មនុស្សចំអក គេខំស្វែងរកប្រាជ្ញា តែមិនបានទេ ឯចំណេះវិញ នោះងាយដល់អ្នកណា ដែលមានយោបល់។
២ ធីម៉ូថេ 3:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេរៀនជានិច្ច ប៉ុន្តែ នៅតែមិនអាចស្គាល់សេចក្ដីពិតដដែល។ ព្រះគម្ពីរខ្មែរសាកល ពួកគេតែងតែរៀនជានិច្ច ប៉ុន្តែមិនអាចទៅដល់ចំណេះដឹងនៃសេចក្ដីពិតបានឡើយ។ Khmer Christian Bible ស្រ្ដីទាំងនោះរៀនរហូត ប៉ុន្ដែនៅតែមិនអាចស្គាល់សេចក្ដីពិតបានឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ត្រីៗទាំងនោះរៀនមិនចេះចប់ ហើយនៅតែមិនអាចស្គាល់សេចក្ដីពិតដដែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេរៀនជានិច្ច ប៉ុន្តែ ពុំអាចនឹងចេះដល់ថ្នាក់នៃសេចក្ដីពិតឡើយ អាល់គីតាប អ្នកទាំងនោះរៀនមិនចេះចប់ ហើយនៅតែមិនអាចស្គាល់សេចក្ដីពិតដដែល។ |
មនុស្សចំអក គេខំស្វែងរកប្រាជ្ញា តែមិនបានទេ ឯចំណេះវិញ នោះងាយដល់អ្នកណា ដែលមានយោបល់។
ទ្រង់មានព្រះបន្ទូលឆ្លើយថា៖ «មកពីព្រះបានប្រទានសេចក្ដីនេះឲ្យអ្នករាល់គ្នាស្គាល់អាថ៌កំបាំងរបស់ព្រះរាជ្យនៃស្ថានសួគ៌ តែទ្រង់មិនបានប្រទានឲ្យអ្នកទាំងនោះស្គាល់ទេ។
ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាជឿបាន បើអ្នករាល់គ្នាទទួលកិត្តិសព្ទតែពីគ្នាទៅវិញទៅមក តែមិនស្វែងរកកិត្តិសព្ទដែលមកពីព្រះអង្គ ជាព្រះតែមួយអង្គដូច្នេះ?
ដើម្បីកុំឲ្យយើងនៅជាកូនតូចទៀត ទាំងត្រូវគ្រប់ទាំងខ្យល់នៃសេចក្តីបង្រៀនផាត់ចុះផាត់ឡើង ដោយសេចក្តីឆបោករបស់មនុស្ស និងដោយឧបាយកលដែលគេនាំឲ្យវង្វេងទៀតឡើយ។
ប៉ុន្តែ លុះមកដល់សព្វថ្ងៃនេះ ព្រះយេហូវ៉ាមិនបានប្រទាន ឲ្យអ្នករាល់គ្នាមានចិត្តយល់ ឬភ្នែកដែលមើលឃើញ ឬត្រចៀកដែលស្តាប់ឮនៅឡើយ។
ត្រូវប្រដៅតម្រង់ពួកអ្នកប្រឆាំងដោយចិត្តស្លូតបូត ក្រែងព្រះប្រោសប្រទានឲ្យគេប្រែចិត្ត និងឲ្យគេស្គាល់សេចក្ដីពិត
ត្រង់ចំណុចនេះ យើងមានសេចក្ដីជាច្រើនដែលត្រូវនិយាយ ជាសេចក្ដីដែលពិបាកនឹងពន្យល់ ព្រោះអ្នករាល់គ្នាបានត្រឡប់ជាព្រងើយនឹងការស្ដាប់។