Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 12:19 - អាល់គីតាប

19 រីឯ​កិច្ច‌ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​យ៉ូអាស និង​អ្វីៗ​ទាំង​អស់​ដែល​ស្តេច​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ឯកិច្ច‌ការ​ផ្សេង​ទៀត ដែល​ព្រះបាទ​យ៉ូអាស​បាន​ធ្វើ នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្ដេច​យូដា​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ព្រះ‌បាទ​យ៉ូអាស​ស្ដេច​ស្រុក​យូដា ប្រមូល​វត្ថុ​មាន​តម្លៃ​ទាំង​ប៉ុន្មាន នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​នៅ​ក្នុង​វាំង ជា​វត្ថុ​ដែល​ស្ដេច​ស្រុក​យូដា ជា​អយ្យ‌កោ គឺ​ព្រះ‌បាទ​យ៉ូសា‌ផាត ព្រះ‌បាទ​យ៉ូរ៉ាម និង​ព្រះ‌បាទ​អហា‌ស៊ីយ៉ា បាន​ថ្វាយ​ជា​តង្វាយ ព្រម​ទាំង​វត្ថុ​ដែល​ស្ដេច​ផ្ទាល់​បាន​ថ្វាយ​ជា​តង្វាយ ហើយ​ចាត់​គេ​ឲ្យ​នាំ​យក​ទៅ​ថ្វាយ​ព្រះ‌បាទ​ហាសែល ជា​ស្ដេច​ស្រុក​ស៊ីរី។ ហេតុ​នេះ ស្ដេច​ក្រុង​ស៊ីរី​ក៏​ដក​ទ័ព​ថយ ឈប់​វាយ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 រីឯ​ដំណើរ​ឯ​ទៀត​ពី​យ៉ូអាស នឹង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 12:19
10 ការដាក់ឲ្យឆ្លើយតបគ្នា  

កិច្ច​ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា «កិច្ច​ការ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន»។ សៀវភៅ​នោះ​រៀប​រាប់​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ស៊ូឡៃ‌ម៉ាន​បាន​ធ្វើ និង​អំពី​ប្រាជ្ញា​របស់​គាត់។


រីឯ​កិច្ច​ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​យេរ៉ូ‌បោម ដូច​ជា​ការ​ធ្វើ​សង្គ្រាម ការ​គ្រង​រាជ្យ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។


កិច្ច​ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​រេហូ‌បោម និង​អ្វីៗ​ទាំង​អស់​ដែល​គាត់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។


ស្តេច​អេសា​បាន​ប្រមូល​មាស​ប្រាក់​ទាំង​ប៉ុន្មាន ដែល​មាន​នៅ​ក្នុង​ឃ្លាំង​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​ក្នុង​ឃ្លាំង​រាជ‌វាំង ប្រគល់​ទៅ​ឲ្យ​ពួក​អ្នក​បម្រើ ហើយ​ចាត់​ពួក​គេ​ឲ្យ​ទៅ​ជួប​ស្តេច​បេន-‌ហា‌ដាដ ជា​បុត្រ​របស់​ស្តេច​ថាប‌រីម៉ូន ដែល​ត្រូវ​ជា​បុត្រ​របស់​ស្តេច​ហេស‌យ៉ូន ស្តេច​ស្រុក​ស៊ីរី ដែល​នៅ​ក្រុង​ដាម៉ាស ជម្រាប​ថា៖


ស្តេច​យ៉ូអាស​ស្តេច​ស្រុក​យូដា ប្រមូល​វត្ថុ​មាន​តម្លៃ​ទាំង​ប៉ុន្មាន នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​នៅ​ក្នុង​វាំង ជា​វត្ថុ​ដែល​ស្តេច​ស្រុក​យូដា ជា​អយ្យ‌កោ គឺ​ស្តេច​យ៉ូសា‌ផាត ស្តេច​យ៉ូរ៉ាម និង​ស្តេច​អហា‌ស៊ីយ៉ា បាន​ជូន​ជា​ជំនូន​ព្រម​ទាំង​វត្ថុ​ដែល​ស្តេច​ផ្ទាល់​បាន​ជូន​ជា​ជំនូន ហើយ​ចាត់​គេ​ឲ្យ​នាំ​យក​ទៅ​ជូន​ស្តេច​ហាសែល ជា​ស្តេច​ស្រុក​ស៊ីរី។ ហេតុ​នេះ ស្តេច​ក្រុង​ស៊ីរី​ក៏​ដក​ទ័ព​ថយ ឈប់​វាយ​ក្រុង​យេរូ‌សាឡឹម។


មេ‌ទ័ព​របស់​ស្តេច​បាន​ក្រោក​ឡើង រួម​គំនិត​គ្នា​ក្បត់​នឹង​ស្តេច​យ៉ូអាស។ ពួក​គេ​សម្លាប់​ស្តេច នៅ​ប៉ម​មីឡូ​តាម​ផ្លូវ​ចុះ​ទៅ​ស៊ីឡា។


ស្តេច​អហាស​យក​មាស ប្រាក់ ដែល​មាន​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​នៅ​ក្នុង​ឃ្លាំង​រាជ្យ​ទ្រព្យ ផ្ញើ​ទៅ​ជូន​ស្តេច​ស្រុក​អាស្ស៊ី‌រី។


ស្តេច​ហេ‌សេគា​ប្រមូល​ប្រាក់​ទាំង​អស់ ដែល​មាន​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​ក្នុង​ឃ្លាំង​រាជ្យ​ទ្រព្យ​ទៅ​ជូន​ស្តេច​ស្រុក​អាស្ស៊ី‌រី។


នៅ​គ្រា​នោះ​ស្តេច​ហេ‌សេគា គាស់​មាស​ដែល​ស្តេច​បាន​ស្រោប​នៅ​ខ្លោង​ទ្វារ និង​ក្រប​ទ្វារ​នៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា យក​ទៅ​ជូន​ស្តេច​ស្រុក​អាស្ស៊ី‌រី។


កិច្ច‌ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​យ៉ូរ៉ាម និង​អ្វីៗ​ទាំង​អស់​ដែល​គាត់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម