Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 13:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ប៉ុន្តែ ព្រះ‌បាទ​យ៉ូអា‌ហាស​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​នេះ ដ្បិត​ព្រះអង្គ​ទត​ឃើញ​ស្ដេច​ស្រុក​ស៊ីរី​ជិះ‌ជាន់​សង្កត់‌សង្កិន​ប្រជា‌ជន​អ៊ីស្រា‌អែល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ប៉ុន្តែ យ៉ូអា‌ហាស​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌យេហូវ៉ា​ក៏​ស្ដាប់​តាម ដ្បិត​ទ្រង់​បាន​ទត​ឃើញ​ការ​ដែល​ស្ដេច​ស៊ីរី​សង្កត់‌សង្កិន​ដល់​ពួក​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 តែ​យ៉ូអា‌ហាស​ទ្រង់​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ស្តាប់​តាម ដ្បិត​ទ្រង់​បាន​ទត​ឃើញ​ការ ដែល​ស្តេច​ស៊ីរី​សង្កត់‌សង្កិន​ដល់​ពួក​អ៊ីស្រាអែល

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ប៉ុន្តែ ស្តេច​យ៉ូអា‌ហាស​ទូរអា‌អង្វរអុលឡោះ‌តាអាឡា អុលឡោះ‌តាអាឡា​ទ្រង់​ស្តាប់​ពាក្យ​ទូរអា‌អង្វរ​នេះ ដ្បិត​ទ្រង់​ឃើញ​ស្តេច​ស្រុក​ស៊ីរី​ជិះ‌ជាន់​សង្កត់‌សង្កិន​ប្រជា‌ជន​អ៊ីស្រ‌អែល

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 13:4
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​សម្រែក​របស់​ក្មេង​នោះ ហើយ​ទេវតា​របស់​ព្រះ‌ជាម្ចាស់​ហៅ​នាង​ហាការ​ពី​លើ​មេឃ​មក​ថា៖ «ហាការ​អើយ តើ​នាង​មាន​រឿង​អ្វី? កុំ​ព្រួយ​បារម្ភ​អ្វី​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​សម្រែក​កូន​របស់​នាង នៅ​កន្លែង​ដែល​វា​អង្គុយ​នោះ​ហើយ។


ប្រសិន​បើ​ព្រះ​នៃ​លោក​អប្រាហាំ ជា​ជីតា​របស់​ខ្ញុំ ជា​ព្រះ​ដែល​លោក​អ៊ីសាក​គោរព​កោត​ខ្លាច មិន​បាន​គង់​ជា​មួយ​ខ្ញុំ​ទេ​នោះ ម៉្លេះ​សម​លោក​ឪពុក​ឲ្យ​ខ្ញុំ​ចេញ​មក​ដោយ​ដៃ​ទទេ​ជា​មិន​ខាន។ ព្រះ‌ជាម្ចាស់​បាន​ទត​ឃើញ​ទុក្ខ​លំបាក និង​ការ​នឿយ‌ហត់​របស់​ខ្ញុំ ហេតុ​នេះ​ហើយ​បាន​ជា​ពី​យប់‌មិញ ព្រះអង្គ​កាន់​ខាង​ខ្ញុំ»។


ក្នុង​រជ្ជកាល​ព្រះ‌បាទ​យ៉ូអា‌ហាស ព្រះ‌បាទ​ហាសែល ជា​ស្ដេច​ស្រុក​ស៊ីរី តែងតែ​ជិះ‌ជាន់​សង្កត់‌សង្កិន​ជន‌ជាតិ​អ៊ីស្រា‌អែល​ជានិច្ច។


ប៉ុន្តែ ព្រះ‌អម្ចាស់​ប្រណី​សន្ដោស​ដល់​កូន​ចៅ​អ៊ីស្រា‌អែល ព្រះអង្គ​អាណិត​អាសូរ និង​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ចំពោះ​ពួក​គេ ដោយ​យល់​ដល់​សម្ពន្ធ‌មេត្រី ដែល​ព្រះអង្គ​បាន​ចង​ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប។ ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​បំផ្លាញ​ពួក​គេ​ទេ ហើយ​រហូត​ដល់​ពេល​នេះ ព្រះអង្គ​ក៏​មិន​បោះ‌បង់​ចោល​ពួក​គេ​ឲ្យ​ទៅ​ឆ្ងាយ​ពី​ព្រះអង្គ​ដែរ។


ព្រះ‌អម្ចាស់​ទត​ឃើញ​អ៊ីស្រា‌អែល​រង​នូវ​ភាព​អាម៉ាស់​យ៉ាង​ធ្ងន់‌ធ្ងរ គឺ​ទាំង​អ្នក​ជា ទាំង​អ្នក​ងារ ហើយ​គ្មាន​នរណា​ម្នាក់​សង្គ្រោះ​ពួក​គេ​ឡើយ។


រីឯ​ពាក្យ​ដែល​ស្ដេច​អធិស្ឋាន និង​របៀប​ដែល​ព្រះ‌ជាម្ចាស់​ឆ្លើយ​តប​មក​វិញ ព្រម​ទាំង​អំពើ​បាប និង​ចិត្ត​មិន​ស្មោះ​ត្រង់​របស់​ស្ដេច កន្លែង​ផ្សេងៗ​ដែល​ស្ដេច​សង់​ទីសក្ការៈ​តាម​ទួល​ខ្ពស់ៗ ហើយ​សង់​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា និង​រូប​បដិមា មុន​ពេល​ដែល​ស្ដេច​សារ‌ភាព​អំពើ​បាប​នោះ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​របស់​លោក​ហូ‌សាយ។


