកូនរបស់លោករេម៉ាលា លោកធ្វើគុតស្ដេច ហើយឡើងសោយរាជ្យជំនួស នៅឆ្នាំទីម្ភៃនៃរជ្ជកាលព្រះបាទយ៉ូថាម ជាបុត្ររបស់ព្រះបាទអសារា ស្ដេចស្រុកយូដា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះហូស៊ា ជាកូនអេឡា បង្កើតការកម្បត់នឹងពេកា ជាកូនរេម៉ាលា ក៏ធ្វើគុតទ្រង់ទៅ ហើយឡើងសោយរាជ្យជំនួស ក្នុងឆ្នាំទី២០នៃរាជ្យយ៉ូថាម ជាបុត្រអ័សារា អាល់គីតាប លោកហូស៊ាជាកូនរបស់លោកអេឡា បានឃុបឃិតក្បត់នឹងស្តេចពេកា ជាកូនរបស់លោករេម៉ាលា លោកសម្លាប់ស្តេច ហើយឡើងសោយរាជ្យជំនួស នៅឆ្នាំទីម្ភៃ នៃរជ្ជកាលស្តេចយ៉ូថាម ជាបុត្ររបស់ស្តេចអសារា ស្តេចស្រុកយូដា។ |
គ្រានោះ សាលូមជាកូនយ៉ាបេសបានក្បត់ ហើយធ្វើគត់ទ្រង់នៅចំពោះប្រជាជនទាំងឡាយ រួចឡើងសោយរាជ្យជំនួស។
ឯពេកា កូនរេម៉ាលា ជាមេទ័ពរបស់ទ្រង់ អើកុប និងអើរីយេក៏ក្បត់ធ្វើគុតទ្រង់នៅឯដំណាក់ក្នុងព្រះរាជវាំង នៅក្រុងសាម៉ារី ក៏មានពួកកាឡាតហាសិបនាក់នៅជាមួយលោកដែរ លោកបានប្រហារជីវិតស្តេច ហើយឡើងសោយរាជ្យជំនួស។
នៅក្នុងរាជ្យពេកា ជាស្តេចអ៊ីស្រាអែល នោះទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរ ក៏មកចាប់យកក្រុងអ៊ីយ៉ូន ក្រុងអេបិល-បេត-ម្អាកា ក្រុងយ៉ាណូហា ក្រុងកេដេស ក្រុងហាសោរ និងស្រុកកាឡាត ហើយស្រុកកាលីឡេ ព្រមទាំងស្រុកណែបថាលីទាំងមូល ក៏ដឹកនាំពួកអ្នកស្រុកទាំងនោះ ទៅជាឈ្លើយ ដល់ស្រុកអាសស៊ើរ។
ឯកិច្ចការផ្សេងទៀតដែលពេកាធ្វើ នោះបានកត់ក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។
នៅឆ្នាំទីដប់ប្រាំពីរ ក្នុងរាជ្យពេកា ជាកូនរេម៉ាលា នោះអ័ហាស ជាបុត្រយ៉ូថាម ស្តេចយូដា ក៏ឡើងសោយរាជ្យ។
នៅឆ្នាំទីដប់ពីរ ក្នុងរាជ្យស្តេចអ័ហាស ជាស្តេចយូដា នោះហូស៊ា ជាកូនអេឡា ក៏ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ក៏សោយរាជ្យបានប្រាំបួនឆ្នាំ។
នៅគ្រានោះ ព្រះបាទអ័ហាសចាត់អ្នកនាំសារទៅ ដើម្បីសូមស្តេចស្រុកអាសស៊ើរឲ្យមកជួយ។
ដ្បិតមុនដែលបុត្រនោះចេះបដិសេធចោលរបស់អាក្រក់ ហើយរើសយករបស់ល្អ នោះស្រុករបស់ស្តេចទាំងពីរ ដែលអ្នកខ្ពើមនោះ នឹងត្រូវចោលស្ងាត់ទៅ។
«ដោយព្រោះសាសន៍នេះ គេមិនព្រមយកទឹកស៊ីឡោម ដែលហូរគ្រឿនៗ តែមានសេចក្ដីរីករាយចំពោះរេស៊ីន និងកូនរបស់រេម៉ាលាវិញ»។
ឱបេត-អែលអើយ គឺការយ៉ាងនេះនឹងកើតឡើងដល់អ្នក ដោយព្រោះអំពើអាក្រក់ដ៏ធំក្រៃលែងរបស់អ្នក។ នៅពេលព្រលឹមស្រាង ស្តេចអ៊ីស្រាអែលនឹងត្រូវវិនាសសូន្យទៅ។
ឥឡូវនេះ គេនឹងពោលថា៖ «យើងគ្មានស្តេចទេ ដ្បិតយើងមិនបានកោតខ្លាចព្រះយេហូវ៉ា តែបើមានស្តេចវិញ តើស្ដេចអាចជួយអ្វីដល់យើងបាន?»