ព្រះទ្រង់ឮសំឡេងក្មេងនោះ ហើយទេវតារបស់ព្រះក៏ហៅនាងហាការពីលើមេឃ សួរថា៖ «ហាការអើយ តើនាងមានរឿងអ្វី? កុំខ្លាចអ្វីឡើយ ដ្បិតព្រះទ្រង់ឮសំឡេងកូនរបស់នាង នៅកន្លែងដែលវាអង្គុយនោះហើយ។
២ ពង្សាវតារក្សត្រ 13:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ យ៉ូអាហាសបានអំពាវនាវដល់ព្រះយេហូវ៉ា ហើយព្រះយេហូវ៉ាក៏ស្ដាប់តាម ដ្បិតទ្រង់បានទតឃើញការដែលស្ដេចស៊ីរីសង្កត់សង្កិនដល់ពួកអ៊ីស្រាអែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ព្រះបាទយ៉ូអាហាសទូលអង្វរព្រះអម្ចាស់ ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វរនេះ ដ្បិតព្រះអង្គទតឃើញស្ដេចស្រុកស៊ីរីជិះជាន់សង្កត់សង្កិនប្រជាជនអ៊ីស្រាអែល ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែយ៉ូអាហាសទ្រង់អំពាវនាវដល់ព្រះយេហូវ៉ា ហើយព្រះយេហូវ៉ាទ្រង់ក៏ស្តាប់តាម ដ្បិតទ្រង់បានទតឃើញការ ដែលស្តេចស៊ីរីសង្កត់សង្កិនដល់ពួកអ៊ីស្រាអែល អាល់គីតាប ប៉ុន្តែ ស្តេចយ៉ូអាហាសទូរអាអង្វរអុលឡោះតាអាឡា អុលឡោះតាអាឡាទ្រង់ស្តាប់ពាក្យទូរអាអង្វរនេះ ដ្បិតទ្រង់ឃើញស្តេចស្រុកស៊ីរីជិះជាន់សង្កត់សង្កិនប្រជាជនអ៊ីស្រអែល |
ព្រះទ្រង់ឮសំឡេងក្មេងនោះ ហើយទេវតារបស់ព្រះក៏ហៅនាងហាការពីលើមេឃ សួរថា៖ «ហាការអើយ តើនាងមានរឿងអ្វី? កុំខ្លាចអ្វីឡើយ ដ្បិតព្រះទ្រង់ឮសំឡេងកូនរបស់នាង នៅកន្លែងដែលវាអង្គុយនោះហើយ។
ប្រសិនបើព្រះរបស់ឪពុកខ្ញុំ គឺព្រះរបស់លោកអ័ប្រាហាំ និងព្រះដែលលោកអ៊ីសាកបានកោតខ្លាច ព្រះអង្គមិនបានគង់នៅខាងខ្ញុំទេ នោះប្រាកដជាលោកឪពុកឲ្យខ្ញុំត្រឡប់មកដោយដៃទទេមិនខាន។ ព្រះទ្រង់បានឃើញទុក្ខលំបាករបស់ខ្ញុំ និងការនឿយហត់ដែលដៃខ្ញុំធ្វើ ដូច្នេះហើយបានជាព្រះអង្គបន្ទោសលោកឪពុកពីយប់មិញនេះ»។
ឯហាសែលជាស្តេចស្រុកស៊ីរី ចេះតែសង្កត់សង្កិនពួកអ៊ីស្រាអែល ដរាបដល់អស់ព្រះជន្មយ៉ូអាហាស។
ប៉ុន្តែ ព្រះយេហូវ៉ាមានព្រះហឫទ័យសប្បុរសដល់គេ ក៏មានសេចក្ដីមេត្តាករុណា ហើយយល់ដល់គេ ដោយព្រោះសេចក្ដីសញ្ញា ដែលទ្រង់តាំងនឹងលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ទ្រង់មិនសព្វព្រះហឫទ័យបំផ្លាញគេទេ។ លុះដល់វេលានោះ ទ្រង់ក៏មិនទាន់បោះបង់ចោលគេចេញពីចំពោះទ្រង់នៅឡើយដែរ
ដ្បិតព្រះយេហូវ៉ាទតឃើញសេចក្ដីវេទនារបស់ពួកអ៊ីស្រាអែលថាជូរចត់ណាស់ ដ្បិតគ្មានអ្នកណាបិទបាំងទុក ឬអ្នកណាដែលឥតចំណងឡើយ ក៏គ្មានអ្នកណាសម្រាប់ជួយសង្គ្រោះពួកសាសន៍អ៊ីស្រាអែលដែរ។
ឯសេចក្ដីអធិស្ឋានរបស់ស្ដេច ការដែលព្រះបានទន់ព្រះហឫទ័យទទួលទ្រង់ ព្រមទាំងអំពើបាប និងអំពើរំលងរបស់ស្ដេចទាំងប៉ុន្មាន កន្លែងនានាដែលស្ដេចបានធ្វើទីខ្ពស់ ហើយតម្កល់បង្គោលសក្ការៈ និងរូបឆ្លាក់ មុនពេលទ្រង់បានបន្ទាបអង្គទ្រង់ នោះបានកត់ទុកក្នុងពង្សាវតារ ដែលពួកអ្នកមើលឆុតបានចារឹកទុក។
ដូច្នេះ យើងបានតមអាហារ ហើយសូមអង្វរដល់ព្រះនៃយើងពីដំណើរនេះ ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់យើង»។
អ្នកនឹងអធិស្ឋានដល់ព្រះអង្គ ហើយព្រះអង្គនឹងទទួល យ៉ាងនោះឯងនឹងបានលាបំណន់របស់អ្នក។
នៅថ្ងៃមានទុក្ខលំបាក ចូរអំពាវនាវរកយើងចុះ យើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើងយើង»។
កាលព្រះអង្គប្រហារពួកគេ ទើបគេស្វែងរកព្រះអង្គ គេប្រែចិត្ត ហើយនាំគ្នាស្វែងរកព្រះ យ៉ាងអស់ពីចិត្ត។
បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងបានឃើញទុក្ខវេទនារបស់ប្រជារាស្ត្រយើង ដែលនៅស្រុកអេស៊ីព្ទហើយ យើងក៏បានឮសម្រែករបស់គេ ព្រោះតែពួកអ្នកដែលសង្កត់សង្កិនដែរ។ យើងដឹងពីទុក្ខវេទនារបស់គេហើយ
មើល៍ ឥឡូវនេះ សម្រែករបស់កូនចៅអ៊ីស្រាអែលបានលាន់ឮដល់យើង ហើយយើងក៏បានឃើញទុក្ខលំបាកដែលសាសន៍អេស៊ីព្ទសង្កត់សង្កិនគេដែរ។
ឱព្រះយេហូវ៉ាអើយ ក្នុងគ្រាមានទុក្ខលំបាក គេបានស្វែងរកព្រះអង្គ គេបានបង្ហូរចេញពាក្យអធិស្ឋាន ក្នុងគ្រាដែលព្រះអង្គវាយផ្ចាលគេ។
ក្នុងគ្រប់សេចក្ដីទុក្ខវេទនារបស់គេ នោះព្រះអង្គក៏រងទុក្ខដែរ ហើយទេវតាដែលនៅចំពោះព្រះអង្គបានសង្គ្រោះគេ ព្រះអង្គបានប្រោសលោះគេ ដោយសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណារបស់ព្រះអង្គ ព្រះអង្គបានគាំទ្រគេរាល់ថ្ងៃតាំងពីដើមរៀងមក។
ជាពួកអ្នកដែលនិយាយដល់ដុំឈើថា លោកជាឪពុកខ្ញុំ ហើយដល់ដុំថ្មថា លោកបានបង្កើតខ្ញុំ ពីព្រោះគេបានបែរខ្នងឲ្យយើង មិនហ៊ានបែរមុខឡើយ ប៉ុន្តែ ដល់គ្រាដែលគេកើតមានសេចក្ដីវេទនា នោះគេនឹងអំពាវនាវដល់យើងថា សូមព្រះអង្គក្រោកឡើង ជួយសង្គ្រោះយើងខ្ញុំផង។
ចូរអំពាវនាវដល់យើង នោះយើងនឹងឆ្លើយតប ហើយនឹងបង្ហាញឲ្យអ្នកឃើញការយ៉ាងធំ ហើយមុតមាំ ដែលអ្នកមិនដឹង
ប្រជាជននាំគ្នាមកជួបលោកម៉ូសេ ជម្រាបថា៖ «យើងខ្ញុំបានធ្វើបាបហើយ ដ្បិតបាននិយាយទាស់នឹងព្រះយេហូវ៉ា ហើយទាស់នឹងលោក។ សូមលោកអធិស្ឋានដល់ព្រះយេហូវ៉ាទៅ ដើម្បីឲ្យព្រះអង្គដកយកពស់ទាំងនេះចេញពីយើងខ្ញុំ»។ ដូច្នេះ លោកម៉ូសេក៏អធិស្ឋានឲ្យប្រជាជន។
ដូច្នេះ ប្រជាជនអ៊ីស្រាអែលក៏ស្រែកអំពាវនាវរកព្រះយេហូវ៉ាថា៖ «យើងខ្ញុំបានប្រព្រឹត្តអំពើបាបនឹងព្រះអង្គហើយ ព្រោះយើងខ្ញុំបានបោះបង់ចោលព្រះនៃយើងខ្ញុំ ហើយទៅគោរពប្រតិបត្តិដល់ព្រះបាល»។