ហេតុ​នេះ​ហើយ​បាន​ជា​ពួក​យើង​តម​អាហារ និង​អង្វរ​រក​ព្រះ​នៃ​យើង ហើយ​ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពួក​យើង។


ពេល​លោក​ទូល‌អង្វរ​ព្រះអង្គ ព្រះអង្គ​នឹង​ឆ្លើយ​តប​មក​លោក​វិញ ហើយ​លោក​នឹង​ថ្វាយ​តង្វាយ តាម​ពាក្យ​ដែល​លោក​បន់។


នៅ​គ្រា​មាន​អាសន្ន ចូរ​អង្វរ​រក​យើង​ចុះ យើង​នឹង​រំដោះ​អ្នក ហើយ​អ្នក​នឹង​លើក​តម្កើង សិរី‌រុងរឿង​របស់​យើង។


ពេល​ឃើញ​ព្រះ‌ជាម្ចាស់​ប្រហារ​ជីវិត អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​គេ ពួក​គេ​ក៏​នាំ​គ្នា​ស្វែង​រក​ព្រះអង្គ ហើយ​ប្រែ​ចិត្ត​គំនិត​មក​រក​ព្រះអង្គ​វិញ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​បាន​ឃើញ​ទុក្ខ​លំបាក​របស់​ប្រជា‌រាស្ត្រ​យើង​នៅ​ស្រុក​អេស៊ីប យើង​ក៏​បាន​ឮ​សម្រែក​របស់​គេ ព្រោះ​តែ​មេ​ត្រួត‌ត្រា​វាយ‌ដំ​ដែរ។ យើង​ដឹង​អំពី​ទុក្ខ​វេទនា​របស់​ពួក​គេ​ហើយ។


ឥឡូវ​នេះ សម្រែក​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​លាន់​ឮ​ដល់​យើង ហើយ​យើង​ក៏​ឃើញ​ជន‌ជាតិ​អេស៊ីប​ជិះ‌ជាន់​សង្កត់‌សង្កិន​ពួក​គេ​ដែរ។


ព្រះ‌អម្ចាស់​អើយ! ពេល​មាន​អាសន្ន យើង​ខ្ញុំ​មក​រក​ព្រះអង្គ នៅ​ពេល​ព្រះអង្គ​ដាក់​ទោស យើង​ខ្ញុំ​ទទូច​អង្វរ​ករ​ព្រះអង្គ។


គ្រប់​ពេល​ពួក​គេ​មាន​អាសន្ន ព្រះអង្គ​មិន​ប្រើ​ទេវតា ឬ​នរណា​ផ្សេង​ទៀត ឲ្យ​មក​សង្គ្រោះ​គេ​ទេ គឺ​ព្រះអង្គ​បាន​សង្គ្រោះ​ពួក​គេ ដោយ​ផ្ទាល់​ព្រះអង្គ។ ព្រះអង្គ​បាន​លោះ​ពួក​គេ ដោយ​ព្រះ‌ហឫទ័យ​ស្រឡាញ់ និង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា។ ព្រះអង្គ​គាំទ្រ លើក​ស្ទួយ​ពួក​គេ ជា​រៀង​រាល់​ថ្ងៃ តាំង​ពី​ដើម​រៀង​មក។


គេ​ពោល​ទៅ​កាន់​រូប​ធ្វើ​ពី​ឈើ​ថា “ព្រះអង្គ​ជា​ព្រះ‌បិតា​របស់​ខ្ញុំ!” ហើយ​ពោល​ទៅ​កាន់​រូប​ធ្វើ​ពី​ថ្ម​ថា “ព្រះអង្គ​បាន​ឲ្យ​កំណើត​ខ្ញុំ!”។ ពួក​គេ​បាន​ងាក​មុខ​ចេញ​ពី​យើង ហើយ​បែរ​ខ្នង​ដាក់​យើង​វិញ តែ​ពេល​ណា​មាន​ទុក្ខ ពួក​គេ​ពោល​មក​យើង​ថា “សូម​តើន​ឡើង! សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង!”។


«ចូរ​អង្វរ​រក​យើង នោះ​យើង​នឹង​ឆ្លើយ​តប​មក​អ្នក​វិញ។ យើង​នឹង​សម្តែង​ឲ្យ​អ្នក​ដឹង​អំពី​ការ​អស្ចារ្យ​ផ្សេងៗ ជា​ការ​លាក់​កំបាំង ដែល​អ្នក​ពុំ​ធ្លាប់​ដឹង​ពី​មុន​មក»។


ប្រជា‌ជន​នាំ​គ្នា​ទៅ​ជួប​លោក​ម៉ូសេ ជម្រាប​ថា៖ «យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ដោយ​ពោល​ពាក្យ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ព្រម​ទាំង​រូប​លោក​ផ្ទាល់។ សូម​លោក​មេត្តា​ទូល‌អង្វរ​ព្រះ‌អម្ចាស់ សូម​ព្រះអង្គ​បណ្ដេញ​ពស់​ទាំង​នេះ​ចេញ​ឲ្យ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ផង»។ លោក​ម៉ូសេ​ក៏​ទូល‌អង្វរ​ព្រះអង្គ​ឲ្យ​ប្រជា‌ជន។


ដូច្នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ដោយ​ពោល​ថា៖ «យើង​ខ្ញុំ​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះអង្គ ដ្បិត​យើង​ខ្ញុំ​បាន​បោះ​បង់​ចោល​ព្រះអង្គ​ដែល​ជា​ព្រះ​នៃ​យើង​ខ្ញុំ ទៅ​គោរព​បម្រើ​ព្រះ​បាល»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម