Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ធីម៉ូថេ 4:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 កុំ​រវល់​នឹង​រឿង​ព្រេង​ឥត​ខ្លឹម​សារ​របស់​ស្ត្រី​ចាស់ៗ​ឡើយ តែ​ត្រូវ​បង្ហាត់​ខ្លួន​ខាង​ឯ​ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 កុំឲ្យពាក់ព័ន្ធ​នឹង​ទេវកថា​ដែលប្រមាថព្រះ របស់យាយចាស់ៗ​ឡើយ ផ្ទុយទៅវិញ ចូរ​បង្វឹក​ខ្លួន​ដើម្បី​ការគោរពព្រះ

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 ចូរ​បដិសេធ​រឿង​ព្រេង​ខាង​លោកិយ​របស់​ស្រី​ចាស់ៗ​ ផ្ទុយ​ទៅ​វិញ​ ចូរ​បង្វឹក​ខ្លួន​ខាង​ឯ​ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ចុះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 កុំ​រវី‌រវល់​នឹង​រឿង​ព្រេង​ដ៏​ឥត​ខ្លឹម‌សារ​របស់​យាយ​ចាស់ៗ​ឡើយ តែ​ត្រូវ​ហាត់​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 កុំ​ឲ្យ​ព្រម​ស្តាប់​អស់​ទាំង​រឿង​ល្បែង​របស់​ស្រី​ចាស់ៗ​ឡើយ ចូរ​បង្ហាត់​ខ្លួន​ខាង​ឯ​សេចក្ដី​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 កុំ​រវី‌រវល់​នឹង​រឿង​ព្រេង​ដ៏​ឥត​ខ្លឹម​សារ​របស់​យាយ​ចាស់ៗ​ឡើយ តែ​ត្រូវ​ហាត់​គោរព​ប្រណិ‌ប័តន៍​អុលឡោះ​វិញ។

សូមមើលជំពូក ចម្លង




១ ធីម៉ូថេ 4:7
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នេះ​ហើយបាន​ជា​ខ្ញុំបាទ​ខំ​ប្រឹង​ឲ្យ​មាន​មនសិការ​ស្អាត​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ និង​នៅ​ចំពោះ​មនុស្ស​លោក​ជា‌និច្ច។


ឬ​ស្តាប់​តាម​រឿង​ព្រេង និង​ពង្សា‌វតារ ដែល​មិន​ចេះ​អស់​មិន​ចេះ​ហើយ​នោះ​ឡើយ រឿង​ទាំង​នោះ​បង្ក​ឲ្យ​តែ​មាន​ការ​ជជែក​ដេញ​ដោល ជា​ជាង​កិច្ច‌ការ​របស់​ព្រះ​ដែល​យើង​ស្គាល់ដោយ​ជំនឿ។


ដោយ​ដឹង​ដូច្នេះ​ថា ក្រឹត្យ‌វិន័យ​មិន​មែន​តាំង​សម្រាប់​មនុស្ស​សុចរិត​ទេ គឺ​សម្រាប់​មនុស្ស​ទទឹង​ច្បាប់ និង​មនុស្ស​រឹង​ចចេស សម្រាប់​មនុស្ស​ទមិឡ​ល្មើស និង​មនុស្ស​បាប សម្រាប់​មនុស្ស​មិន​បរិសុទ្ធ និង​មនុស្ស​មិន​គោរព​ព្រះ សម្រាប់​ពួកអ្នក​សម្លាប់​ឪពុក​ម្តាយ មនុស្ស​សម្លាប់​គេ


តែ​ធ្វើ​ឲ្យ​សម​ជា​ស្ត្រី ដែល​ប្រកាស​ខ្លួន​ថា​ជា​អ្នក​គោរព​ប្រតិបត្តិ​ដល់​ព្រះ គឺ​ដោយ​ការ​ប្រព្រឹត្ត​អំពើ​ល្អ​វិញ។


ពិត​ណាស់ អាថ៌‌កំបាំង​នៃ​សាសនា​របស់​យើង​អស្ចារ្យ​ណាស់ គឺ​ព្រះ‌អង្គ​បាន​សម្ដែង​ឲ្យយើង​ឃើញ​ក្នុង​សាច់​ឈាម បាន​រាប់​ជា​សុចរិត​ដោយ​ព្រះ‌វិញ្ញាណ ពួក​ទេវតា​បាន​ឃើញ​ព្រះ‌អង្គ មនុស្ស​បាន​ប្រកាស​អំពី​ព្រះ‌អង្គ​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ គេ​បាន​ជឿ​ដល់​ព្រះ‌អង្គ​នៅ​ពាស​ពេញ​ពិភព​លោក ព្រះ​បាន​លើក​ព្រះ‌អង្គ​ឡើង​ទៅ​ក្នុង​សិរី‌ល្អ។


ដ្បិត​ការ​បង្ហាត់​ខ្លួន​ប្រាណ​មាន​ប្រយោជន៍​បន្តិច​បន្តួច​ប៉ុណ្ណោះ តែ​ឯ​ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ មាន​ប្រយោជន៍​គ្រប់​ជំពូក​ទាំង​អស់ ក៏​មាន​សេចក្ដី​សន្យា ទាំង​សម្រាប់​ជីវិត​នៅ​បច្ចុប្បន្ន ទាំង​សម្រាប់​ជីវិត​នៅ​បរលោក។


