ដូច្នេះ លោកប៉ូទីផារពេញចិត្តនឹងលោកយ៉ូសែបណាស់ ដែលខំប្រឹងបម្រើគាត់ ហើយគាត់តែងតាំងលោកយ៉ូសែបឲ្យមើលខុសត្រូវលើផ្ទះសំបែង ក៏ប្រគល់ទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់គាត់ឲ្យលោកគ្រប់គ្រង។
១ សាំយូអែល 2:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុមារសាំយូអែលក៏ចេះតែមានវ័យធំឡើង ជាទីគាប់ព្រះហឫទ័យព្រះយេហូវ៉ា ព្រមទាំងគាប់ចិត្តមនុស្សលោកកាន់តែច្រើនឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯកុមារសាំយូអែលមានវ័យចម្រើនធំឡើង ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ និងជាទីពេញចិត្តរបស់មនុស្សម្នាទាំងឡាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសាំយូអែល ជាក្មេងនោះក៏ចេះតែមានវ័យចំរើនធំឡើង ជាទីគាប់ព្រះហឫទ័យដល់ព្រះយេហូវ៉ា ព្រមទាំងគាប់ចិត្តដល់មនុស្សលោកកាន់តែច្រើនឡើងផង។ អាល់គីតាប រីឯកុមារសាំយូអែលមានវ័យចំរើនធំឡើងជាទីគាប់ចិត្តអុលឡោះតាអាឡា និងជាទីពេញចិត្តរបស់មនុស្សម្នាទាំងឡាយ។ |
ដូច្នេះ លោកប៉ូទីផារពេញចិត្តនឹងលោកយ៉ូសែបណាស់ ដែលខំប្រឹងបម្រើគាត់ ហើយគាត់តែងតាំងលោកយ៉ូសែបឲ្យមើលខុសត្រូវលើផ្ទះសំបែង ក៏ប្រគល់ទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់គាត់ឲ្យលោកគ្រប់គ្រង។
កុំឲ្យសេចក្ដីមេត្តា និងសេចក្ដីពិតចេញពីឯងបាត់ឡើយ ចូរចងសេចក្ដីទាំងពីរនោះនៅកឯងចុះ ហើយចារឹកទុកនៅដួងចិត្តឯងដែរ។
កូននោះ មានវ័យចម្រើនឡើងជាលំដាប់ ហើយមានភាពរឹងមាំខាងវិញ្ញាណជាខ្លាំង ក៏រស់នៅតែក្នុងទីរហោស្ថាន រហូតដល់ថ្ងៃដែលគាត់បង្ហាញខ្លួនឲ្យសាសន៍អ៊ីស្រាអែលបានឃើញ។
ព្រះឱរសមានវ័យចម្រើនឡើង ហើយមានកម្លាំងខ្លាំង ប្រកបដោយប្រាជ្ញាពោរពេញ ហើយព្រះគុណនៃព្រះក៏សណ្ឋិតលើព្រះអង្គ។
ព្រះយេស៊ូវមានវ័យចម្រើនឡើង ទាំងប្រាជ្ញា និងកេរ្តិ៍ឈ្មោះ ហើយជាទីគាប់ព្រះហឫទ័យដល់ព្រះ និងចិត្តមនុស្សផងទាំងពួង។
ទាំងសរសើរតម្កើងព្រះ ហើយប្រជាជនទាំងអស់ក៏គោរពរាប់អានគេ។ ព្រះអម្ចាស់បានបន្ថែមចំនួនអ្នកដែលកំពុងតែបានសង្គ្រោះ មកក្នុងក្រុមជំនុំជារៀងរាល់ថ្ងៃ។
អ្នកណាដែលបម្រើព្រះគ្រីស្ទតាមរបៀបនេះ អ្នកនោះបានជាទីគាប់ព្រះហឫទ័យដល់ព្រះ ហើយមនុស្សក៏គោរពរាប់អានដែរ។
ស្ត្រីនោះក៏បង្កើតបានកូនប្រុសមួយ ដាក់ឈ្មោះថា សាំសុន កូននោះក៏មានវ័យធំឡើង ហើយព្រះយេហូវ៉ាប្រទានពរគាត់។
ក្រោយមក ព្រះយេហូវ៉ាក៏ប្រោសប្រទានឲ្យនាងហាណាមានទម្ងន់ បង្កើតបានកូនប្រុសបី កូនស្រីពីរទៀត ហើយកុមារសាំយូអែលនោះ ក៏មានវ័យធំឡើងនៅចំពោះព្រះយេហូវ៉ា។
សាំយូអែលកាន់តែធំឡើង ព្រះយេហូវ៉ាក៏គង់ជាមួយ ហើយមិនឲ្យពាក្យទំនាយណាមួយរបស់លោកជ្រុះធ្លាក់បាត់ឡើយ