បន្ទាប់មក ដាវីឌសួរយុវជនដែលនាំដំណឹងមកនោះថា៖ «តើអ្នកជាសាសន៍អ្វី?» គាត់ជម្រាបថា៖ «ខ្ញុំជាកូនរបស់សាសន៍ដទៃម្នាក់ គឺសាសន៍អាម៉ាឡេក»។
១ សាំយូអែល 30:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដាវីឌសួរគាត់ថា៖ «តើឯងជាអ្នកបម្រើរបស់អ្នកណា? តើអ្នកមកពីណា?» គាត់ឆ្លើយថា៖ «ខ្ញុំជាសាសន៍អេស៊ីព្ទ ជាអ្នកបម្រើរបស់សាសន៍អាម៉ាឡេកម្នាក់ ចៅហ្វាយខ្ញុំបានបោះបង់ខ្ញុំចោលបីថ្ងៃមកហើយ ព្រោះខ្ញុំមានជំងឺ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដាវីឌសួរគាត់ថា៖ «តើអ្នកជាកូនចៅនរណា? ហើយមកពីណាដែរ?»។ គាត់ឆ្លើយថា៖ «ខ្ញុំបាទជាយុវជនជាតិអេស៊ីប និងជាបាវបម្រើរបស់ជនជាតិអាម៉ាឡេកម្នាក់។ ម្ចាស់របស់ខ្ញុំបាទបោះបង់ខ្ញុំបាទចោលចំនួនបីថ្ងៃមកហើយ ព្រោះខ្ញុំបាទមានជំងឺ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដាវីឌសួរវាថា ឯងជាបាវរបស់អ្នកណា ហើយមកពីណា វាឆ្លើយតបថា ខ្ញុំជាសាសន៍អេស៊ីព្ទ ជាអ្នកបំរើរបស់សាសន៍អាម៉ាលេកម្នាក់ ចៅហ្វាយខ្ញុំបានលះចោលខ្ញុំ៣ថ្ងៃមកហើយ ពីព្រោះខ្ញុំឈឺ អាល់គីតាប ទតសួរគាត់ថា៖ «តើអ្នកជាកូនចៅនរណា? ហើយមកពីណាដែរ?»។ គាត់ឆ្លើយថា៖ «ខ្ញុំជាយុវជនជាតិអេស៊ីប និងជាបាវបម្រើរបស់ជនជាតិអាម៉ាឡេកម្នាក់។ ម្ចាស់របស់ខ្ញុំបោះបង់ខ្ញុំចោល ចំនួនបីថ្ងៃមកហើយ ព្រោះខ្ញុំមានជំងឺ។ |
បន្ទាប់មក ដាវីឌសួរយុវជនដែលនាំដំណឹងមកនោះថា៖ «តើអ្នកជាសាសន៍អ្វី?» គាត់ជម្រាបថា៖ «ខ្ញុំជាកូនរបស់សាសន៍ដទៃម្នាក់ គឺសាសន៍អាម៉ាឡេក»។
ដាវីឌសួរថា៖ «តើអ្នកមកពីណា?» គាត់ជម្រាបថា៖ «ខ្ញុំបានរត់ចេញពីជំរំអ៊ីស្រាអែល»។
រួចស្ដេចមានរាជឱង្ការសួរថា "ឯងជាអ្នកណា?" ខ្ញុំទូលឆ្លើយថា "ទូលបង្គំជាសាសន៍អាម៉ាឡេក"។
មនុស្សសុចរិតរមែងប្រណី ដល់ជីវិតនៃសត្វរបស់ខ្លួន តែចិត្តរបស់មនុស្សអាក្រក់ នោះសាហាវណាស់។
រួចគេសួរលោកថា៖ «ចូរប្រាប់យើង តើអ្នកណាបាននាំឲ្យការអាក្រក់នេះមកលើយើង? តើអ្នករកស៊ីធ្វើការអី? មកពីណា? តើអ្នកនៅស្រុកណា? ហើយជាសាសន៍អី?»
ព្រោះអ្នកណាដែលគ្មានចិត្តមេត្តា អ្នកនោះនឹងត្រូវទទួលទោសដោយឥតមេត្តាដែរ ដ្បិតសេចក្តីមេត្តា នោះរមែងឈ្នះការជំនុំជម្រះ។
ក៏ឲ្យផ្លែល្វាក្រៀមមួយ និងផ្លែទំពាំងបាយជូរក្រៀមពីរចង្កោមដែរ ពេលបានបរិភោគហើយ ក៏មានកម្លាំងឡើងវិញ ព្រោះមិនបានបរិភោគអាហារ និងទឹកអស់បីថ្ងៃបីយប់មកហើយ។
យើងខ្ញុំបានលុកចូលតំបន់ណេកិបរបស់ពួកកេរេធីម ស្រុករបស់ពួកយូដា និងតំបន់ណេកិប ជាស្រុករបស់កាលែប ហើយដុតក្រុងស៊ីកឡាក់ចោលផង»។