ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 9:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រួច​លោក​ប្រាប់​ទៅ​អ្នក​ចម្អិន​ថា៖ «ចូរ​យក​ចំណែក​មួយ​ដែល​យើង​បាន​ប្រគល់​ឲ្យ​អ្នក​ដោយ​ប្រាប់​ថា "ចូរ​ទុក​ដោយ​ខ្លួន​នោះ​មក"»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​អ្នក​ដាំ​បាយ​ថា៖ «ចូរ​យក​សាច់​មួយ​ចំណែក ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អ្នក​ទុក​ដោយ​ឡែក​នោះ​មក»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​លោក​ប្រាប់​ទៅ​អ្នក​ធ្វើ​បាយ​ថា ចូរ​យក​ចំណែក​១​ដែល​អញ​បាន​ប្រគល់​ឲ្យ​ឯង​ដោយ​ប្រាប់​ថា ចូរ​ទុក​ដោយ​ខ្លួន​នោះ​មក

សូមមើលជំពូក

អាល់គីតាប

លោក​សាំយូ‌អែល​និយាយ​ទៅ​អ្នក​ដាំ​បាយ​ថា៖ «ចូរ​យក​សាច់​មួយ​ចំណែក ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អ្នក​ទុក​ដោយ​ឡែក​នោះ​មក»។

សូមមើលជំពូក



១ សាំ‌យូ‌អែល 9:23
4 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​គេ​យក​ចំណែក​ភោជនា‌ហារ​ពី​តុ​របស់​លោក​យ៉ូសែប​ទៅ​ជូនពួក​គេ តែ​បេនយ៉ាមីន​បាន​ចំណែក​មួយ​ជា​ប្រាំ ច្រើន​ជាងគេទាំង​អស់ ហើយ​គេ​ក៏​ផឹក​ស្រា​យ៉ាង​សប្បាយ​រីក​រាយ​ជា‌មួយ​លោក​យ៉ូសែប។


តែ​បាន​ចែក​ដល់​ហា‌ណា​ទ្វេរ​ជា​ពីរ​វិញ ព្រោះ​គាត់​ស្រឡាញ់​ហា‌ណា​ជាង ទោះ​បើ​ព្រះ‌យេហូវ៉ា​បាន​បង្ខាំង​ផ្ទៃ​នាង​មិន​មាន​កូន​ក៏​ដោយ។


លោកសាំយូ‌អែល​ក៏​នាំ​យក​លោក​សូល និង​អ្នក​បម្រើ​ចូល​ទៅ​ក្នុង​រោង​ជំនុំ ឲ្យ​អង្គុយ​នៅ​ទី​លេខ​មួយ​ក្នុង​ពួក​ភ្ញៀវ ដែល​មាន​ចំនួន​ប្រហែល​ជា​សាមសិប​នាក់។


ដូច្នេះ អ្នក​ចម្អិន​ក៏​យក​ស្មា និង​សាច់​ដែល​នៅ​ជាប់​នោះ មក​ជូន​លោក​សូល រួច​សាំយូ‌អែល​ប្រាប់​ថា៖ «មើល៍! នេះ​ជា​របស់​ដែល​បាន​បម្រុង​ទុក​ឲ្យ​អ្នក អញ្ជើញ​ពិសា​ចុះ ដ្បិត​បាន​បម្រុង​ទុក​ដល់​ពេល​កំណត់​សម្រាប់​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​បរិ‌ភោគ​រួម​ជា‌មួយ​ភ្ញៀវ​ដែល​ខ្ញុំ​បាន​អញ្ជើញ»។ ដូច្នេះ លោក​សូល​ក៏​បរិ‌ភោគ​ជា‌មួយ​លោក​សាំយូ‌អែល​នៅ​ថ្ងៃ​នោះ។