រីឯកិច្ចការផ្សេងៗទៀតរបស់ព្រះបាទសាឡូម៉ូន និងប្រាជ្ញារបស់ទ្រង់ គឺបានកត់ទុកក្នុងសៀវភៅកិច្ចការរបស់ព្រះបាទសាឡូម៉ូនហើយ
២ ពង្សាវតារក្សត្រ 12:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯកិច្ចការផ្សេងទៀត ដែលព្រះបាទយ៉ូអាសបានធ្វើ នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្ដេចយូដាហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទយ៉ូអាសស្ដេចស្រុកយូដា ប្រមូលវត្ថុមានតម្លៃទាំងប៉ុន្មាន នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងនៅក្នុងវាំង ជាវត្ថុដែលស្ដេចស្រុកយូដា ជាអយ្យកោ គឺព្រះបាទយ៉ូសាផាត ព្រះបាទយ៉ូរ៉ាម និងព្រះបាទអហាស៊ីយ៉ា បានថ្វាយជាតង្វាយ ព្រមទាំងវត្ថុដែលស្ដេចផ្ទាល់បានថ្វាយជាតង្វាយ ហើយចាត់គេឲ្យនាំយកទៅថ្វាយព្រះបាទហាសែល ជាស្ដេចស្រុកស៊ីរី។ ហេតុនេះ ស្ដេចក្រុងស៊ីរីក៏ដកទ័ពថយ ឈប់វាយក្រុងយេរូសាឡឹម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯដំណើរឯទៀតពីយ៉ូអាស នឹងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ អាល់គីតាប រីឯកិច្ចការផ្សេងៗទៀតរបស់ស្តេចយ៉ូអាស និងអ្វីៗទាំងអស់ដែលស្តេចបានធ្វើ សុទ្ធតែមានកត់ត្រាទុក ក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកយូដា។ |
រីឯកិច្ចការផ្សេងៗទៀតរបស់ព្រះបាទសាឡូម៉ូន និងប្រាជ្ញារបស់ទ្រង់ គឺបានកត់ទុកក្នុងសៀវភៅកិច្ចការរបស់ព្រះបាទសាឡូម៉ូនហើយ
រីឯកិច្ចការផ្សេងៗរបស់យេរ៉ូបោម គឺពីការធ្វើចម្បាំងយ៉ាងណា និងសោយរាជ្យយ៉ាងណា សុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតារនៃពួកស្តេចអ៊ីស្រាអែលហើយ។
រីឯកិច្ចការឯទៀតពីរេហូបោម និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ
ដូច្នេះ អេសាយកអស់ទាំងប្រាក់មាស ដែលនៅសល់ក្នុងឃ្លាំងនៃព្រះវិហារព្រះយេហូវ៉ា និងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលនៅក្នុងដំណាក់ស្តេច ប្រគល់ទៅក្នុងដៃនៃពួកមហាតលិកទ្រង់ ចាត់គេទៅឯបេន-ហាដាដ ជាបុត្រថាបរីម៉ូន ដែលជាបុត្រហេសយ៉ូន ស្តេចស្រុកស៊ីរី ដែលនៅក្រុងដាម៉ាស ដោយពាក្យថា៖
នោះព្រះបាទយ៉ូអាសជាស្ដេចយូដា ទ្រង់យកអស់ទាំងរបស់បរិសុទ្ធ ដែលពួកស្ដេចយូដា គឺយេហូសាផាត យេហូរ៉ាម និងអ័ហាស៊ីយ៉ាជាបុព្វបុរសរបស់ទ្រង់បានថ្វាយ និងរបស់ទាំងប៉ុន្មានដែលអង្គទ្រង់បានថ្វាយ ព្រមទាំងមាសទាំងអស់ដែលនៅក្នុងឃ្លាំងព្រះវិហាររបស់ព្រះយេហូវ៉ា ហើយក្នុងដំណាក់ស្ដេចផង ផ្ញើទៅថ្វាយហាសែលជាស្ដេចស៊ីរី ដូច្នេះ ហាសែលក៏ថយចេញពីក្រុងយេរូសាឡិមទៅ។
ពួកអ្នកបម្រើរបស់ព្រះបាទយ៉ូអាសក៏លើកគ្នាក្បត់ទ្រង់ ហើយប្រហារសម្លាប់នៅត្រង់ប៉មមីឡូរ តាមផ្លូវដែលចុះទៅឯតំបន់ស៊ីឡា
អ័ហាសក៏យកមាស ប្រាក់ ដែលឃើញមាននៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ហើយនៅក្នុងឃ្លាំងព្រះរាជទ្រព្យ ផ្ញើទៅថ្វាយជាតង្វាយដល់ស្តេចស្រុកអាសស៊ើរ។
ស្ដេចហេសេគាក៏យកប្រាក់ទាំងអស់ដែលឃើញមានក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា និងក្នុងឃ្លាំងព្រះរាជទ្រព្យទាំងប៉ុន្មាន ទៅថ្វាយដល់ទ្រង់។
នៅពេលនោះ ស្ដេចហេសេគាក៏កាត់យកមាសពីទ្វារព្រះវិហាររបស់ព្រះយេហូវ៉ា និងពីសសរដែលទ្រង់បានស្រោបទៅថ្វាយដល់ស្តេចអាសស៊ើរដែរ។
ឯកិច្ចការផ្សេងទៀត ដែលព្រះបាទយ៉ូរ៉ាមបានធ្វើ នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចយូដាហើយ។