Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ធីម៉ូថេ 3:7 - Khmer Christian Bible

7 ស្រ្ដី​ទាំង​នោះ​រៀន​រហូត​ ប៉ុន្ដែ​នៅ​តែ​មិន​អាច​ស្គាល់​សេចក្ដី​ពិត​បាន​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 ពួកគេ​តែងតែ​រៀន​ជានិច្ច ប៉ុន្តែ​មិន​អាច​ទៅ​ដល់​ចំណេះដឹង​នៃ​សេចក្ដីពិត​បាន​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 គេ​រៀន​ជានិច្ច ប៉ុន្តែ នៅ​តែ​មិន​អាចស្គាល់​សេចក្ដី​ពិត​ដដែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ស្ត្រីៗ​ទាំង​នោះ​រៀន​មិន​ចេះ​ចប់ ហើយ​នៅ​តែ​មិន​អាច​ស្គាល់​សេចក្ដី​ពិត​ដដែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 គេ​រៀន​ជានិច្ច ប៉ុន្តែ ពុំ​អាច​នឹង​ចេះ​ដល់​ថ្នាក់​នៃ​សេចក្ដី​ពិត​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 អ្នក​ទាំង​នោះ​រៀន​មិន​ចេះ​ចប់ ហើយ​នៅ​តែ​មិន​អាច​ស្គាល់​សេចក្ដី​ពិត​ដដែល។

សូមមើលជំពូក ចម្លង




២ ធីម៉ូថេ 3:7
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖​ «ពីព្រោះ​អាថ៌កំបាំង​នៃ​នគរ​ស្ថានសួគ៌​បាន​ប្រទាន​មក​ឲ្យ​អ្នក​រាល់គ្នា​យល់​ ប៉ុន្ដែ​មិន​បាន​ប្រទាន​ឲ្យ​អ្នក​ទាំង​នោះ​ទេ​


ដូច្នេះ​ បើ​អ្នក​រាល់គ្នា​ទទួល​យក​តែ​ការ​សរសើរ​ពី​គ្នា​ទៅវិញ​ទៅមក ​ហើយ​មិន​ព្រម​ស្វែង​រក​ការ​សរសើរ​ដែល​មកពី​ព្រះជាម្ចាស់​ ដែល​ជា​ព្រះ​តែ​មួយ​អង្គ​នោះ​ តើ​អាច​ឲ្យ​អ្នក​រាល់គ្នា​ជឿ​យ៉ាង​ដូចម្តេច​បាន?​


ដូច្នេះ​ យើង​មិន​ត្រូវ​នៅ​ជា​ទារក​ទៀត​ឡើយ​ យើង​មិន​ត្រូវ​ឃ្លេងឃ្លោង​ ហើយ​រសាត់​ចុះ​ឡើង​តាម​ខ្យល់​នៃ​សេចក្ដី​បង្រៀន​គ្រប់​បែប​យ៉ាង​ និង​តាម​ឧបាយ​កល​របស់​មនុស្ស‍​ដែល​មាន​ល្បិច​ប៉ិនប្រសប់​ក្នុង​ការ​បោកប្រាស់​


ដែល​ព្រះអង្គ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ និង​ស្គាល់​សេចក្ដី​ពិត​


និង​ប្រដៅ​ពួក​ប្រឆាំង​ដោយ​ចិត្ដ​សុភាព​ ក្រែង​លោ​ព្រះជាម្ចាស់​បណ្ដាល​ឲ្យ​គេ​ប្រែ​ចិត្ត​ស្គាល់​សេចក្ដី​ពិត​


យើង​មាន​សេចក្ដី​ច្រើន​ដែល​ត្រូវ​និយាយ​អំពី​ការ​នេះ​ ប៉ុន្ដែ​ពិបាក​ពន្យល់​ណាស់​ ព្រោះ​អ្នក​រាល់គ្នា​ត្រលប់​ជា​ខ្ជិល​ស្ដាប់។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម