ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 30:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​អ្នក​ដែល​មាន​ចិត្ត​អាក្រក់ និង​មនុស្ស​ចោល‌ម្សៀត ក្នុង​ពួក​អ្នក​ដែល​បាន​ទៅ​ជា‌មួយ​ដាវីឌ គេ​និយាយ​ថា៖ «យើង​មិន​ព្រម​ចែក​របឹប​ដែល​យើង​បាន​ចាប់​យក​មក​វិញ ឲ្យ​ដល់​អ្នក​ទាំង​នោះ​ទេ ឲ្យ​តែ​ប្រពន្ធ​កូន​គេ​ប៉ុណ្ណោះ នោះ​ឲ្យ​គេ​នាំ​ទៅ​ចុះ ព្រោះ​គេ​មិន​បាន​ទៅ​ជា‌មួយ​យើង​ទេ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ក្នុង​ចំណោម​ទាហាន​របស់​លោក​ដាវីឌ មាន​អ្នក​ខ្លះ​មាន​ចិត្ត​អាក្រក់ និង​ចិត្ត​ពាល​នាំ​គ្នា​ពោល​ឡើង​ថា៖ «អ្នក​ទាំង​នេះ​មិន​បាន​ទៅ​ជា​មួយ​ពួក​យើង​ទេ ដូច្នេះ មិន​ត្រូវ​ចែក​ជយ‌ភណ្ឌ​ដែល​ដណ្ដើម​មក​វិញ​ឲ្យ​ពួក​គេ​ទេ គឺ​ប្រគល់​ត្រឹម​តែ​ប្រពន្ធ និង​កូន​របស់​គេ ឲ្យ​គេ​នាំ​ចេញ​ទៅ​វិញ​ប៉ុណ្ណោះ​បាន​ហើយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​បណ្តា​មនុស្ស​កំណាច នឹង​មនុស្ស​ចោល‌ម្សៀត ក្នុង​ពួក​អ្នក​ដែល​បាន​ទៅ​ជា​មួយ​នឹង​ដាវីឌ គេ​និយាយ​ឡើង​ថា យើង​មិន​ព្រម​ចែក​របឹប​ដែល​យើង​បាន​ចាប់​យក​មក​វិញ ឲ្យ​ដល់​អ្នក​ទាំង​នេះ​ទេ លើក​តែ​ប្រពន្ធ​កូន​គេ​ប៉ុណ្ណោះ នោះ​ឲ្យ​គេ​នាំ​ទៅ​ចុះ ពី​ព្រោះ​គេ​មិន​បាន​ទៅ​ជា​មួយ​នឹង​យើង​សោះ

សូមមើលជំពូក

អាល់គីតាប

នៅ​ក្នុង​ចំណោម​ទាហាន​របស់​ទត មាន​អ្នក​ខ្លះ​មាន​ចិត្ត​អាក្រក់ និង​ចិត្ត​ពាល​នាំ​គ្នា​ពោល​ឡើង​ថា៖ «អ្នក​ទាំង​នេះ​មិន​បាន​ទៅ​ជា​មួយ​ពួក​យើង​ទេ ដូច្នេះ មិន​ត្រូវ​ចែក​ជយ‌ភ័ណ្ឌ​ដែល​ដណ្តើម​បាន​មក​វិញ​ឲ្យ​ពួក​គេ​ទេ គឺ​ប្រគល់​ត្រឹម​តែ​ប្រពន្ធ និង​កូន​របស់​គេ ឲ្យ​គេ​នាំ​ចេញ​ទៅ​វិញ​ប៉ុណ្ណោះ​បាន​ហើយ»។

សូមមើលជំពូក



១ សាំ‌យូ‌អែល 30:22
10 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​នាំ​មនុស្ស​ខូច​អាក្រក់​ពីរ​នាក់​មក ឲ្យ​ឈរ​នៅ​មុខ​វា ដើម្បី​ធ្វើ​បន្ទាល់​ទាស់​នឹង​វា​ថា វា​បាន​ប្រមាថ​ដល់​ព្រះ ហើយ​ដល់​ស្តេច​ផង ស្រេច​ហើយ ចូរ​នាំ​វា​ចេញ​ទៅ​ក្រៅ គប់​នឹង​ថ្ម​សម្លាប់​ទៅ»។


មាន​មនុស្ស​ខូច​អាក្រក់​ពីរ​នាក់ ចូល​មក​អង្គុយ​ខាង​មុខ​ណា‌បោត ធ្វើ​បន្ទាល់​ទាស់​នឹង​គាត់​នៅ​មុខ​ប្រជាជន​ថា៖ «ណា‌បោត​នេះ​បាន​ប្រមាថ​ដល់​ព្រះ ហើយ​ដល់​ស្តេច​ផង»។ ដូច្នេះ គេ​នាំ​គាត់​ចេញ​ទៅ​ក្រៅ​ទី​ក្រុង ហើយគប់​នឹង​ថ្ម​សម្លាប់​ទៅ


