រីឯកិច្ចការផ្សេងៗរបស់យេរ៉ូបោម គឺពីការធ្វើចម្បាំងយ៉ាងណា និងសោយរាជ្យយ៉ាងណា សុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតារនៃពួកស្តេចអ៊ីស្រាអែលហើយ។
២ ពង្សាវតារក្សត្រ 1:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯកិច្ចការផ្សេងៗទៀត ដែលព្រះបាទអ័ហាស៊ីយ៉ាបានធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯរាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអហាស៊ីយ៉ា និងអ្វីៗដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯដំណើរឯទៀត ពីអ័ហាស៊ីយ៉ា ដែលទ្រង់បានធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។ អាល់គីតាប រីឯកិច្ចការផ្សេងៗទៀតរបស់ស្តេចអហាស៊ីយ៉ា និងអ្វីៗដែលគាត់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រអែល។ |
រីឯកិច្ចការផ្សេងៗរបស់យេរ៉ូបោម គឺពីការធ្វើចម្បាំងយ៉ាងណា និងសោយរាជ្យយ៉ាងណា សុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតារនៃពួកស្តេចអ៊ីស្រាអែលហើយ។
ឯកិច្ចការឯទៀតពីព្រះបាទអ័ហាប់ និងរាជកិច្ចទាំងប៉ុន្មានដែលទ្រង់ធ្វើ ព្រមទាំងដំណាក់ភ្លុកដែលទ្រង់បានធ្វើ និងអស់ទាំងទីក្រុងដែលទ្រង់បានសង់ តើគេមិនបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលទេឬ?
ដូច្នេះ ទ្រង់ក៏សុគត ស្របតាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាដែលលោកអេលីយ៉ាបានថ្លែង។ ស្ដេចយេហូរ៉ាមជាអនុជ បានស្នងរាជ្យជំនួសទ្រង់ គឺក្នុងឆ្នាំទីពីរនៃរាជ្យស្ដេចយេហូរ៉ាម ជាបុត្ររបស់យេហូសាផាត ស្តេចយូដា ដ្បិតអ័ហាស៊ីយ៉ាគ្មានបុត្រាទេ។
រីឯកិច្ចការផ្សេងពីព្រះបាទយេហ៊ូវ និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ ហើយពីអំណាចទាំងអស់ នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្ដេចអ៊ីស្រាអែលហើយ។
ឯកិច្ចការផ្សេងទៀតដែលព្រះបាទយ៉ូអាសបានធ្វើ និងអំណាចទ្រង់ដែលបានប្រើ ដើម្បីច្បាំងនឹងព្រះបាទអ័ម៉ាស៊ីយ៉ា ស្ដេចយូដា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្ដេចអ៊ីស្រាអែល។
ឯកិច្ចការឯទៀតដែលព្រះបាទយ៉ូអាហាសបានធ្វើ និងអំណាចរបស់ទ្រង់ នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្ដេចអ៊ីស្រាអែលហើយ។
ឯកិច្ចការផ្សេងទៀតដែលព្រះបាទយ៉ូអាសបានធ្វើ ពីអំណាចរបស់ទ្រង់ និងការច្បាំងជាមួយព្រះបាទអ័ម៉ាស៊ីយ៉ា ជាស្តេចស្រុកយូដាយ៉ាងណា នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។
កិច្ចការផ្សេងទៀតដែលយេរ៉ូបោមបានធ្វើ ពីអំណាចដែលទ្រង់បានច្បាំង ព្រមទាំងការដែលចាប់យកក្រុងដាម៉ាស និងក្រុងហាម៉ាតជាទីក្រុងរបស់ពួកយូដា មកខាងពួកអ៊ីស្រាអែលវិញជាយ៉ាងណា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែល។
ឯកិច្ចការផ្សេងទៀតរបស់សាការី នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។
ឯកិច្ចការផ្សេងទៀតដែលមណាហិមធ្វើ នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។
ទ្រង់ប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ដោយមិនបានលះបង់អំពើបាបរបស់យេរ៉ូបោម ជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះទេ។
ឯកិច្ចការផ្សេងទៀតដែលពេកាហ៊ាបានធ្វើ នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។
ទ្រង់ប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ទ្រង់មិនបានលះបង់អំពើបាបរបស់យេរ៉ូបោម ជាកូននេបាត ដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះទេ។
ឯកិច្ចការផ្សេងទៀតដែលពេកាធ្វើ នោះបានកត់ក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។
នៅគ្រាដែលព្រះយេហូវ៉ាសព្វព្រះហឫទ័យលើកលោកអេលីយ៉ាឡើងទៅស្ថានសួគ៌ដោយខ្យល់កួចនោះ លោកអេលីយ៉ា និងអេលីសេបានចេញពីក្រុងគីលកាលទៅជាមួយគ្នា។