តែមិនត្រូវបរិភោគផ្លែពីដើមដឹងខុសត្រូវនោះឡើយ ដ្បិតនៅថ្ងៃណាដែលអ្នកបរិភោគ នឹងត្រូវស្លាប់ជាមិនខាន»។
២ ពង្សាវតារក្សត្រ 1:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះ ព្រះយេហូវ៉ាបានមានព្រះបន្ទូលដូច្នេះថា "ទ្រង់នឹងមិនក្រោកពីដំណេក ដែលទ្រង់បានផ្ទំនោះឡើយ គឺពិតជាត្រូវសុគត"»។ រួចលោកអេលីយ៉ាក៏ចេញបាត់ទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយព្រះអម្ចាស់មានព្រះបន្ទូលថា “អ្នកនឹងមិនអាចក្រោកពីគ្រែដែលអ្នកដេកនោះឡើយ អ្នកពិតជាស្លាប់!”»។ លោកអេលីយ៉ាក៏ចាកចេញទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះ ឥឡូវនេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ឯងនឹងមិនចុះពីដំណេក ដែលឯងបានឡើងទៅនោះបានឡើយ គឺនឹងត្រូវស្លាប់ជាពិត រួចអេលីយ៉ាក៏ចេញបាត់ទៅ។ អាល់គីតាប ហេតុនេះហើយបានជាអុលឡោះតាអាឡាមានបន្ទូលថា “អ្នកនឹងមិនអាចក្រោកពីគ្រែដែលអ្នកដេកនោះបានឡើយ អ្នកពិតជាស្លាប់!”»។ អេលីយ៉េសក៏ចាកចេញទៅ។ |
តែមិនត្រូវបរិភោគផ្លែពីដើមដឹងខុសត្រូវនោះឡើយ ដ្បិតនៅថ្ងៃណាដែលអ្នកបរិភោគ នឹងត្រូវស្លាប់ជាមិនខាន»។
ដូច្នេះ សូមព្រះនាងក្រោកឡើង យាងទៅឯដំណាក់វិញទៅ កាលណាព្រះបាទបានឈានចូលទៅក្នុងទីក្រុង នោះបុត្រនឹងសុគត
ដូច្នេះ លោកអេលីយ៉ាក៏ទៅ ដើម្បីបង្ហាញខ្លួនដល់អ័ហាប់ រីឯនៅស្រុកសាម៉ារី មានគ្រោះទុរ្ភិក្សខ្លាំងណាស់
លោកទូលស្តេចថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "ដែលអ្នកបានចាត់អ្នកនាំសារឲ្យទៅសួរដល់ព្រះបាល-សេប៊ូប ជាព្រះរបស់ពួកអេក្រុននោះ តើដោយព្រោះគ្មានព្រះនៅស្រុកអ៊ីស្រាអែល ដែលអាចសួរទ្រង់បានឬ? ហេតុនេះ ទ្រង់នឹងមិនអាចក្រោកពីដំណេក ដែលទ្រង់ផ្ទំនេះឡើយ គឺពិតជាត្រូវសុគត"»។
ពួកអ្នកនាំសារបានវិលត្រឡប់មកគាលស្ដេចវិញ ហើយទ្រង់មានរាជឱង្ការសួរថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាវិលមកវិញដូច្នេះ?»
ពួកគេទូលឆ្លើយថា៖ «មានបុរសម្នាក់បានមកជួបយើងខ្ញុំ ហើយប្រាប់ថា "ចូរវិលទៅទូលស្តេចដែលចាត់អ្នករាល់គ្នាមកនោះថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ តើដោយព្រោះគ្មានព្រះនៅស្រុកអ៊ីស្រាអែលឬ បានជាព្រះករុណាចាត់គេឲ្យទៅសួរដល់ព្រះបាល-សេប៊ូប ជាព្រះរបស់ពួកអេក្រុន? ហេតុនេះ ព្រះករុណានឹងមិនក្រោកពីដំណេកដែលបានផ្ទំឡើយ គឺត្រូវសុគត"»។
នៅគ្រានោះ ស្ដេចហេសេគាប្រឈួនហៀបនឹងសុគត ហើយហោរាអេសាយជាកូនអ័ម៉ូស ក៏មកគាល់ទ្រង់ ទូលថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "ចូរផ្តាំដល់វង្សារបស់ឯងចុះ ដ្បិតឯងត្រូវស្លាប់ហើយ មិនរស់ទេ"»។
អេលីសេឆ្លើយថា៖ «ចូរទៅទូលទ្រង់វិញថា "នឹងបានជាយ៉ាងពិតប្រាកដ" ប៉ុន្តែ ព្រះយេហូវ៉ាបានសម្ដែងឲ្យខ្ញុំដឹងថា ទ្រង់ត្រូវសុគតជាក់ជាមិនខាន»។
ចំណែកសេចក្ដីសុចរិត តែងនាំឲ្យបានជីវិត តែអ្នកណាដែលដេញតាមអំពើអាក្រក់ នោះរមែងធ្វើឲ្យខ្លួនស្លាប់វិញ។
មនុស្សអាក្រក់ត្រូវធ្លាក់ចុះ ដោយអំពើខូចអាក្រក់របស់ខ្លួន តែមនុស្សសុចរិតមានទីពំនាក់ ក្នុងកាលដែលស្លាប់វិញ។
មើល៍! ព្រលឹងទាំងអស់ជារបស់យើង ទោះទាំងព្រលឹងឪពុក និងព្រលឹងកូនផង ក៏ជារបស់យើងដូចគ្នា ឯព្រលឹងណាដែលធ្វើបាប គឺព្រលឹងនោះនឹងត្រូវស្លាប់។
ដ្បិតព្រះយេហូវ៉ាបានមានព្រះបន្ទូលពីពួកគេថា៖ «ពួកគេនឹងត្រូវស្លាប់នៅទីរហោស្ថាន»។ ក្នុងចំណោមពួកគេ គ្មានអ្នកណានៅសល់ឡើយ មានតែលោកកាលែប ជាកូនរបស់លោកយេភូនេ និងលោកយ៉ូស្វេ ជាកូនរបស់លោកនុនប៉ុណ្ណោះ។
មួយទៀត ព្រះយេហូវ៉ានឹងប្រគល់សាសន៍អ៊ីស្រាអែល ដែលនៅជាមួយទ្រង់ទៅក្នុងកណ្ដាប់ដៃរបស់ពួកភីលីស្ទីន នៅថ្ងៃស្អែកនេះ ទ្រង់ ព្រមទាំងពួកបុត្រារបស់ទ្រង់ នឹងបានទៅនៅជាមួយទូលបង្គំហើយ ព្រះយេហូវ៉ានឹងប្រគល់ពួកពលទ័ពរបស់សាសន៍អ៊ីស្រាអែលទៅក្នុងកណ្ដាប់ដៃនៃពួកភីលីស្ទីនដែរ»។