Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 8:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​នឹង​លោកសាំយូ‌អែល​ថា៖ «ចូរ​ស្តាប់​តាម​ពាក្យ​គេ​ចុះ ហើយ​តាំង​ឲ្យ​មាន​ស្តេច​សោយ‌រាជ្យ​ឡើង​លើ​គេ​ទៅ» នោះ​លោកសាំយូ‌អែល​ក៏​ប្រាប់​ដល់​ពួក​អ៊ីស្រា‌អែល​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ត្រឡប់​ទៅ​ទី​ក្រុង​របស់​អ្នក​រាល់​គ្នា​រៀង​ខ្លួន​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​សាំយូ‌អែល​ថា៖ «ចូរ​ស្ដាប់​តាម​ពាក្យ​របស់​គេ ហើយ​តែង‌តាំង​ស្ដេច​មួយ​អង្គ​ឲ្យ​គ្រង​រាជ្យ​លើ​ពួក​គេ​ចុះ!»។ បន្ទាប់​មក លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​អ៊ីស្រា‌អែល​ថា៖ «ចូរ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ស្រុក​ភូមិ​រៀងៗ​ខ្លួន​វិញ​ចុះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​សាំយូ‌អែល​ថា ចូរ​ស្តាប់​តាម​ពាក្យ​គេ​ចុះ ហើយ​តាំង​ឲ្យ​មាន​ស្តេច​សោយ‌រាជ្យ​ឡើង​លើ​គេ​ទៅ នោះ​សាំយូ‌អែល​ក៏​ប្រាប់​ដល់​ពួក​អ៊ីស្រាអែល​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ត្រឡប់​ទៅ​ឯ​ទី​ក្រុង​របស់​អ្នក​រាល់​គ្នា​រៀង​ខ្លួន​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​សាំយូ‌អែល​ថា៖ «ចូរ​ស្តាប់​តាម​ពាក្យ​របស់​គេ ហើយ​តែង‌តាំង​ស្តេច​ម្នាក់​ឲ្យ​គ្រង​រាជ្យ​លើ​ពួក​គេ​ចុះ!»។ បន្ទាប់​មក សាំយូ‌អែល​និយាយ​ទៅ​កាន់​ប្រជា‌ជន​អ៊ីស្រ‌អែល​ថា៖ «ចូរ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ស្រុក​ភូមិ​រៀងៗ​ខ្លួន​វិញ​ចុះ!»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 8:22
3 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​បាន​ឲ្យ​អ្នក​មាន​ស្តេច ទាំង​ចិត្ត​យើង​ខឹង ហើយ​ក៏​បាន​ដក​ស្តេច​នោះ​ចេញ ទាំង​ចិត្ត​យើង​ក្រេវ​ក្រោធ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​នឹង​លោក​ថា៖ «ចូរ​ស្តាប់​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ពួក​ប្រជាជន​សូម​ដល់​អ្នក​ចុះ ដ្បិត​គេ​មិន​បាន​បោះ‌បង់​ចោល​អ្នក​ទេ គឺ​បោះ‌បង់​ចោល​យើង​ហើយ មិន​ឲ្យ​យើង​ធ្វើ​ជា​ស្តេច​លើ​គេ​ទៀត។


មាន​អ្នក​ខាង​បេនយ៉ាមីន​ម្នាក់ ឈ្មោះ​គីស​ជា​កូន​អ័បៀល ដែល​អ័បៀល​ជា​កូន​សេរ៉ោ សេរ៉ោ​ជា​កូន​បេ‌កូរេ បេ‌កូរេ​ជា​កូន​អ័ភី‌យ៉ា អ័ភី‌យ៉ា​ជា​កូន​ពួក​បេនយ៉ាមីន​ម្នាក់ អ្នក​នោះ​ជា​មនុស្ស​មាន​ចិត្ត​ក្លាហាន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម