ពេលស្ដេចសូលចាត់គេឲ្យទៅចាប់ដាវីឌ នោះនាងប្រាប់ថា៖ «លោកឈឺ»។
នៅពេលព្រះបាទសូលចាត់ទាហានឲ្យទៅចាប់លោកដាវីឌនោះ ព្រះនាងមិកាល់ប្រាប់ថា៖ «លោកឈឺ»។
លុះកាលសូលទ្រង់ចាត់គេ ឲ្យទៅចាប់ដាវីឌ នោះនាងប្រាប់ថា លោកឈឺ
នៅពេលដែលស្តេចសូលចាត់ទាហានឲ្យទៅចាប់ទតនោះ នាងមិកាល់ប្រាប់ថា៖ «គាត់ឈឺ»។
ចំណែកពួកអ្នកដែលអាប់សាឡុមចាត់ប្រើ ក៏មកដល់ស្រីនោះ នៅក្នុងផ្ទះសួរថា៖ «តើអ័ហ៊ីម៉ាស និងយ៉ូណាថាននៅឯណា?» តែស្រីនោះឆ្លើយថា៖ «គេបានឆ្លងស្ទឹងទៅបាត់ហើយ»។ កាលគេស្វែងរកមិនឃើញសោះ នោះក៏នាំគ្នាត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ។
លុះជិតដល់ពេលបិទទ្វារក្រុងនៅពេលព្រលប់ បុរសនោះបានចេញទៅបាត់។ នាងខ្ញុំមិនដឹងថាបុរសនោះទៅទីណាទេ។ សូមដេញតាមគេឲ្យលឿនទៅ ដ្បិតអស់លោកនឹងដេញតាមគេទាន់មិនខាន»។
បន្ទាប់មក ស្ដេចសូលចាត់គេឲ្យទៅមើលដាវីឌដោយមានរាជឱង្ការថា៖ «ចូរសែងយកវាទាំងដេកនៅលើគ្រែមក ឲ្យយើងសម្លាប់វាចោល»។
ពេលនោះ ស្ដេចសូលចាត់គេឲ្យទៅចាប់ តែកាលគេឃើញពួកហោរាកំពុងតែទាយ និងសាំយូអែលឈរធ្វើជាមេលើគេ នោះព្រះវិញ្ញាណនៃព្រះក៏មកសណ្ឋិតលើពួកអ្នកដែលសូលចាត់ឲ្យទៅនោះ ហើយគេក៏ថ្លែងទំនាយដែរ។