ឱព្រះយេហូវ៉ាអើយ ទូលបង្គំស្រឡាញ់ ព្រះដំណាក់ដែលព្រះអង្គគង់នៅ និងកន្លែងដែលមានសិរីល្អ របស់ព្រះអង្គស្ថិតនៅ។
១ សាំយូអែល 4:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលគាត់ចូលទៅដល់ លោកអេលីកំពុងអង្គុយទន្ទឹងចាំនៅមាត់ផ្លូវ ដ្បិតលោកមានចិត្តភ័យញ័រជាខ្លាំង ដោយព្រោះហិបរបស់ព្រះ កាលអ្នកនោះបានចូលមកប្រាប់ដំណឹងដល់ពួកទីក្រុងហើយ គេក៏ស្រែកឡើងទាំងអស់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលបុរសនោះមកដល់ លោកអេលីកំពុងតែអង្គុយលើកៅអី រង់ចាំនៅមាត់ផ្លូវ ចិត្តរបស់លោកអន្ទះសា ដោយនឹកបារម្ភអំពីហិបនៃព្រះជាម្ចាស់។ បុរសនោះចូលមកក្នុងទីក្រុង រួចប្រកាសដំណឹងដល់ប្រជាជន។ អ្នកក្រុងទាំងមូលនាំគ្នាស្រែកយំយ៉ាងខ្លោចផ្សា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលគាត់ចូលទៅដល់ នោះអេលីកំពុងអង្គុយទន្ទឹងចាំនៅមាត់ផ្លូវ ដ្បិតលោកមានចិត្តភ័យញ័រ ដោយព្រោះហឹបនៃព្រះជាខ្លាំង កាលអ្នកនោះបានចូលមកប្រាប់ដំណឹងដល់ពួកទីក្រុង នោះគេស្រែកឡើងទាំងអស់គ្នា អាល់គីតាប កាលបុរសនោះមកដល់ លោកអេលីកំពុងតែអង្គុយលើកៅអី រង់ចាំនៅមាត់ផ្លូវ ចិត្តរបស់គាត់អន្ទះសា ដោយនឹកបារម្ភអំពីហិបនៃអុលឡោះ។ បុរសនោះចូលមកក្នុងទីក្រុង រួចប្រកាសដំណឹងដល់ប្រជាជន។ អ្នកក្រុងទាំងមូលនាំគ្នាស្រែកយំយ៉ាងខ្លោចផ្សា។ |
ឱព្រះយេហូវ៉ាអើយ ទូលបង្គំស្រឡាញ់ ព្រះដំណាក់ដែលព្រះអង្គគង់នៅ និងកន្លែងដែលមានសិរីល្អ របស់ព្រះអង្គស្ថិតនៅ។
ឱអ្នកដែលអាស្រ័យនៅក្រុងអារ៉ូអ៊ើរអើយ ចូរឈរក្បែរផ្លូវមើលចុះ ចូរសួរអ្នកដែលរត់ ហើយស្រីដែលបានរួចមកថា៖ តើមានអ្វីកើតឡើង?
ដ្បិតពួកសាសន៍កាណាន និងមនុស្សនៅស្រុកនេះទាំងអស់នឹងឮពីរឿងនេះ ហើយនឹងឡោមព័ទ្ធយើងខ្ញុំ រួចគេនឹងកាត់ឈ្មោះយើងខ្ញុំចេញពីផែនដី។ ដូច្នេះ តើព្រះអង្គនឹងធ្វើយ៉ាងណា សម្រាប់ព្រះនាមដ៏ធំរបស់ព្រះអង្គ?»។
ក្រោយដែលគេបានបរិភោគ និងផឹកនៅស៊ីឡូររួចហើយ នោះនាងហាណាក៏ក្រោកឡើង ហើយចូលទៅចំពោះព្រះយេហូវ៉ា ។ រីឯអេលីជាសង្ឃកំពុងអង្គុយនៅកន្លែងរបស់លោក ជិតសសរទ្វារព្រះវិហារព្រះយេហូវ៉ា។
ពេលអេលីបានឮសូរសម្រែកនោះហើយ គាត់សួរថា៖ «តើសូរអឺងកងនេះជាអ្វី?» អ្នកនោះក៏ចូលជាប្រញាប់ទៅជម្រាបដល់លោកអេលី។
ពេលអ្នកនោះដំណាលពីហិបនៃព្រះដូច្នោះហើយ នោះស្រាប់តែលោកអេលីធ្លាក់ចុះពីជើងម៉ា ផ្ងារក្រោយ នៅកន្លែងដែលលោកអង្គុយត្រង់មាត់ទ្វារនោះ បាក់កស្លាប់ទៅ ព្រោះលោកចាស់ណាស់ហើយ ក៏ធ្ងន់ផង លោកបានគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលអស់រយៈពេលសែសិបឆ្នាំ។