ព្រះបាទហេសេគាទទួលសំបុត្រពីដៃរបស់ពួកទូតទៅអាន រួចទ្រង់យាងឡើងទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា លាសំបុត្រនោះនៅចំពោះព្រះអង្គ
១ សាំយូអែល 8:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកសាំយូអែលក៏ស្តាប់អស់ទាំងពាក្យរបស់ពួកប្រជាជន រួចទៅទូលដល់ព្រះយេហូវ៉ាវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលលោកសាំយូអែលឮពាក្យសម្ដីទាំងប៉ុន្មានរបស់ប្រជាជន លោកក៏យកទៅទូលព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សាំយូអែលក៏ស្តាប់អស់ទាំងពាក្យរបស់ពួកបណ្តាជនទាំងឡាយ រួចទៅទូលដល់ព្រះយេហូវ៉ាវិញ អាល់គីតាប កាលសាំយូអែលឮពាក្យសំដីទាំងប៉ុន្មានរបស់ប្រជាជន គាត់ក៏យកទៅជម្រាបអុលឡោះតាអាឡា។ |
ព្រះបាទហេសេគាទទួលសំបុត្រពីដៃរបស់ពួកទូតទៅអាន រួចទ្រង់យាងឡើងទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា លាសំបុត្រនោះនៅចំពោះព្រះអង្គ
ដូច្នេះ យែបថាក៏ទៅជាមួយពួកចាស់ទុំស្រុកកាឡាត ហើយប្រជាជនក៏លើកលោកឲ្យធ្វើជាមេដឹកនាំ និងជាមេទ័ពរបស់ពួកគេ។ ពេលនោះ យែបថាក៏ប្រកាសពាក្យទាំងប៉ុន្មាននោះ នៅចំពោះព្រះយេហូវ៉ា ត្រង់មីសប៉ា។
ព្រះយេហូវ៉ាមានព្រះបន្ទូលនឹងលោកសាំយូអែលថា៖ «ចូរស្តាប់តាមពាក្យគេចុះ ហើយតាំងឲ្យមានស្តេចសោយរាជ្យឡើងលើគេទៅ» នោះលោកសាំយូអែលក៏ប្រាប់ដល់ពួកអ៊ីស្រាអែលថា៖ «ចូរអ្នករាល់គ្នាត្រឡប់ទៅទីក្រុងរបស់អ្នករាល់គ្នារៀងខ្លួនទៅ»។