Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 1:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 បន្ទាប់​មក ដាវីឌ​សួរ​យុវជន​ដែល​នាំ​ដំណឹង​មក​នោះ​ថា៖ «តើ​អ្នក​ជា​សាសន៍​អ្វី?» គាត់​ជម្រាប​ថា៖ «ខ្ញុំ​ជា​កូន​របស់​សាសន៍​ដទៃ​ម្នាក់ គឺ​សាសន៍​អាម៉ា‌ឡេក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 បន្ទាប់​មក លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​កាន់​យុវ‌បុរស​ដែល​នាំ​ដំណឹង​មក​ជម្រាប​លោក​នោះ​ថា៖ «អ្នក​ជា​នរណា?»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​បាទ​ជា​កូន​របស់​ជន‌ជាតិ​អាម៉ា‌ឡេក​ម្នាក់ ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 រួច​ដាវីឌ​លោក​សួរ​មនុស្ស​កំឡោះ ដែល​នាំ​ដំណឹង​មក​នោះ​ថា អ្នក​ជា​សាសន៍​ណា គាត់​ជំរាប​ថា ខ្ញុំ​ជា​កូន​របស់​សាសន៍​ដទៃ​ម្នាក់ គឺ​សាសន៍​អាម៉ា‌លេក

សូមមើលជំពូក ចម្លង

អាល់គីតាប

13 បន្ទាប់​មក ទត​មាន​ប្រសាសន៍​ទៅ​កាន់​យុវ‌បុរស​ដែល​នាំ​ដំណឹង​មក​ជម្រាប​គាត់​នោះ​ថា៖ «អ្នក​ជា​នរណា?»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ជា​កូន​របស់​ជន‌ជាតិ​អាម៉ា‌ឡេក​ម្នាក់ ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 1:13
3 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ស្ដេច​ទាំង​នោះក៏​វិល​ត្រឡប់​មក​វិញ លុះ​មក​ដល់​ក្រុង​អេន-មីសផាត (គឺ​ក្រុង​កាដេស) ក៏​វាយ​ស្រុក​អាម៉ា‌ឡេក​ទាំង​អស់ និង​ពួក​អាម៉ូរី​ដែល​រស់​នៅ​ស្រុក​ហាសា‌សូន-តាម៉ារ។


រួច​ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា "ឯង​ជា​អ្នក​ណា?" ខ្ញុំ​ទូល​ឆ្លើយ​ថា "ទូល‌បង្គំ​ជា​សាសន៍​អាម៉ា‌ឡេក"។


ដាវីឌ​សួរ​គាត់​ថា៖ «តើ​ឯង​ជា​អ្នក​បម្រើ​របស់​អ្នក​ណា? តើ​អ្នក​មក​ពី​ណា?» គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ជា​សាសន៍​អេស៊ីព្ទ ជា​អ្នក​បម្រើ​របស់​សាសន៍​អាម៉ាឡេក​ម្នាក់ ចៅ‌ហ្វាយ​ខ្ញុំ​បាន​បោះ​បង់​ខ្ញុំ​ចោល​បី​ថ្ងៃ​មក​ហើយ ព្រោះ​ខ្ញុំ​មាន​ជំងឺ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម