១ សាំយូអែល 9:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥23 លោកសាំយូអែលមានប្រសាសន៍ទៅអ្នកដាំបាយថា៖ «ចូរយកសាច់មួយចំណែក ដែលខ្ញុំបានប្រគល់ឲ្យអ្នកទុកដោយឡែកនោះមក»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦23 រួចលោកប្រាប់ទៅអ្នកចម្អិនថា៖ «ចូរយកចំណែកមួយដែលយើងបានប្រគល់ឲ្យអ្នកដោយប្រាប់ថា "ចូរទុកដោយខ្លួននោះមក"»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤23 រួចលោកប្រាប់ទៅអ្នកធ្វើបាយថា ចូរយកចំណែក១ដែលអញបានប្រគល់ឲ្យឯងដោយប្រាប់ថា ចូរទុកដោយខ្លួននោះមក សូមមើលជំពូកអាល់គីតាប23 លោកសាំយូអែលនិយាយទៅអ្នកដាំបាយថា៖ «ចូរយកសាច់មួយចំណែក ដែលខ្ញុំបានប្រគល់ឲ្យអ្នកទុកដោយឡែកនោះមក»។ សូមមើលជំពូក |
អ្នកដាំបាយក៏ទៅយកសាច់ភ្លៅដ៏ល្អបំផុត មកដាក់នៅមុខលោកសូល។ លោកសាំយូអែលមានប្រសាសន៍ថា៖ «នេះជាចំណែកដែលយើងបានបម្រុងទុកជូនលោក សូមអញ្ជើញពិសាសាច់ដែលគេដាក់នៅមុខលោកចុះ ដ្បិតខ្ញុំឲ្យគេទុកសាច់ជូនលោកបរិភោគ រួមជាមួយភ្ញៀវដែលខ្ញុំបានអញ្ជើញ សម្រាប់ឱកាសនេះ»។ ថ្ងៃនោះ លោកសូលបរិភោគជាមួយលោកសាំយូអែល។