ហើយពួកមហាតលិកទ្រង់ទាំងប៉ុន្មានគេដើរមកឈរអមទ្រង់ រួចពួកគេកេរេធីម និងពួកពេលេធីមទាំងប៉ុន្មាន ព្រមទាំងពួកកាថ ចំនួនប្រាំមួយរយនាក់ ដែលបានមកតាមទ្រង់ពីក្រុងកាថ គេក៏ដើរកាត់នៅចំពោះទ្រង់ទៅ។
១ សាំយូអែល 27:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលមានគេទូលដល់ស្តេចសូលថា ដាវីឌបានរត់ទៅនៅក្រុងកាថហើយ ដូច្នេះ ទ្រង់ក៏ឈប់តាមរកទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានគេទូលព្រះបាទសូលថា លោកដាវីឌភៀសខ្លួនទៅនៅក្រុងកាថ។ ដូច្នេះ ស្ដេចក៏ឈប់ដេញតាមលោកទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះមានគេទូលដល់សូលថា ដាវីឌបានរត់ទៅនៅឯក្រុងកាថហើយ ដូច្នេះ ទ្រង់ក៏ឈប់លែងរកទៀត។ អាល់គីតាប មានគេជម្រាបស្តេចសូលថា ទតភៀសខ្លួនទៅនៅក្រុងកាថ។ ដូច្នេះ ស្តេចក៏ឈប់ដេញតាមគាត់ទៀត។ |
ហើយពួកមហាតលិកទ្រង់ទាំងប៉ុន្មានគេដើរមកឈរអមទ្រង់ រួចពួកគេកេរេធីម និងពួកពេលេធីមទាំងប៉ុន្មាន ព្រមទាំងពួកកាថ ចំនួនប្រាំមួយរយនាក់ ដែលបានមកតាមទ្រង់ពីក្រុងកាថ គេក៏ដើរកាត់នៅចំពោះទ្រង់ទៅ។
ពេលនោះ ស្ដេចសូលមានរាជឱង្ការថា៖ «យើងបានធ្វើបាបហើយ ដាវីឌកូនអើយ ចូរមកវិញចុះ យើងលែងធ្វើបាបឯងហើយ ព្រោះនៅថ្ងៃនេះ ជីវិតយើងថ្លៃវិសេសនៅចំពោះឯង យើងបានប្រព្រឹត្តដោយសេចក្ដីចម្កួត ហើយធ្វើខុសធ្ងន់ណាស់»។
ដាវីឌស្នាក់នៅក្នុងក្រុងកាថ ជាស្រុករបស់ព្រះបាទអ័គីសនោះ ព្រមទាំងពួកលោកទាំងប៉ុន្មាន ដែលគ្រប់គ្នាមានគ្រួសាររបស់ខ្លួននៅជាមួយផង។ ដាវីឌបាននាំប្រពន្ធទាំងពីរនាក់ទៅដែរ គឺនាងអ័ហ៊ីណោម ជាអ្នកស្រុកយេសរាល និងអ័ប៊ីកែល ជាអ្នកស្រុកកើមែល ដែលជាប្រពន្ធរបស់ខ្មោចណាបាល។
ដាវីឌទូលព្រះបាទអ័គីសថា៖ «បើទូលបង្គំប្រកបដោយព្រះគុណនៅចំពោះទ្រង់ឥឡូវ នោះសូមទ្រង់ឲ្យគេចែកទីកន្លែងដល់ទូលបង្គំ នៅទីក្រុងណាមួយ ក្នុងអាណាខេត្តរបស់ទ្រង់ ឲ្យទូលបង្គំបានអាស្រ័យនៅផង ដ្បិតមិនគួរឲ្យទូលបង្គំ ជាអ្នកបម្រើរបស់ទ្រង់នៅក្នុងទីក្រុងធំរបស់ស្តេច ជាមួយទ្រង់ឡើយ?»