ប៉ុន្តែ ចំពោះ​អ្នក​វិញ ឱ​អ្នក​សំណព្វ​របស់​ព្រះ​អើយ ចូរ​ចៀស​ចេញ​ពី​សេចក្ដី​ទាំង​នេះ ហើយ​ដេញ​តាម​សេចក្ដី​សុចរិត ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ជំនឿ សេចក្ដី​ស្រឡាញ់ ចិត្ត​អត់​ធ្មត់ និង​ចិត្ត​ស្លូតបូត​វិញ។


ឱ​ធីម៉ូថេ​អើយ ចូរ​រក្សា​សេចក្ដី​ដែល​បាន​ផ្ញើ​ទុក​នឹង​អ្នក​ចុះ ហើយ​ចៀស​ចេញ​ពី​សម្ដី​ឡេះ​ឡោះ​ឥត​ប្រយោជន៍ និង​ពាក្យ​ទទឹង​ទទែង​នៃ​សេចក្ដី​ដែល​គេ​ច្រឡំ​ហៅ​ថា ចំណេះ​ដឹង


ប្រសិន‌បើ​អ្នក​ណា​បង្រៀន​សេចក្ដី​អ្វី​ផ្សេង​ទៀត ហើយ​មិន​យល់​ព្រម​តាម​ពាក្យ​សម្ដី​ដែល​ត្រឹម​ត្រូវ ក្នុង​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង និង​ជា​សេចក្ដី​បង្រៀន​ស្រប​តាម​ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ទេ


ជា​ជម្លោះ​ឥត​ប្រយោជន៍​របស់​មនុស្ស​ខូច​គំនិត គ្មាន​សេចក្ដី​ពិត ដោយ​ស្មាន​ថា ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ជា​មធ្យោ​បាយ​នាំ​ឲ្យ​បាន​កម្រៃ។


ប៉ុន្ដែ ត្រូវ​ចៀស​វាង​ពាក្យ​សម្ដី​ឡេះ‌ឡោះ​ឥត​ប្រយោជន៍ ដ្បិត​ពាក្យ​យ៉ាង​នោះ នាំ​ឲ្យ​មនុស្ស​កើត​មាន​សេចក្ដី​ទមិឡ​ល្មើស កាន់​តែ​ច្រើន​ឡើងៗ


កុំ​ស្តាប់​ការជជែក​ដេញ​ដោល​ដ៏​ល្ងង់​ខ្លៅ ហើយផ្ដេស​ផ្ដាស​នោះ​ឡើយ ដោយ​ដឹង​ថា សេចក្ដី​ទាំង​នោះ​បង្ក​ឲ្យមាន​តែ​ការ​ឈ្លោះ​ប្រកែក​ប៉ុណ្ណោះ។


អស់​អ្នក​ដែល​ចង់​រស់ ដោយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌គ្រីស្ទ‌យេស៊ូវ នោះ​នឹង​ត្រូវ​គេ​រ​បៀត​បៀន​ដូច្នេះ​ឯង


គេ​មាន​ឫក‌ពា​ជា​អ្នក​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ប៉ុន្តែ បដិសេធមិន​ព្រម​ទទួល​ស្គាល់​ព្រះ‌ចេស្តា ដែល​បាន​មក​ពី​ការ​គោរព​ប្រតិ‌បត្តិ​នោះ​ឡើយ។ ចូរ​ចៀស​ចេញ​ពី​មនុស្ស​ប្រភេទ​នោះ​ទៅ។


គេ​នឹង​បែរ​ត្រចៀក​ចេញ​ពី​សេចក្ដី​ពិត ហើយ​ទៅ​ស្ដាប់​រឿង​ព្រេង​វិញ។


កុំ​ស្តាប់​តាម​រឿង​ព្រេង​របស់​សាសន៍​យូដា ឬ​តាមបទ​បញ្ជា​របស់​អស់​អ្នក​ដែល​បែរ​ចេញ​ពី​សេចក្ដី​ពិត​នោះ​ឡើយ។


ទាំង​បង្ហាត់​បង្រៀន​យើង​ឲ្យ​លះ​ចោល​សេចក្ដី​ទមិឡ​ល្មើស និង​សេចក្ដី​ប៉ង​ប្រាថ្នា​ក្នុង​លោក​នេះ ហើយ​ឲ្យ​រស់​នៅ​ក្នុង​សម័យ​នេះ​ដោយ​មាន​ចិត្ត​ធ្ងន់ សុចរិត និង​ដោយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ


ប៉ុន្តែ ចូរ​ចៀស​វាង​ពី​ការ​ដេញ​ដោល​ដ៏​លេលា ពី​រឿង​ពង្សា‌វតារ ពី​ការ​ឈ្លោះ​ប្រ‌កែក និងការ​ជជែក​ពី​ក្រឹត្យ‌វិន័យ​ចេញ​ទៅ ដ្បិត​សេចក្ដី​ទាំង​នោះ​សុទ្ធ​តែ​ឥត​ប្រយោជន៍ ហើយ​ឥត​អំពើ​ទាំង​អស់។


ប៉ុន្ដែ អាហារ​រឹង គឺ​សម្រាប់​មនុស្ស​ពេញ​វ័យ ជា​អស់​អ្នក​ដែល​បាន​បង្ហាត់​ប្រាជ្ញា​ញាណ​របស់​ខ្លួន ឲ្យ​ចេះ​វែក​ញែក​ស្គាល់​ល្អ ស្គាល់​អាក្រក់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម