តែដល់វេលាដែលត្រូវឲ្យនាងម៉្រាប បុត្រីស្ដេចសូលទៅដាវីឌ នោះត្រឡប់ទៅជាលើកទៅឲ្យធ្វើជាប្រពន្ធរបស់អ័ទ្រីអែល ជាពួកមហូឡាវិញ។
ប៉ុន្តែ នៅពេលកំណត់ដែលលោកដាវីឌត្រូវរៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាងម៉្រាម នោះព្រះបាទសូលបែរជាលើកនាងទៅឲ្យលោកអទ្រីអែល ជាអ្នកក្រុងមេហូឡាទៅវិញ។
តែដល់វេលាដែលត្រូវឲ្យនាងម៉្រាប ជាបុត្រីសូលទៅដាវីឌ នោះត្រឡប់ទៅជាបានលើកទៅឲ្យធ្វើជាប្រពន្ធរបស់អ័ទ្រីអែល ជាពួកមហូឡាវិញ
ប៉ុន្តែ នៅពេលកំណត់ដែលទតត្រូវរៀបអាពាហ៍ពិពាហ៍ជាមួយនាងម៉្រាប នោះស្តេចសូលបែរជាលើកនាងទៅឲ្យលោកអទ្រីអែល ជាអ្នកក្រុងមេហូឡាទៅវិញ។
ស្តេចបានយកកូនប្រុសទាំងពីរនាក់របស់រីសប៉ា ជាកូនអ័យ៉ា ដែលនាងបានបង្កើតថ្វាយស្ដេចសូល គឺអើម៉ូនីមួយ មេភីបូសែត មួយ ព្រមទាំងកូនប្រុសប្រាំនាក់របស់នាងមីកាល ជាបុត្រីរបស់ស្ដេចសូល ដែលនាងបានបង្កើតឲ្យអ័ទ្រីអែល ជាកូនបារស៊ីឡាយ នៅមហូឡាដែរ
បន្ទាប់មក ត្រូវចាក់ប្រេងតាំងយេហ៊ូវ ជាកូននីមស៊ីឲ្យឡើងធ្វើជាស្តេច សោយរាជ្យលើស្រុកអ៊ីស្រាអែលដែរ ឯអេលីសេ ជាកូនសាផាត ដែលនៅអេបិល-មហូឡា ត្រូវចាក់ប្រេងតាំងឲ្យធ្វើជាហោរាជំនួសឯង។
ប្អាណាជាកូនអ័ហ៊ីលូឌ លោកនោះត្រួតលើស្រុកត្អាណាក ស្រុកមេគីដោ ហើយគ្រប់ស្រុកបេត-សៀន ដែលនៅជិតសារថាន ខាងក្រោមក្រុងយេសរាល ចាប់តាំងពីបេត-សៀនរហូតដល់អេបិល-មហូឡា ខាងនាយយ៉ុកមាម។
គេក៏លើកប្រពន្ធរបស់គាត់ ទៅឲ្យបុរសម្នាក់ ដែលជាអ្នកកំដររបស់គាត់។
កាលគេផ្លុំត្រែទាំងបីរយឡើង ព្រះយេហូវ៉ាបណ្ដាលឲ្យគេកាប់សម្លាប់គ្នាឯង ពេញក្នុងកងទ័ពទាំងមូល ហើយទ័ពរបស់គេក៏រត់រហូតដល់បេត-ស៊ីតា ឆ្ពោះទៅសេរេរ៉ា ហើយរហូតដល់ព្រំប្រទល់អេបិល-មហូឡា ជិតតាបាត។