លោកយូដាក៏ទទួលស្គាល់របស់ទាំងនោះ រួចពោលថា៖ «នាងសុចរិតជាងខ្ញុំ ព្រោះខ្ញុំមិនបានឲ្យនាងទៅសេឡា ជាកូនខ្ញុំទេ»។ គាត់មិនបានដេកជាមួយនាងទៀតឡើយ។
១ សាំយូអែល 24:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់មានរាជឱង្ការថា៖ «ឯងសុចរិតជាងយើង ដ្បិតយើងបានធ្វើការអាក្រក់ដល់ឯង តែឯងបានស្នងការល្អដល់យើងវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ស្ដេចមានរាជឱង្ការទៅកាន់លោកដាវីឌថា៖ «កូនជាមនុស្សសុចរិតជាងបិតា ព្រោះកូនបានប្រព្រឹត្តល្អចំពោះបិតា តែបិតាបានប្រព្រឹត្តអាក្រក់ចំពោះកូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយមានបន្ទូលថា ឯងសុចរិតជាងអញ ដ្បិតអញបានធ្វើការអាក្រក់ដល់ឯង តែឯងបានស្នងការល្អដល់អញវិញ អាល់គីតាប បន្ទាប់មក ស្តេចមានប្រសាសន៍ទៅកាន់ទតថា៖ «កូនជាមនុស្សសុចរិតជាងឪពុក ព្រោះកូនបានប្រព្រឹត្តល្អចំពោះឪពុក តែឪពុកបានប្រព្រឹត្តអាក្រក់ចំពោះកូន។ |
លោកយូដាក៏ទទួលស្គាល់របស់ទាំងនោះ រួចពោលថា៖ «នាងសុចរិតជាងខ្ញុំ ព្រោះខ្ញុំមិនបានឲ្យនាងទៅសេឡា ជាកូនខ្ញុំទេ»។ គាត់មិនបានដេកជាមួយនាងទៀតឡើយ។
ព្រះអង្គនឹងឲ្យសេចក្ដីសុចរិត របស់អ្នកផ្សាយចេញដូចពន្លឺ ហើយអំពើយុត្តិធម៌របស់អ្នក ដូចពន្លឺនៅពេលថ្ងៃត្រង់។
ពេលនោះ ផារ៉ោនក៏ចាត់គេឲ្យទៅហៅលោកម៉ូសេ និងលោកអើរ៉ុនមក ហើយមានរាជឱង្ការថា៖ «លើកនេះ យើងបានប្រព្រឹត្តអំពើបាបមែន គឺព្រះយេហូវ៉ាព្រះអង្គសុចរិត ឯយើង និងប្រជារាស្ត្ររបស់យើងជាអ្នកមានកំហុស។
ដោយពោលថា៖ «ខ្ញុំបានធ្វើបាប ព្រោះខ្ញុំបានក្បត់នឹងឈាមដែលឥតទោស»។ គេឆ្លើយថា៖ «តើរឿងនេះទាក់ទងអ្វីដល់យើង? នេះជារឿងរបស់អ្នកឯងទេតើ!»។
ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នក ហើយអធិស្ឋានឲ្យអស់អ្នកដែលបៀតបៀនអ្នករាល់គ្នាចុះ
ស្ដេចសូលបានស្គាល់សំឡេងដាវីឌ ហើយក៏សួរថា៖ «ដាវីឌកូនអើយ នេះជាសំឡេងឯងឬ?»។ ដាវីឌទូលឆ្លើយថា៖ «បពិត្រព្រះករុណា ជាម្ចាស់នៃទូលបង្គំអើយ នេះជាសំឡេងទូលបង្គំមែនហើយ»។
ពេលនោះ ស្ដេចសូលមានរាជឱង្ការថា៖ «យើងបានធ្វើបាបហើយ ដាវីឌកូនអើយ ចូរមកវិញចុះ យើងលែងធ្វើបាបឯងហើយ ព្រោះនៅថ្ងៃនេះ ជីវិតយើងថ្លៃវិសេសនៅចំពោះឯង យើងបានប្រព្រឹត្តដោយសេចក្ដីចម្កួត ហើយធ្វើខុសធ្ងន់ណាស់»។