«ដូច្នេះ អ្នក​រាល់​គ្នា​ចង់​ឲ្យ​អ្នក​ដទៃ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​យ៉ាង​ណា ចូរ​ប្រព្រឹត្ត​ចំពោះ​គេ​យ៉ាង​នោះ​ចុះ ដ្បិត​គម្ពីរ​ក្រឹត្យ‌វិន័យ និង​គម្ពីរ​ហោរា​ចែង​ទុក​មក​ដូច្នេះ។


មាន​មនុស្ស​ទមិឡ​ល្មើស​ខ្លះ បាន​ចេញ​ពី​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​ទាញ​ពួក​អ្នក​ក្រុង​នោះចេញ ដោយ​ពាក្យ​ថា ចូរ​យើង​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​វិញ ជា​ព្រះ​ដែល​អ្នក​រាល់​គ្នា​មិន​បាន​ស្គាល់


កាល​គេ​កំពុង​តែ​ធ្វើ​ឲ្យ​ចិត្ត​របស់​គេ​សប្បាយ​រីក​រាយ នោះ​មើល៍ មាន​មនុស្ស​ពាល​ក្នុង​ក្រុង​នោះ​មក​ព័ទ្ធ​ផ្ទះ ហើយ​គោះ​ទ្វារ ហៅ​លោក​តា​ជា​ម្ចាស់​ផ្ទះ​នោះ​ថា៖ «ចូរ​នាំ​មនុស្ស​ដែល​បាន​ចូល​ក្នុង​ផ្ទះ​តា​ឯង​ចេញ​មក ដើម្បី​ឲ្យ​យើង​បាន​ស្គាល់​វា»។


អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​វេទនា និង​អស់​អ្នក​ណា​ដែល​ជាប់​បំណុល និង​អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​ជូរ​ជ្រេញ​ក្នុង​ចិត្ត គេ​ក៏​ប្រមូល​គ្នា​ទៅ​ជួប​លោក មាន​ចំនួន​ប្រហែល​ជា​បួនរយ​នាក់​នៅ​ជា‌មួយ​លោក ហើយ​លោក​ធ្វើ​ជា​មេ​លើ​គេ។


ដូច្នេះ សូម​ជម្រាប​ជូន​លោក​ស្រី​ជ្រាប សូម​ពិចា‌រណា​ចុះ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច ដ្បិត​មុខ​ជា​គេ​បាន​សម្រេច​នឹង​ធ្វើ​អាក្រក់​ដល់​ចៅ‌ហ្វាយ​យើង​ខ្ញុំ និង​គ្រួសារ​លោក​ទាំង​អស់​គ្នា​ហើយ ព្រោះ​លោក​ប្រុស​ជា​មនុស្ស​កំណាច​ណាស់ ឥត​មាន​អ្នក​ណា​និយាយ​នឹង​លោក​បាន​ទេ»។


សូម​លោក​ម្ចាស់​កុំយក​ចិត្តទុក​ដាក់​ចំពោះ​ណាបាល​ជា​មនុស្ស​កំណាច​នោះ ដ្បិត​គាត់​ដូច​ជា​ឈ្មោះ​របស់​គាត់​ពិត​មែន គឺ​គាត់​ឈ្មោះ​ណា‌បាល ហើយ​ក៏​មាន​សេចក្ដី​ចម្កួត​នោះ​ឯង ឯ​ខ្ញុំ ជា​ស្រី​បម្រើ​របស់​លោក​ម្ចាស់ មិន​បាន​ឃើញ​ពួក​យុវជន​របស់​លោក​ម្ចាស់ ដែល​បាន​ចាត់​ទៅ​នោះ​ទេ។


ដាវីឌ​បាន​ត្រឡប់​មក​ដល់​ពួក​ពីររយ​នាក់ ដែល​ឥត​មាន​កម្លាំង​នឹង​តាម​ទៅ គឺ​ជា​ពួក​អ្នក​ដែល​គេ​បាន​ទុក​នៅ​ត្រង់​ជ្រោះ​បេសោរ​នោះ អ្នក​ទាំង​នោះ​ក៏​ចេញ​ទៅ​ទទួល​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា‌មួយ ពេល​ដាវីឌ​ចូល​ទៅ​ជិត នោះ​ក៏​សួរ​គេ​ពី​សុខ​ទុក្ខ


តែ​ដាវីឌ​ប្រកែក​ថា៖ «បង‌ប្អូន​អើយ កុំ​ឲ្យ​ធ្វើ​ដូច្នេះ​ចំពោះ​របស់​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​មក​យើង​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​ការពារ​យើង ហើយ​ប្រគល់​ពួក​អ្នក​ដែល​បាន​ញាំ‌ញី​យើង មក​ក្នុង​កណ្ដាប់​ដៃ​យើង​ហើយ