បន្ទាប់មក ពួកគេបានធ្វើដំណើរចេញពីបេត-អែល។ កាលគេនៅឆ្ងាយ មិនទាន់ទៅដល់អេប្រាតានៅឡើយ នាងរ៉ាជែលក៏ឈឺពោះសម្រាលកូន ហើយគាត់សម្រាលកូនយ៉ាងពិបាក។
១ សាំយូអែល 4:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខណៈដែលនាងជិតផុតជីវិតនោះ មានពួកស្រីៗដែលឈរនៅជិតនាងប្រាប់ថា៖ «កុំខ្លាចអ្វីឡើយ នាងបានកូនប្រុសហើយ» តែនាងមិនបានឆ្លើយ ឬយកចិត្តទុកដាក់អ្វីសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនាងជិតផុតដង្ហើម ពួកស្រីៗដែលនៅឈរក្បែរនាងពោលឡើងថា៖ «កុំភ័យខ្លាចអ្វី ព្រោះនាងសម្រាលបានកូនប្រុសមួយ!»។ ប៉ុន្តែ នាងពុំយកចិត្តទុកដាក់ស្ដាប់ ឬឆ្លើយតបទៅពួកគេវិញទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលនាងជិតផុតជីវិតទៅ នោះពួកស្រី ដែលឈរនៅជិតនាង ក៏ប្រាប់ថា កុំខ្លាចអ្វីឡើយ ដ្បិតនាងបានកូនប្រុសហើយ តែនាងមិនបានឆ្លើយសោះ ក៏មិនរវល់ផង អាល់គីតាប ពេលនាងជិតផុតដង្ហើម ពួកស្រីៗដែលនៅឈរក្បែរនាងពោលឡើងថា៖ «កុំភ័យខ្លាចអ្វី ព្រោះនាងសំរាលបានកូនប្រុសមួយ!»។ ប៉ុន្តែ នាងពុំយកចិត្តទុកដាក់ស្តាប់ ឬឆ្លើយតបទៅពួកគេវិញទេ។ |
បន្ទាប់មក ពួកគេបានធ្វើដំណើរចេញពីបេត-អែល។ កាលគេនៅឆ្ងាយ មិនទាន់ទៅដល់អេប្រាតានៅឡើយ នាងរ៉ាជែលក៏ឈឺពោះសម្រាលកូន ហើយគាត់សម្រាលកូនយ៉ាងពិបាក។
នៅថ្ងៃដែលខ្ញុំមានសេចក្ដីវេទនា ខ្ញុំស្វែងរកព្រះអម្ចាស់ នៅពេលយប់ ខ្ញុំប្រទូលដៃឡើងឥតឈប់ឈរ ព្រលឹងខ្ញុំមិនព្រមស្រាកស្រាន្តឡើយ។
ពេលស្ត្រីហៀបនឹងសម្រាលកូន នាងតែងព្រួយចិត្ត ព្រោះដល់ពេលហើយ តែកាលណាសម្រាលរួចមក នាងក៏ភ្លេចពីការឈឺចាប់អស់រលីង ហើយបែរជាមានអំណរ ដោយសារមានកូនម្នាក់កើតមកក្នុងលោកនេះ។
រីឯកូនប្រសាលោក ជាប្រពន្ធភីនេហាស នាងមានទម្ងន់ជិតសម្រាលហើយ ពេលឮដំណឹងថាគេចាប់យកហិបនៃព្រះ ឪពុកក្មេក និងប្តីខ្លួនបានស្លាប់ដូច្នោះ នោះស្រាប់តែនាងចាប់ឈឺពោះ ហើយឱនខ្លួនសម្រាលកូនមកភ្លាម។