ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 30:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តើ​អ្នក​ណា​នឹង​ស្តាប់​តាម​អ្នក​រាល់​គ្នា​ក្នុង​ដំណើរ​នេះ ដ្បិត​អ្នក​ដែល​ចុះ​ទៅ​ច្បាំង​បាន​ចំណែក​ប៉ុណ្ណា នោះ​អ្នក​ដែល​នៅ​ចាំ​អីវ៉ាន់ ក៏​ត្រូវ​បាន​ចំណែក​ប៉ុណ្ណោះ​ដែរ គឺ​ត្រូវ​ចែក​ឲ្យ​ស្មើៗ​គ្នា»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ធ្វើ​តាម​ពាក្យ​របស់​បងប្អូន​ឡើយ ដ្បិត​អ្នក​ទៅ​ច្បាំង​បាន​ទទួល​ប៉ុន​ណា អ្នក​នៅ​ចាំ​អីវ៉ាន់​ក៏​ទទួល​ប៉ុណ្ណោះ​ដែរ គឺ​ត្រូវ​ចែក​ឲ្យ​ដូចៗ​គ្នា»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តើ​អ្នក​ណា​នឹង​ស្តាប់​តាម​អ្នក​រាល់​គ្នា​ក្នុង​ដំណើរ​នេះ ដ្បិត​អ្នក​ដែល​ចុះ​ទៅ​ច្បាំង​បាន​ចំណែក​ប៉ុណ្ណា នោះ​អ្នក​ដែល​នៅ​ចាំ​អីវ៉ាន់ ក៏​ត្រូវ​បាន​ចំណែក​ប៉ុណ្ណោះ​ដែរ គឺ​ត្រូវ​ចែក​ឲ្យ​ស្មើៗ​គ្នា

សូមមើលជំពូក

អាល់គីតាប

មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ធ្វើ​តាម​ពាក្យ​របស់​បង‌ប្អូន​ឡើយ ដ្បិត​អ្នក​ទៅ​ច្បាំង​បាន​ទទួល​ប៉ុន​ណា អ្នក​ដែល​នៅ​ចាំ​ឥវ៉ាន់​ក៏​ទទួល​ប៉ុណ្ណោះ​ដែរ គឺ​ត្រូវ​ចែក​ឲ្យ​ដូចៗ​គ្នា»។

សូមមើលជំពូក



១ សាំ‌យូ‌អែល 30:24
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​ស្តេច​កង‌ទ័ព​រត់​គេច គេ​រត់​គេច​ទៅ! ស្ត្រីៗ​ដែល​នៅ​ផ្ទះ​នាំ​គ្នា​ចែក​ជ័យ‌ភណ្ឌ។


ហើយ​បែង​ចែក​ជ័យ‌ភណ្ឌ​ជា​ពីរ​ចំណែក ឲ្យ​ដល់​ពួក​ទាហាន​ដែល​បាន​ទៅ​ច្បាំង និង​ក្រុម​ជំនុំ​ទាំង​អស់។


លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​វិល​ត្រឡប់​ទៅ​លំនៅ​របស់​អ្នករាល់​គ្នា​វិញ​ចុះ ចូរ​នាំ​យក​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន និង​ហ្វូង​សត្វ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ព្រម​ទាំង​ប្រាក់ មាស លង្ហិន ដែក និង​សម្លៀក​បំពាក់​យ៉ាង​ច្រើន​ទៅ​ជាមួយ​ផង។ ចូរ​ចែក​ជ័យ‌ភណ្ឌដែល​អ្នក​រាល់​គ្នា​រឹប​អូស​យក​ពី​ខ្មាំង​សត្រូវ ដល់​ពួក​បង​ប្អូនរបស់​អ្នក​រាល់​គ្នា​ចុះ»។


អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​វេទនា និង​អស់​អ្នក​ណា​ដែល​ជាប់​បំណុល និង​អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​ជូរ​ជ្រេញ​ក្នុង​ចិត្ត គេ​ក៏​ប្រមូល​គ្នា​ទៅ​ជួប​លោក មាន​ចំនួន​ប្រហែល​ជា​បួនរយ​នាក់​នៅ​ជា‌មួយ​លោក ហើយ​លោក​ធ្វើ​ជា​មេ​លើ​គេ។


ដាវីឌ​បង្គាប់​ដល់​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ក្រវាត់​ដាវ​គ្រប់​គ្នា​ឡើង» នោះ​គេ​ក៏​ក្រវាត់​ដាវ​រៀង​ខ្លួន ហើយ​ដាវីឌ​ក៏​ក្រវាត់​ដាវ​របស់​លោក​ដែរ ខណៈ​នោះ មាន​មនុស្ស​ប្រហែល​ជា​បួន​រយ​នាក់​ឡើង​តាម​ដាវីឌ​ទៅ ហើយ​មាន​ពីរ​រយ​នាក់​ទៀត​នៅ​ថែ‌រក្សា​អីវ៉ាន់។


តែ​ដាវីឌ​ប្រកែក​ថា៖ «បង‌ប្អូន​អើយ កុំ​ឲ្យ​ធ្វើ​ដូច្នេះ​ចំពោះ​របស់​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​មក​យើង​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​ការពារ​យើង ហើយ​ប្រគល់​ពួក​អ្នក​ដែល​បាន​ញាំ‌ញី​យើង មក​ក្នុង​កណ្ដាប់​ដៃ​យើង​ហើយ


នោះ​ក៏​បាន​ដូច្នោះ ចាប់​តាំង​ពី​ថ្ងៃ​នោះ​ត​ទៅ ដាវីឌ​ក៏​តាំង​សេចក្ដី​នោះ​ទុក​ជា​ច្បាប់ ជា​បញ្ញត្តិ​សម្រាប់​សាសន៍​អ៊ីស្រា‌អែល​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។