ឬស្តាប់តាមរឿងព្រេង និងពង្សាវតារ ដែលមិនចេះអស់មិនចេះហើយនោះឡើយ រឿងទាំងនោះបង្កឲ្យតែមានការជជែកដេញដោល ជាជាងកិច្ចការរបស់ព្រះដែលយើងស្គាល់ដោយជំនឿ។
២ ធីម៉ូថេ 2:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំស្តាប់ការជជែកដេញដោលដ៏ល្ងង់ខ្លៅ ហើយផ្ដេសផ្ដាសនោះឡើយ ដោយដឹងថា សេចក្ដីទាំងនោះបង្កឲ្យមានតែការឈ្លោះប្រកែកប៉ុណ្ណោះ។ ព្រះគម្ពីរខ្មែរសាកល កុំឲ្យពាក់ព័ន្ធនឹងការដេញដោលគ្នាដ៏ល្ងង់ខ្លៅ និងលេលាឡើយ ដ្បិតអ្នកដឹងហើយថា សេចក្ដីទាំងនោះបង្កឲ្យមានជម្លោះ។ Khmer Christian Bible ចូរចៀសវាងការសួរដេញដោលដ៏ល្ងង់ខ្លៅ និងលេលាដោយដឹងថា សេចក្ដីទាំងនោះបង្កឲ្យមានជម្លោះតែប៉ុណ្ណោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរចៀសវាងការជជែកវែកញែកដ៏ល្ងីល្ងើផ្ដេសផ្ដាស ត្រូវដឹងថា ការជជែកវែកញែកបែបនេះបង្កឲ្យតែមានជម្លោះប៉ុណ្ណោះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យព្រមស្តាប់សេចក្ដីដេញដោលចំកួត ហើយឥតច្បាប់នោះឡើយ ដោយដឹងថា សេចក្ដីទាំងនោះនាំឲ្យមានសេចក្ដីឈ្លោះប្រកែកគ្នាទេ អាល់គីតាប ចូរចៀសវាងការជជែកវែកញែកដ៏ល្ងីល្ងើផ្ដេសផ្ដាស ត្រូវដឹងថា ការជជែកវែកញែកបែបនេះ បង្កឲ្យតែមានជម្លោះប៉ុណ្ណោះ |
ឬស្តាប់តាមរឿងព្រេង និងពង្សាវតារ ដែលមិនចេះអស់មិនចេះហើយនោះឡើយ រឿងទាំងនោះបង្កឲ្យតែមានការជជែកដេញដោល ជាជាងកិច្ចការរបស់ព្រះដែលយើងស្គាល់ដោយជំនឿ។
កុំរវល់នឹងរឿងព្រេងឥតខ្លឹមសាររបស់ស្ត្រីចាស់ៗឡើយ តែត្រូវបង្ហាត់ខ្លួនខាងឯការគោរពប្រតិបត្តិដល់ព្រះវិញ
ចូររំឭកគេពីសេចក្ដីទាំងនេះ ហើយហាមគេយ៉ាងម៉ឺងម៉ាត់នៅចំពោះព្រះ កុំឲ្យឈ្លោះប្រកែកគ្នាពីន័យពាក្យ ដែលជាការឥតប្រយោជន៍ឡើយ គឺមានតែនាំឲ្យពួកអ្នកស្តាប់អន្តរាយប៉ុណ្ណោះ។
ប៉ុន្ដែ ត្រូវចៀសវាងពាក្យសម្ដីឡេះឡោះឥតប្រយោជន៍ ដ្បិតពាក្យយ៉ាងនោះ នាំឲ្យមនុស្សកើតមានសេចក្ដីទមិឡល្មើស កាន់តែច្រើនឡើងៗ
ប៉ុន្តែ ចូរចៀសវាងពីការដេញដោលដ៏លេលា ពីរឿងពង្សាវតារ ពីការឈ្លោះប្រកែក និងការជជែកពីក្រឹត្យវិន័យចេញទៅ ដ្បិតសេចក្ដីទាំងនោះសុទ្ធតែឥតប្រយោជន៍ ហើយឥតអំពើទាំងអស់។
ការទាស់ទែង និងការឈ្លោះប្រកែកក្នុងចំណោមអ្នករាល់គ្នា នោះតើមកពីណា? តើមិនមែនមកពីចិត្តស្រើបស្រាល ដែលច្បាំងនៅខាងក្នុងអ្នករាល់គ្នាទេឬ?