ហើយពួកមហាតលិកទ្រង់ទាំងប៉ុន្មានគេដើរមកឈរអមទ្រង់ រួចពួកគេកេរេធីម និងពួកពេលេធីមទាំងប៉ុន្មាន ព្រមទាំងពួកកាថ ចំនួនប្រាំមួយរយនាក់ ដែលបានមកតាមទ្រង់ពីក្រុងកាថ គេក៏ដើរកាត់នៅចំពោះទ្រង់ទៅ។
១ សាំយូអែល 23:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ដាវីឌ និងពួកលោកដែលមានចំនួនប្រហែលជាប្រាំមួយរយនាក់ គេក៏ឡើងចេញពីកៃឡា ទៅកន្លែងមួយទៀត ហើយមានគេទូលដល់សូលថា ដាវីឌបានរត់ពីកៃឡាទៅបាត់ហើយ នោះទ្រង់ក៏លែងគិតទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ លោកដាវីឌ ព្រមទាំងអស់អ្នកដែលនៅជាមួយលោក មានចំនួនទាំងអស់ប្រមាណប្រាំមួយរយនាក់ ក៏ចាកចេញពីក្រុងកៃឡា ហើយធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ។ មានគេទូលព្រះបាទសូលថា លោកដាវីឌបានរត់គេចចេញពីក្រុងកៃឡាហើយ ដូច្នេះ ស្ដេចក៏លែងដេញតាមលោកដាវីឌ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ដាវីឌ ហើយនឹងពួកលោកដែលមានចំនួនប្រហែលជា៦០០នាក់ គេក៏ឡើងចេញពីកៃឡា ទៅឯកន្លែង១ទៀត ហើយមានគេទូលដល់សូលថា ដាវីឌបានរត់ពីកៃឡាទៅបាត់ហើយ នោះទ្រង់ក៏លែងគិតទៅ អាល់គីតាប ពេលនោះទត ព្រមទាំងអស់អ្នកដែលនៅជាមួយគាត់ មានចំនួនទាំងអស់ប្រមាណប្រាំមួយរយនាក់ ក៏ចាកចេញពីក្រុងកៃឡា ហើយធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ។ មានគេជម្រាបស្តេចសូលថា ទតបានរត់គេចចេញពីក្រុងកៃឡាហើយ ដូច្នេះស្តេចក៏លែងដេញតាមទត។ |
ហើយពួកមហាតលិកទ្រង់ទាំងប៉ុន្មានគេដើរមកឈរអមទ្រង់ រួចពួកគេកេរេធីម និងពួកពេលេធីមទាំងប៉ុន្មាន ព្រមទាំងពួកកាថ ចំនួនប្រាំមួយរយនាក់ ដែលបានមកតាមទ្រង់ពីក្រុងកាថ គេក៏ដើរកាត់នៅចំពោះទ្រង់ទៅ។
អ្នកទើបមកពីម្សិលមិញ តើថ្ងៃនេះគួរឲ្យយើង នាំអ្នកមកដើរសាត់ព្រាត់ ទៅជាមួយយើង ដែលយើងក៏មិនដឹងជាទៅឯណាផងឬ? ចូរត្រឡប់ទៅវិញ ហើយនាំបងប្អូនអ្នកទៅផង សូមឲ្យអ្នកបានប្រកបដោយសេចក្ដីមេត្តាករុណា និងសេចក្ដីពិតត្រង់ចុះ»។
ព្រះអង្គរំលាយផែនការរបស់មនុស្សមានល្បិច មិនឲ្យសម្រេចការដែលគេផ្តើមធ្វើនោះឡើយ។
អស់អ្នកដែលពឹងដល់ព្រះអង្គ គេមានអំណរព្រោងព្រាយ ហើយមុខរបស់គេ មិនដែលខ្មាសឡើយ។
អស់អ្នកណាដែលមានសេចក្ដីវេទនា និងអស់អ្នកណាដែលជាប់បំណុល និងអស់អ្នកណាដែលមានសេចក្ដីជូរជ្រេញក្នុងចិត្ត គេក៏ប្រមូលគ្នាទៅជួបលោក មានចំនួនប្រហែលជាបួនរយនាក់នៅជាមួយលោក ហើយលោកធ្វើជាមេលើគេ។
ដាវីឌបង្គាប់ដល់គេថា៖ «ចូរអ្នករាល់គ្នាក្រវាត់ដាវគ្រប់គ្នាឡើង» នោះគេក៏ក្រវាត់ដាវរៀងខ្លួន ហើយដាវីឌក៏ក្រវាត់ដាវរបស់លោកដែរ ខណៈនោះ មានមនុស្សប្រហែលជាបួនរយនាក់ឡើងតាមដាវីឌទៅ ហើយមានពីររយនាក់ទៀតនៅថែរក្សាអីវ៉ាន់។