ប្រសិនបើអ្នកណាយកជីវិតអ្នកណាម្នាក់ យើងនឹងទារឈាមពីអ្នកនោះ។ ប្រសិនបើសត្វណាសម្លាប់មនុស្ស សត្វនោះត្រូវតែស្លាប់ ហើយអ្នកណាសម្លាប់មនុស្សដូចគ្នា អ្នកនោះត្រូវតែស្លាប់។
២ ពង្សាវតារក្សត្រ 11:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះនាងអ័ថាលាជាមាតារបស់ព្រះបាទអ័ហាស៊ីយ៉ាបានជ្រាបថា បុត្រាសុគតហើយ ព្រះនាងក៏ចាត់ចែងបំផ្លាញជំនួរវង្សរបស់ស្ដេចទាំងប៉ុន្មាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះនាងអថាលា ជាមាតារបស់ព្រះបាទអហាស៊ីយ៉ា ជ្រាបថា ព្រះរាជបុត្រសោយទិវង្គតហើយ ព្រះនាងចេញបញ្ជាឲ្យគេសម្លាប់រាជវង្សានុវង្សទាំងអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯអ័ថាលា ព្រះមាតានៃអ័ហាស៊ីយ៉ា កាលបានឃើញថា ព្រះរាជបុត្រាសុគតហើយដូច្នោះ នោះព្រះនាងក៏ចាត់ចែងបំផ្លាញជំនួរវង្ស នៃស្តេចទាំងប៉ុន្មានទៅ អាល់គីតាប កាលនាងអថាលា ជាម្តាយរបស់ស្តេចអហាស៊ីយ៉ាជ្រាបថា កូនស្លាប់ហើយ នាងចេញបញ្ជាឲ្យគេសម្លាប់រាជវង្សានុវង្សទាំងអស់។ |
ប្រសិនបើអ្នកណាយកជីវិតអ្នកណាម្នាក់ យើងនឹងទារឈាមពីអ្នកនោះ។ ប្រសិនបើសត្វណាសម្លាប់មនុស្ស សត្វនោះត្រូវតែស្លាប់ ហើយអ្នកណាសម្លាប់មនុស្សដូចគ្នា អ្នកនោះត្រូវតែស្លាប់។
អ្នកណាដែលកម្ចាយឈាមរបស់មនុស្ស អ្នកនោះនឹងត្រូវគេកម្ចាយឈាមវិញ ដ្បិតព្រះទ្រង់បានបង្កើតមនុស្សមក ឲ្យដូចរូបអង្គទ្រង់។
ដូច្នេះ សូមព្រះនាងអញ្ជើញមក ទូលបង្គំសូមជួយគំនិតខ្លះ ដើម្បីឲ្យព្រះនាងបានរួចជីវិត និងជីវិតរបស់សាឡូម៉ូន ជាបុត្ររបស់ព្រះនាងដែរ។
ស្តេចមានរាជឱង្ការទៅស៊ីម៉ាយទៀតថា៖ «ឯងស្គាល់ការអាក្រក់ទាំងប៉ុន្មាន ដែលលាក់ក្នុងចិត្តឯង គឺជាការដែលឯងបានប្រព្រឹត្តចំពោះព្រះបាទដាវីឌ ជាបិតារបស់យើងហើយ ដូច្នេះ ព្រះយេហូវ៉ានឹងទម្លាក់ការអាក្រក់របស់ឯងនោះ មកលើក្បាលឯងវិញ។
ព្រះបាទយេហ៊ូវបានសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្នុងក្រុងសាម៉ារីបានម្ភៃប្រាំបីឆ្នាំ។
ដូច្នេះ កាលសំបុត្របានទៅដល់ហើយ គេក៏ចាប់ពួកបុត្រាស្ដេចទាំងចិតសិបអង្គសម្លាប់ទៅ ដាក់ព្រះសិរគ្រប់អង្គទៅក្នុងកញ្ឆេផ្ញើទៅលោក នៅត្រង់យេសរាល។
គឺនៅឆ្នាំទីប្រាំពីរក្នុងរាជ្យយេហ៊ូវ ដែលយ៉ូអាសបានសោយរាជ្យ ទ្រង់សោយរាជ្យនៅក្រុងយេរូសាឡិមបានសែសិបឆ្នាំ មាតាព្រះនាមថាស៊ីបយ៉ា ជាអ្នកស្រុកបៀរ-សេបា។
ប៉ុន្តែ ដល់ខែទីប្រាំពីរ នោះអ៊ីសម៉ាអែល កូននេថានា ដែលជាកូនអេលីសាម៉ា ជាពូជស្តេច បាននាំមនុស្សដប់នាក់មកជាមួយ ប្រហារជីវិតកេដាលាទៅ ព្រមទាំងពួកយូដា និងពួកខាល់ដេ ដែលនៅជាមួយលោក នៅក្រុងមីសប៉ាផង
កាលព្រះបាទអ័ហាស៊ីយ៉ាឡើងសោយរាជ្យ ទ្រង់មានព្រះជន្មម្ភៃពីរឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានមួយឆ្នាំ មាតាទ្រង់ព្រះនាម អ័ថាលា ជាបុត្រីអំរី ដែលបានធ្វើជាស្តេចអ៊ីស្រាអែល។
ពេលព្រះបាទអ័ហាស៊ីយ៉ា ជាស្តេចយូដាបានឃើញការដូច្នោះ ទ្រង់ក៏រត់ទៅតាម តែព្រះបាទយេហ៊ូវដេញតាមដោយបង្គាប់គេថា៖ «ចូរវាយសម្លាប់វានៅលើរទេះតែម្តងទៅ» ដូច្នេះ គេក៏វាយទ្រង់ត្រង់ផ្លូវឡើងទៅឯគើរ ជិតក្រុងយីបលាម តែទ្រង់រត់ទៅដល់ក្រុងមេគីដោ ហើយសុគតនៅទីនោះ។
ដ្បិតពួកបុត្ររបស់នាងអ័ថាលា ជាស្រីដ៏អាក្រក់នោះ បានបំបាក់បំបែកព្រះដំណាក់របស់ព្រះហើយ ព្រមទាំងយកគ្រឿងប្រដាប់បរិសុទ្ធទាំងប៉ុន្មាន ដែលនៅក្នុងព្រះដំណាក់របស់ព្រះយេហូវ៉ា ទៅថ្វាយដល់ព្រះបាល»។
នៅខែទីប្រាំពីរ អ៊ីសម៉ាអែល ជាកូននេថានា ដែលជាកូនអេលីសាម៉ា ក្នុងវង្សាស្តេច ហើយជានាយកធំម្នាក់របស់ស្តេច ព្រមទាំងដប់នាក់ឯទៀត ក៏មករកកេដាលាជាកូនអ័ហ៊ីកាម នៅត្រង់មីសប៉ា ហើយគេបានបរិភោគអាហារជាមួយគ្នានៅទីនោះ។
កាលពួកហោចេញទៅផុត ទេវតាមួយរបស់ព្រះអម្ចាស់លេចមកប្រាប់យ៉ូសែបក្នុងយល់សប្តិថា៖ «ចូរក្រោកឡើង នាំបុត្រតូច និងមាតារបស់ព្រះអង្គគេចចេញទៅស្រុកអេស៊ីព្ទទៅ ហើយនៅស្រុកនោះ រហូតទាល់តែយើងប្រាប់ឲ្យត្រឡប់មកវិញ ដ្បិតហេរ៉ូឌប្រុងនឹងស៊ើបសួររកបុត្រនោះ ដើម្បីធ្វើគុតព្រះអង្គ»។
កាលព្រះបាទហេរ៉ូឌឃើញថា ពួកហោរបានបញ្ឆោតព្រះអង្គ នោះទ្រង់មានសេចក្តីក្រេវក្រោធជាខ្លាំង ដូច្នេះទ្រង់ក៏ចាត់គេឲ្យទៅសម្លាប់ក្មេងប្រុសៗទាំងអស់នៅភូមិបេថ្លេហិម និងភូមិដែលនៅជុំវិញ ចាប់ពីអាយុពីរឆ្នាំចុះមក តាមពេលវេលាដែលទ្រង់បានសួរពួកហោរ។
បន្ទាប់មក គាត់ទៅផ្ទះឪពុកគាត់ នៅក្រុងអូប្រា ហើយសម្លាប់កូនយេរូ-បាល ដែលជាបងប្អូនរបស់ខ្លួនទាំងចិតសិបនាក់ នៅលើថ្មតែមួយ សល់តែយ៉ូថាម ជាកូនពៅរបស់យេរូ-បាលប៉ុណ្ណោះ ដ្បិតគាត់បានលាក់ខ្លួន។