ដ្បិតព្រះយេហូវ៉ាទតឃើញសេចក្ដីវេទនារបស់ពួកអ៊ីស្រាអែលថាជូរចត់ណាស់ ដ្បិតគ្មានអ្នកណាបិទបាំងទុក ឬអ្នកណាដែលឥតចំណងឡើយ ក៏គ្មានអ្នកណាសម្រាប់ជួយសង្គ្រោះពួកសាសន៍អ៊ីស្រាអែលដែរ។
ព្រះអម្ចាស់ទតឃើញអ៊ីស្រាអែលរងនូវភាពអាម៉ាស់យ៉ាងធ្ងន់ធ្ងរ គឺទាំងអ្នកជា ទាំងអ្នកងារ ហើយគ្មាននរណាម្នាក់សង្គ្រោះពួកគេឡើយ។
ដ្បិតព្រះយេហូវ៉ាទ្រង់ទតឃើញសេចក្ដីវេទនា របស់ពួកអ៊ីស្រាអែល ថាជាជូរចត់ណាស់ ដ្បិតគ្មានអ្នកណាបិទបាំងទុក ឬអ្នកណាដែលឥតចំណងឡើយ ក៏គ្មានអ្នកណា សំរាប់ជួយសង្គ្រោះ ដល់ពួកសាសន៍អ៊ីស្រាអែលដែរ
អុលឡោះតាអាឡាឃើញអ៊ីស្រអែលរងនូវភាពអាម៉ាស់យ៉ាងធ្ងន់ធ្ងរ គឺទាំងអ្នកជា ទាំងអ្នកងារ ហើយគ្មាននរណាម្នាក់សង្គ្រោះពួកគេឡើយ។
ហេតុនោះហើយបានជាយើងនឹងនាំសេចក្ដីអាក្រក់ មកលើពូជពង្សយេរ៉ូបោម និងកាត់គ្រប់ទាំងកូនប្រុសៗពីវង្សារបស់យេរ៉ូបោមចេញ ទោះទាំងអ្នកដែលបិទបាំងទុក ឬជាអ្នកឥតមានចំណងក្នុងពួកអ៊ីស្រាអែលក្តី យើងនឹងបោសពួកវង្សរបស់យេរ៉ូបោម ដូចជាគេបោសអាចម៍សត្វចោល ទាល់តែអស់រលីង។
យើងនឹងនាំសេចក្ដីវេទនាមកលើឯង យើងនឹងបោសឯងចេញឲ្យអស់ ហើយកាត់កូនប្រុសៗចេញពីពូជពង្សអ័ហាប់ ទាំងអ្នកជាប់ចំណង ឬអ្នកមិនជាប់ចំណង ក្នុងពួកអ៊ីស្រាអែល។
ប៉ុន្តែ ព្រះយេហូវ៉ាមានព្រះហឫទ័យសប្បុរសដល់គេ ក៏មានសេចក្ដីមេត្តាករុណា ហើយយល់ដល់គេ ដោយព្រោះសេចក្ដីសញ្ញា ដែលទ្រង់តាំងនឹងលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ទ្រង់មិនសព្វព្រះហឫទ័យបំផ្លាញគេទេ។ លុះដល់វេលានោះ ទ្រង់ក៏មិនទាន់បោះបង់ចោលគេចេញពីចំពោះទ្រង់នៅឡើយដែរ
ប៉ុន្តែ យ៉ូអាហាសបានអំពាវនាវដល់ព្រះយេហូវ៉ា ហើយព្រះយេហូវ៉ាក៏ស្ដាប់តាម ដ្បិតទ្រង់បានទតឃើញការដែលស្ដេចស៊ីរីសង្កត់សង្កិនដល់ពួកអ៊ីស្រាអែល។
ដ្បិតជំនួរវង្សរបស់ព្រះបាទអ័ហាប់ត្រូវវិនាសទៅអស់រលីង ហើយយើងនឹងកាត់កាល់អស់ទាំងកូនប្រុសៗពីព្រះបាទអ័ហាប់ចេញ ទោះទាំងអ្នកដែលបិទបាំងទុក និងពួកអ្នកឥតចំណងក្នុងសាសន៍អ៊ីស្រាអែលផង។
ហេតុនេះ ព្រះអង្គក៏បន្ទាបចិត្តគេ ដោយការនឿយហត់ គេដួលចុះ ហើយគ្មានអ្នកណាជួយបានឡើយ។
សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយ ដ្បិតសេចក្ដីទុក្ខមកជិតហើយ គ្មានអ្នកណាជួយទូលបង្គំទេ។
បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងបានឃើញទុក្ខវេទនារបស់ប្រជារាស្ត្រយើង ដែលនៅស្រុកអេស៊ីព្ទហើយ យើងក៏បានឮសម្រែករបស់គេ ព្រោះតែពួកអ្នកដែលសង្កត់សង្កិនដែរ។ យើងដឹងពីទុក្ខវេទនារបស់គេហើយ
មើល៍ ឥឡូវនេះ សម្រែករបស់កូនចៅអ៊ីស្រាអែលបានលាន់ឮដល់យើង ហើយយើងក៏បានឃើញទុក្ខលំបាកដែលសាសន៍អេស៊ីព្ទសង្កត់សង្កិនគេដែរ។
ក្នុងគ្រប់សេចក្ដីទុក្ខវេទនារបស់គេ នោះព្រះអង្គក៏រងទុក្ខដែរ ហើយទេវតាដែលនៅចំពោះព្រះអង្គបានសង្គ្រោះគេ ព្រះអង្គបានប្រោសលោះគេ ដោយសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណារបស់ព្រះអង្គ ព្រះអង្គបានគាំទ្រគេរាល់ថ្ងៃតាំងពីដើមរៀងមក។
យើងបានស្វែងរកមនុស្សម្នាក់ក្នុងពួកគេ ដែលនឹងសង់កំផែង ហើយឈរនៅចន្លោះបាក់បែកនៅមុខយើងជំនួសគេ ដើម្បីឲ្យយើងមិនបំផ្លាញស្រុកគេឡើយ ប៉ុន្តែ យើងរកមិនបានអ្នកណាមួយសោះ។
ដ្បិតព្រះយេហូវ៉ានឹងកាត់សេចក្ដីឲ្យប្រជារាស្ត្ររបស់ព្រះអង្គបានរួច ព្រមទាំងអាណិតមេត្តាដល់ពួកបាវបម្រើរបស់ព្រះអង្គ ក្នុងកាលដែលព្រះអង្គទតឃើញថា កម្លាំងរបស់គេបាត់អស់រលីង ឥតមានអ្នកណានៅសល់ឡើយ ទោះទាំងខ្ញុំកំដរ និងអ្នកជាផង។
ដូច្នេះ គេយកព្រះនានារបស់សាសន៍ដទៃ ចេញពីក្នុងចំណោមពួកគេ ហើយនាំគ្នាមកគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាវិញ ព្រះអង្គក៏មានព្រះហឫទ័យរំជួល ដោយឃើញសេចក្ដីវេទនារបស់ពួកអ៊ីស្រាអែល។