នោះតើព្រះមិនទតឃើញទេឬ? ដ្បិតព្រះអង្គជ្រាបពីសេចក្ដី ដែលលាក់ទុកនៅក្នុងចិត្ត។
២ កូរិនថូស 11:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចុះតើហេតុអ្វី? ដោយព្រោះខ្ញុំមិនស្រឡាញ់អ្នករាល់គ្នាឬ? ព្រះជ្រាបហើយថាខ្ញុំស្រឡាញ់អ្នករាល់គ្នា! ព្រះគម្ពីរខ្មែរសាកល ហេតុអ្វីបានជាដូច្នេះ? មកពីខ្ញុំមិនស្រឡាញ់អ្នករាល់គ្នាឬ? ព្រះទ្រង់ជ្រាបហើយ! Khmer Christian Bible ហេតុអ្វី? ដោយព្រោះខ្ញុំមិនស្រឡាញ់អ្នករាល់គ្នាឬ? ព្រះជាម្ចាស់ជ្រាបហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុអ្វីបានជាខ្ញុំធ្វើដូច្នេះ? តើមកពីខ្ញុំមិនស្រឡាញ់បងប្អូនឬ? ទេ! ព្រះជាម្ចាស់ជ្រាបស្រាប់ហើយថា ខ្ញុំស្រឡាញ់បងប្អូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចុះតើដោយហេតុអ្វី ដោយព្រោះខ្ញុំមិនស្រឡាញ់អ្នករាល់គ្នាឬអី នោះព្រះអង្គទ្រង់ជ្រាបហើយ អាល់គីតាប ហេតុអ្វីបានជាខ្ញុំធ្វើដូច្នេះ? តើមកពីខ្ញុំមិនស្រឡាញ់បងប្អូនឬ? ទេ! អុលឡោះជ្រាបស្រាប់ហើយថា ខ្ញុំស្រឡាញ់បងប្អូន។ |
នោះតើព្រះមិនទតឃើញទេឬ? ដ្បិតព្រះអង្គជ្រាបពីសេចក្ដី ដែលលាក់ទុកនៅក្នុងចិត្ត។
ព្រះអង្គមានព្រះបន្ទូលជាលើកទីបីថា៖ «ស៊ីម៉ូន កូនយ៉ូហានអើយ តើស្រឡាញ់ខ្ញុំមែនឬទេ?» ពេត្រុសមានចិត្តព្រួយ ព្រោះព្រះអង្គមានព្រះបន្ទូលជាលើកទីបីថា «តើអ្នកស្រឡាញ់ខ្ញុំឬទេ?» ដូច្នេះ។ លោកទូលតបទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ព្រះអង្គជ្រាបគ្រប់ការទាំងអស់ គឺព្រះអង្គជ្រាបថា ទូលបង្គំស្រឡាញ់ព្រះអង្គហើយ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូរឲ្យចំណីហ្វូងចៀមរបស់ខ្ញុំផង!។
ព្រះដែលជ្រាបចិត្តមនុស្សទាំងឡាយ ទ្រង់បានធ្វើបន្ទាល់ពីគេ ដោយប្រទានព្រះវិញ្ញាណបរិសុទ្ធដល់គេ ដូចព្រះអង្គបានប្រទានដល់យើងដែរ
ព្រះដែលខ្ញុំបម្រើដោយវិញ្ញាណខ្ញុំ ក្នុងការប្រកាសដំណឹងល្អអំពីព្រះរាជបុត្រារបស់ព្រះអង្គ ទ្រង់ជាស្មរបន្ទាល់របស់ខ្ញុំថា ខ្ញុំតែងតែនឹកចាំពីអ្នករាល់គ្នាជានិច្ច នៅក្នុងសេចក្តីអធិស្ឋានរបស់ខ្ញុំ
ខ្ញុំសូមប្រាប់ ដោយសេចក្តីពិតរបស់ព្រះគ្រីស្ទដែលនៅក្នុងខ្ញុំថា គ្មានអ្នកណាអាចនឹងបំបាត់សេចក្តីអំនួតរបស់ខ្ញុំនេះ នៅក្នុងស្រុកអាខៃបានឡើយ។
ព្រះ ជាព្រះវរបិតារបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដែលមានព្រះពរអស់កល្បជានិច្ច ទ្រង់ជ្រាបថា ខ្ញុំមិនកុហកទេ។
ឯខ្ញុំ ខ្ញុំពេញចិត្តនឹងចំណាយអ្វីៗដែលខ្ញុំមាន ហើយអស់រលីងពីខ្លួនផង ដោយព្រោះព្រលឹងអ្នករាល់គ្នា។ បើខ្ញុំស្រឡាញ់អ្នករាល់គ្នាកាន់តែខ្លាំងយ៉ាងនេះ តើអ្នករាល់គ្នាស្រឡាញ់ខ្ញុំកាន់តែតិចឬ?
ដ្បិតយើងមិនមែនរកចំណេញពីព្រះបន្ទូលរបស់ព្រះ ដូចមនុស្សជាច្រើននោះឡើយ តែក្នុងព្រះគ្រីស្ទ យើងនិយាយក្នុងនាមជាមនុស្សស្មោះត្រង់ ជាមនុស្សដែលព្រះបានចាត់ឲ្យមក នៅចំពោះព្រះអង្គ។
ខ្ញុំនិយាយដូច្នេះ មិនមែនប្រកាន់ទោសអ្នករាល់គ្នាទេ ដ្បិតខ្ញុំបាននិយាយពីមុនរួចហើយថា អ្នករាល់គ្នានៅក្នុងចិត្តរបស់យើង ហើយយើងស៊ូស្លាប់រស់ជាមួយគ្នា។
គ្មានសត្វលោកណាដែលអាចលាក់ពីព្រះភក្ត្រព្រះអង្គបានឡើយ គឺទាំងអស់នៅជាអាក្រាតចំពោះព្រះនេត្រព្រះអង្គ ដែលយើងត្រូវទូលរៀបរាប់ទូលថ្វាយព្រះអង្គ។
«ព្រះយេហូវ៉ា ជាព្រះលើអស់ទាំងព្រះ! គឺព្រះយេហូវ៉ា ជាព្រះលើអស់ទាំងព្រះ! ព្រះអង្គជ្រាប ហើយសូមឲ្យអ៊ីស្រាអែលដឹងដែរ! ប្រសិនបើការសង់អាសនានេះជាការបះបោរ ឬបង្ខូចជំនឿដល់ព្រះយេហូវ៉ា សូមកុំប្រណីយើងខ្ញុំនៅថ្ងៃនេះឡើយ!
យើងនឹងសម្លាប់កូនចៅរបស់នាង ហើយក្រុមជំនុំទាំងអស់នឹងដឹងថា គឺយើងនេះហើយដែលស្ទង់មើលចិត្តគំនិត យើងនឹងសងអ្នករាល់គ្នា តាមអំពើដែលអ្នករាល់គ្នាបានប្រព្រឹត្ត។