គឺទូលបង្គំនឹងផ្ទេររាជ្យ ពីរាជវង្សស្តេចសូល ទៅលើដាវីឌ ឲ្យសោយរាជ្យលើពួកអ៊ីស្រាអែល និងពួកយូដាវិញ ចាប់តាំងពីក្រុងដាន់ រហូតដល់បៀរ-សេបា »។
១ សាំយូអែល 28:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាបានសម្រេចចំពោះទ្រង់ តាមសេចក្ដីទំនាយដែលបានថ្លែងតាមរយៈទូលបង្គំហើយ គឺបានដករាជ្យពីព្រះហស្តរបស់ទ្រង់ចេញ ប្រគល់ឲ្យដល់អ្នកដទៃម្នាក់ គឺដាវីឌ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ប្រព្រឹត្តចំពោះព្រះករុណា ស្របតាមព្រះបន្ទូលដែលទូលបង្គំទូលថ្វាយរួចស្រេចហើយ។ ព្រះអង្គបានដកហូតយករាជសម្បត្តិពីព្រះករុណា ដើម្បីប្រគល់ទៅឲ្យលោកដាវីឌ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាបានសំរេចដល់ទ្រង់ តាមសេចក្ដីទំនាយ ដែលទាយដោយសារទូលបង្គំហើយ គឺបានដករាជ្យពីព្រះហស្តទ្រង់ចេញ ប្រគល់ឲ្យដល់អ្នកដទៃម្នាក់ គឺដាវីឌ អាល់គីតាប អុលឡោះតាអាឡាប្រព្រឹត្តចំពោះស្តេច ស្របតាមបន្ទូល ដែលខ្ញុំបានជម្រាបរួចស្រេចហើយ។ ទ្រង់បានដកហូតយករាជ្យពីស្តេច ដើម្បីប្រគល់ទៅឲ្យទត |
គឺទូលបង្គំនឹងផ្ទេររាជ្យ ពីរាជវង្សស្តេចសូល ទៅលើដាវីឌ ឲ្យសោយរាជ្យលើពួកអ៊ីស្រាអែល និងពួកយូដាវិញ ចាប់តាំងពីក្រុងដាន់ រហូតដល់បៀរ-សេបា »។
ព្រះយេហូវ៉ាបានធ្វើគ្រប់របស់ទាំងអស់ ឲ្យសមនឹងប្រយោជន៍នៃរបស់នោះឯង ទោះទាំងមនុស្សអាក្រក់ក៏បានកើតមក សម្រាប់ថ្ងៃនៃសេចក្ដីអាក្រក់ដែរ។
លោកសាំយូអែលក៏យកស្នែងដែលដាក់ប្រេងនោះ ទៅចាក់លើដាវីឌ នៅមុខពួកបងៗទាំងប៉ុន្មាន ចាប់តាំងពីថ្ងៃនោះមក ព្រះវិញ្ញាណរបស់ព្រះយេហូវ៉ាក៏សណ្ឋិតលើដាវីឌ។ ស្រេចហើយ លោកសាំយូអែលក៏ក្រោកឡើងទៅរ៉ាម៉ាវិញ។
យើងក៏ដឹងដែរថា ឯងនឹងបានសោយរាជ្យជាមិនខាន ហើយនគររបស់សាសន៍អ៊ីស្រាអែលនឹងបានតាំងឡើង នៅក្នុងកណ្ដាប់ដៃរបស់ឯង។
លោកសាំយូអែលឆ្លើយថា៖ «បើព្រះយេហូវ៉ាបានថយចេញពីទ្រង់ទៅ ហើយបានត្រឡប់ជាទាស់ទទឹងនឹងទ្រង់ផង ចុះហេតុអ្វីបានជាទ្រង់សួរដល់ទូលបង្គំដូច្នេះ?