លោកចេញពីទីនោះ ទៅឯភ្នំនៅខាងកើតបេត-អែល រួចក៏បោះជំរំនៅចន្លោះបេត-អែល ដែលនៅខាងលិច និងក្រុងអៃយដែលនៅខាងកើត។ លោកសង់អាសនាមួយថ្វាយព្រះយេហូវ៉ានៅទីនោះ ហើយអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា។
១ សាំយូអែល 30:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺផ្ញើទៅដល់ពួកចាស់ទុំនៅបេត-អែល នៅរ៉ាម៉ូតខាងត្បូង នៅយ៉ាទារ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបានផ្ញើជំនូនទាំងនោះទៅជូនអស់លោកព្រឹទ្ធាចារ្យនៅបេតអែល ព្រឹទ្ធាចារ្យនៅរ៉ាម៉ូត ក្នុងតំបន់ណេកិប ព្រឹទ្ធាចារ្យនៅយ៉ាទៀរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺផ្ញើទៅដល់ពួកចាស់ទុំនៅបេត-អែល រ៉ាម៉ូតខាងត្បូង នឹងយ៉ាទារ អាល់គីតាប លោកបានផ្ញើជំនូនទាំងនោះ ទៅជូនអស់លោកអះលីជំអះនៅបេតអែល អះលីជំអះនៅរ៉ាម៉ូត ក្នុងតំបន់ណេកិប អះលីជំអះនៅយ៉ាទៀរ |
លោកចេញពីទីនោះ ទៅឯភ្នំនៅខាងកើតបេត-អែល រួចក៏បោះជំរំនៅចន្លោះបេត-អែល ដែលនៅខាងលិច និងក្រុងអៃយដែលនៅខាងកើត។ លោកសង់អាសនាមួយថ្វាយព្រះយេហូវ៉ានៅទីនោះ ហើយអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា។
ទឹកដីដែលជាចំណែករបស់ពួកកូនចៅយ៉ូសែប ចាប់តាំងពីទន្លេយ័រដាន់ ជិតក្រុងយេរីខូរ គឺខាងកើតអណ្ដូងទឹកក្រុងយេរីខូរ កាត់ទីរហោស្ថាន ដែលឡើងពីក្រុងយេរីខូរ តាមស្រុកភ្នំ រហូតដល់ក្រុងបេត-អែល។
បន្ទាប់មក ចេញពីក្រុងបេត-អែល ទៅដល់ក្រុងលូស ដោយកាត់តាមព្រំប្រទល់ស្រុកសាសន៍អើគី រហូតដល់ក្រុងអាថារ៉ូត។
និងស្រុកទាំងអស់ដែលនៅជុំវិញទីក្រុងទាំងនោះ រហូតដល់បាអាឡាត-ប្អៀរ និងរ៉ាម៉ាត ដែលនៅស្រុកត្បូង។ នេះហើយជាមត៌ករបស់កុលសម្ព័ន្ធនៃពួកកូនចៅស៊ីម្មាន តាមពូជអំបូររបស់គេ។
លោកយ៉ូស្វេបានចាត់មនុស្សពីក្រុងយេរីខូរឲ្យទៅក្រុងអៃយ ដែលនៅជិតបេត-អាវេន ខាងកើតបេត-អែល ដោយមានប្រសាសន៍ទៅគេថា៖ «ចូរឡើងទៅសង្កេតមើលស្រុកនោះ»។ គេក៏ឡើងទៅសង្កេតមើលក្រុងអៃយ។
ដូច្នេះ លោកយ៉ូស្វេក៏ចាត់ពួកគេឲ្យចេញទៅ ហើយគេនាំគ្នាទៅបង្កប់ខ្លួន ត្រៀមនៅចន្លោះរវាងក្រុងបេត-អែល និងក្រុងអៃយ គឺនៅខាងលិចក្រុងអៃយ ប៉ុន្ដែ យប់នោះ លោកយ៉ូស្វេសម្រាកក្នុងជំរំ ។