លុះប្រាំពីរថ្ងៃនោះកន្លងផុតទៅ យើងក៏ចេញដំណើរទៅមុខទៀត ហើយគេទាំងអស់គ្នា ព្រមទាំងប្រពន្ធ និងកូនរបស់គេផង បានជូនដំណើរយើង រហូតដល់ខាងក្រៅទីក្រុង។ យើងលុតជង្គង់អធិស្ឋាននៅមាត់សមុទ្រ
២ កូរិនថូស 1:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ បើយើងខ្ញុំត្រូវរងទុក្ខវេទនា នោះគឺសម្រាប់ជាការកម្សាន្តចិត្ត និងការសង្គ្រោះដល់អ្នករាល់គ្នា។ បើយើងបានទទួលការកម្សាន្តចិត្ត គឺសម្រាប់ឲ្យអ្នករាល់គ្នាមានការកម្សាន្តចិត្ត ពេលអ្នករាល់គ្នាទ្រាំទ្រយ៉ាងអត់ធ្មត់នឹងទុក្ខលំបាកផ្សេងៗ ដែលយើងក៏មានទុក្ខលំបាកដូចគ្នា។ ព្រះគម្ពីរខ្មែរសាកល ប្រសិនបើយើងរងទុក្ខ នោះគឺដើម្បីជាការកម្សាន្តចិត្ត និងជាការសង្គ្រោះដល់អ្នករាល់គ្នា; ប្រសិនបើយើងទទួលការកម្សាន្តចិត្ត នោះគឺដើម្បីជាការកម្សាន្តចិត្តដល់អ្នករាល់គ្នា ហើយការកម្សាន្តចិត្តនេះចេញឥទ្ធិពល នៅពេលអ្នករាល់គ្នាស៊ូទ្រាំនឹងទុក្ខលំបាក ជាទុក្ខលំបាកដូចដែលយើងកំពុងរងទុក្ខនោះដែរ។ Khmer Christian Bible បើយើងត្រូវរងទុក្ខ នោះគឺដើម្បីជាការកម្សាន្ដចិត្ដ និងសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នា ឬបើយើងទទួលការកម្សាន្ដចិត្ដវិញ ក៏ដើម្បីជាការកម្សាន្ដចិត្ដដល់អ្នករាល់គ្នាដែរ ដែលកើតពីការស៊ូទ្រាំនឹងការរងទុក្ខតែមួយ ដែលយើងក៏រងទុក្ខដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើយើងត្រូវរងទុក្ខវេទនា គឺដើម្បីឲ្យព្រះអង្គសម្រាលទុក្ខ និងសង្គ្រោះបងប្អូន។ បើយើងបានធូរស្បើយក្នុងចិត្តហើយនោះ គឺដើម្បីឲ្យបងប្អូនបានធូរស្បើយក្នុងចិត្ត ធ្វើឲ្យបងប្អូនអាចស៊ូទ្រាំនឹងទុក្ខលំបាកផ្សេងៗដូចយើងដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ បើសិនជាយើងខ្ញុំកើតមានសេចក្ដីវេទនា នោះគឺសំរាប់ជាសេចក្ដីកំសាន្តចិត្ត នឹងសេចក្ដីសង្គ្រោះដល់អ្នករាល់គ្នា ជាសេចក្ដីដែលបានកើតមក ដោយការទ្រាំទ្រ នឹងសេចក្ដីទុក្ខលំបាកដដែល ដែលយើងខ្ញុំក៏រងទុក្ខដែរ ឬបើយើងមានសេចក្ដីក្សាន្ដ នោះក៏សំរាប់ជាសេចក្ដីកំសាន្ដចិត្តនឹងសេចក្ដីសង្គ្រោះដល់អ្នករាល់គ្នាដែរ ហើយយើងខ្ញុំមានសង្ឃឹមដល់អ្នករាល់គ្នាជាមាំមួនផង អាល់គីតាប បើយើងត្រូវរងទុក្ខវេទនា គឺដើម្បីឲ្យអ៊ីសាសំរាលទុក្ខ និងសង្គ្រោះបងប្អូន។ បើយើងបានធូរស្បើយក្នុងចិត្ដហើយនោះ គឺដើម្បីឲ្យបងប្អូនបានធូរស្បើយក្នុងចិត្ដ ធ្វើឲ្យបងប្អូនអាចស៊ូទ្រាំនឹងទុក្ខលំបាកផ្សេងៗដូចយើងដែរ។ |
លុះប្រាំពីរថ្ងៃនោះកន្លងផុតទៅ យើងក៏ចេញដំណើរទៅមុខទៀត ហើយគេទាំងអស់គ្នា ព្រមទាំងប្រពន្ធ និងកូនរបស់គេផង បានជូនដំណើរយើង រហូតដល់ខាងក្រៅទីក្រុង។ យើងលុតជង្គង់អធិស្ឋាននៅមាត់សមុទ្រ
យើងដឹងថា គ្រប់ការទាំងអស់ ផ្សំគ្នាឡើងសម្រាប់ជាសេចក្តីល្អ ដល់អស់អ្នកដែលស្រឡាញ់ព្រះ គឺអស់អ្នកដែលព្រះអង្គត្រាស់ហៅ ស្របតាមគម្រោងការរបស់ព្រះអង្គ។
ជាព្រះដែលកម្សាន្តចិត្តក្នុងគ្រប់ទាំងទុក្ខវេទនារបស់យើង ដើម្បីឲ្យយើងអាចកម្សាន្តចិត្តអស់អ្នកដែលកំពុងជួបទុក្ខវេទនា ដោយសារការកម្សាន្តចិត្តដែលខ្លួនយើងផ្ទាល់បានទទួលពីព្រះ។
ឯខ្ញុំ ខ្ញុំពេញចិត្តនឹងចំណាយអ្វីៗដែលខ្ញុំមាន ហើយអស់រលីងពីខ្លួនផង ដោយព្រោះព្រលឹងអ្នករាល់គ្នា។ បើខ្ញុំស្រឡាញ់អ្នករាល់គ្នាកាន់តែខ្លាំងយ៉ាងនេះ តើអ្នករាល់គ្នាស្រឡាញ់ខ្ញុំកាន់តែតិចឬ?
អ្នកដែលបានរៀបចំយើងសម្រាប់ការនេះ គឺជាព្រះ ដែលទ្រង់បានប្រទានព្រះវិញ្ញាណមកយើង ទុកជារបស់បញ្ចាំចិត្ត។
ហេតុនេះហើយបានជាខ្ញុំ ប៉ុល ជាអ្នកទោសរបស់ព្រះយេស៊ូវគ្រីស្ទ សម្រាប់អ្នករាល់គ្នាជាពួកសាសន៍ដទៃ
ហេតុនេះ ខ្ញុំសូមអង្វរអ្នករាល់គ្នាកុំឲ្យរសាយចិត្ត ដោយការដែលខ្ញុំរងទុក្ខលំបាក សម្រាប់អ្នករាល់គ្នានោះឡើយ ដ្បិតការទាំងនេះជាសិរីល្អដល់អ្នករាល់គ្នាទេ។
ដ្បិតខ្ញុំដឹងថា តាមរយៈសេចក្តីអធិស្ឋានរបស់អ្នករាល់គ្នា និងដោយសារព្រះវិញ្ញាណរបស់ព្រះយេស៊ូវគ្រីស្ទបានជួយផង ការនេះនឹងត្រឡប់ជាការសង្គ្រោះដល់ខ្ញុំវិញ។
ហេតុនេះហើយបានជាខ្ញុំស៊ូទ្រាំក្នុងគ្រប់ការទាំងអស់ ដោយយល់ដល់ពួករើសតាំង ដើម្បីឲ្យគេបានការសង្គ្រោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ទាំងមានសិរីល្អនៅអស់កល្បជានិច្ច។