២ កូរិនថូស 5:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 អ្នកដែលបានរៀបចំយើងសម្រាប់ការនេះ គឺជាព្រះ ដែលទ្រង់បានប្រទានព្រះវិញ្ញាណមកយើង ទុកជារបស់បញ្ចាំចិត្ត។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល5 អ្នកដែលរៀបចំយើងសម្រាប់ការនេះគឺព្រះ; ព្រះអង្គបានប្រទានព្រះវិញ្ញាណជាថ្លៃកក់ដល់យើង។ សូមមើលជំពូកKhmer Christian Bible5 ព្រះអង្គដែលបង្កើតយើងសម្រាប់ការនេះ គឺជាព្រះជាម្ចាស់ដែលបានប្រទានព្រះវិញ្ញាណមកយើងទុកជារបស់បញ្ចាំចិត្ដ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ព្រះជាម្ចាស់ផ្ទាល់បានតម្រូវឲ្យយើងផ្លាស់ប្រែដូច្នេះ ព្រះអង្គក៏បានប្រទានព្រះវិញ្ញាណ មកបញ្ចាំចិត្តយើងផងដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 រីឯអ្នកដែលបានបង្កើតយើងខ្ញុំសំរាប់ការនោះឯង ជាព្រះដែលទ្រង់ក៏ប្រទានព្រះវិញ្ញាណ មកបញ្ចាំចិត្តយើងខ្ញុំដែរ។ សូមមើលជំពូកអាល់គីតាប5 អុលឡោះផ្ទាល់បានតំរូវឲ្យយើងផ្លាស់ប្រែដូច្នេះ ទ្រង់ក៏បានប្រទានរសអុលឡោះ មកបញ្ចាំចិត្ដយើងផងដែរ។ សូមមើលជំពូក |
ក៏ចែកឲ្យដល់ពួកអ្នកដែលសោយសោក នៅក្រុងស៊ីយ៉ូនបានភួងលម្អជំនួសផេះ ហើយប្រេងនៃអំណរជំនួសសេចក្ដីសោកសៅ ព្រមទាំងអាវពាក់នៃសេចក្ដីសរសើរ ជំនួសទុក្ខធ្ងន់ដែលគ្របសង្កត់ ដើម្បីឲ្យគេបានហៅថា ជាដើមឈើនៃសេចក្ដីសុចរិត គឺជាដើមដែលព្រះយេហូវ៉ាបានដាំ មានប្រយោជន៍ឲ្យព្រះអង្គបានថ្កើងឡើង។