ព្រះអង្គក៏មានព្រះបន្ទូលទៅស្ត្រីថា៖ «យើងនឹងធ្វើឲ្យនាង មានសេចក្ដីព្រួយលំបាកជាច្រើន នៅពេលមានផ្ទៃពោះ នាងនឹងសម្រាលកូនទាំងឈឺចុកចាប់ ចិត្តនាងនឹងប្រាថ្នាចង់បានប្តី ហើយប្តីនឹងត្រួតត្រាលើនាង»។
១ សាំយូអែល 4:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯកូនប្រសាលោក ជាប្រពន្ធភីនេហាស នាងមានទម្ងន់ជិតសម្រាលហើយ ពេលឮដំណឹងថាគេចាប់យកហិបនៃព្រះ ឪពុកក្មេក និងប្តីខ្លួនបានស្លាប់ដូច្នោះ នោះស្រាប់តែនាងចាប់ឈឺពោះ ហើយឱនខ្លួនសម្រាលកូនមកភ្លាម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯកូនប្រសាស្រីរបស់លោកអេលី គឺប្រពន្ធរបស់លោកភីនេហាស មានផ្ទៃពោះគ្រប់ខែហើយ។ កាលនាងទទួលដំណឹងថា គេបានដណ្ដើមយកហិបរបស់ព្រះជាម្ចាស់ ហើយឪពុកក្មេក និងប្ដីរបស់នាងក៏ស្លាប់ដែរ នោះនាងទន់ជង្គង់ ចាប់ផ្ដើមឈឺផ្ទៃ ហើយសម្រាលកូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯកូនប្រសាលោក ជាប្រពន្ធភីនេហាស នាងមានទំងន់ជិតសំរាលហើយ កាលឮដំណឹងពីគេចាប់យកហឹបនៃព្រះ នឹងពីឪពុកក្មេក ហើយនឹងប្ដីខ្លួនបានស្លាប់ហើយដូច្នោះ នោះស្រាប់តែនាងចាប់ឈឺពោះ ហើយឱនខ្លួនសំរាលកូនមកភ្លាម អាល់គីតាប រីឯកូនប្រសាស្រីរបស់លោកអេលី គឺប្រពន្ធរបស់លោកភីនេហាស មានផ្ទៃពោះគ្រប់ខែហើយ។ កាលនាងទទួលដំណឹងថា គេបានដណ្តើមយកហិបរបស់អុលឡោះហើយឪពុកក្មេក និងប្ដីរបស់នាងក៏ស្លាប់ដែរ នោះនាងទន់ជង្គង់ ចាប់ផ្តើមឈឺផ្ទៃហើយសំរាលកូន។ |
ព្រះអង្គក៏មានព្រះបន្ទូលទៅស្ត្រីថា៖ «យើងនឹងធ្វើឲ្យនាង មានសេចក្ដីព្រួយលំបាកជាច្រើន នៅពេលមានផ្ទៃពោះ នាងនឹងសម្រាលកូនទាំងឈឺចុកចាប់ ចិត្តនាងនឹងប្រាថ្នាចង់បានប្តី ហើយប្តីនឹងត្រួតត្រាលើនាង»។
កាលគាត់កំពុងតែសម្រាលកូនយ៉ាងពិបាកនោះ ឆ្មបប្រាប់គាត់ថា៖ «កុំខ្លាចអ្វីឡើយ ដ្បិតលោកស្រីបានកូនប្រុសមួយទៀត»។
នោះយើងនឹងធ្វើឲ្យវិហារនេះបានដូចជាស៊ីឡូរ ហើយនឹងធ្វើឲ្យទីក្រុងនេះត្រឡប់ជាទីផ្ដាសា ដល់អស់ទាំងសាសន៍នៅផែនដីផង។
ពេលអ្នកនោះដំណាលពីហិបនៃព្រះដូច្នោះហើយ នោះស្រាប់តែលោកអេលីធ្លាក់ចុះពីជើងម៉ា ផ្ងារក្រោយ នៅកន្លែងដែលលោកអង្គុយត្រង់មាត់ទ្វារនោះ បាក់កស្លាប់ទៅ ព្រោះលោកចាស់ណាស់ហើយ ក៏ធ្ងន់ផង លោកបានគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលអស់រយៈពេលសែសិបឆ្នាំ។
ខណៈដែលនាងជិតផុតជីវិតនោះ មានពួកស្រីៗដែលឈរនៅជិតនាងប្រាប់ថា៖ «កុំខ្លាចអ្វីឡើយ នាងបានកូនប្រុសហើយ» តែនាងមិនបានឆ្លើយ ឬយកចិត្តទុកដាក់អ្វីសោះ។