Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 18:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ដាវីឌ​ទូល​ឆ្លើយ​ទៅ​សូល​ថា៖ «តើ​ទូល‌បង្គំ​ជា​អ្វី ឬ​ជីវិត​ទូល‌បង្គំ​វិសេស​យ៉ាង​ណា ឬ​គ្រួសារ​របស់​ឪពុក​ទូល‌បង្គំ​ជា​អ្វី​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល បាន​ជា​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​ទូល‌បង្គំ​ធ្វើ​ជា​កូន​ប្រសា​របស់​ព្រះ‌ករុណា​ដូច្នេះ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 លោក​ដាវីឌ​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា! តើ​ទូលបង្គំ​ជា​នរណា ហើយ​គ្រួសារ និង​អំបូរ​របស់​ឪពុក​ទូលបង្គំ​មាន​ឋានៈ​អ្វី នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល បាន​ជា​ទូលបង្គំ​អាច​ធ្វើ​ជា​កូន​ប្រសា​ស្ដេច​ដូច្នេះ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ដាវីឌ​ទូល​ឆ្លើយ​នឹង​សូល​ថា តើ​ទូលបង្គំ​ជា​អ្វី ឬ​ជីវិត​ទូលបង្គំ​វិសេស​យ៉ាង​ណា ឬ​គ្រួ​នៃ​ឪពុក​ទូលបង្គំ​ជា​អ្វី​នៅ​ក្នុង​ពួក​អ៊ីស្រាអែល បាន​ជា​សព្វ​ព្រះ‌ទ័យ​ឲ្យ​ទូលបង្គំ​ធ្វើ​ជា​កូន​ប្រសា​នៃ​ទ្រង់​ព្រះ‌ករុណា​ដូច្នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ទត​ជម្រាប​ថា៖ «សូម​ជម្រាប​ស្តេច! តើ​ខ្ញុំ​ជា​នរណា ហើយ​គ្រួសារ និង​អំបូរ​របស់​ឪពុក​ខ្ញុំ​មាន​ឋានៈ​អ្វី នៅ​ក្នុង​ស្រុក​អ៊ីស្រ‌អែល បាន​ជា​ខ្ញុំ​អាច​ធ្វើ​ជា​កូន​ប្រសា​ស្តេច​ដូច្នេះ?»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 18:18
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​ដាវីឌ​បាន​យាង​ចូល​ទៅ​គង់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទូល​ថា៖ «ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ តើ​ទូល‌បង្គំ​ជា​អ្វី ហើយ​ពូជ‌ពង្ស​ទូល‌បង្គំ​ជា​អ្វី បាន​ជា​ព្រះ‌អង្គ​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​ដល់​ត្រឹម​នេះ?


អ័ហ៊ីម៉ាស​នៅ​ខេត្ត​ណែប‌ថា‌លី (លោក​នោះ​បាន​យក​នាង​បាស‌ម៉ាត ជា​បុត្រី​ព្រះបាទ​សាឡូម៉ូន​ធ្វើ​ជា​ភរិយា)។


លោក​ម៉ូសេ​ទូល​ព្រះ​ថា៖ «តើ​ទូល‌បង្គំ​ជា​អ្វី​ដែល​ត្រូវ​ទៅ​ជួប​ផារ៉ោន ហើយ​នាំ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ដូច្នេះ?»


សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា រមែង​បង្រៀន​ឲ្យ​មាន​ប្រាជ្ញា ហើយ​សេចក្ដី​សុភាព‌រាប‌សា តែង​តែ​នាំ​មុខ​កិត្តិ‌សព្ទ។


មុន​នឹង​ត្រូវ​វិនាស ចិត្ត​របស់​មនុស្ស​កើត​មាន​សេចក្ដី​ឆ្មើង‌ឆ្មៃ ឯ​សេចក្ដី​រាប‌សា រមែង​តែ​នាំ​មុខ​កិត្តិ‌យស​វិញ។


នោះ​ខ្ញុំ​បាន​ទូល​ថា៖ «ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ មើល៍ ទូល‌បង្គំ​គ្មាន​វោហារ​អធិប្បាយ​ទេ ដ្បិត​ទូល‌បង្គំ​ជា​មនុស្ស​ក្មេង​សុទ្ធ»។


នោះ​នាង​ក៏​ទម្លាក់​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ​នឹង​ដី ដោយ​ពាក្យ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ប្រោស​មេត្តា ដោយ​អាណិត​ដល់​ខ្ញុំ​ជា​សាសន៍​ដទៃ​ដូច្នេះ?»


ពួក​មហា‌តលិក​ក៏​ថ្លែង​សេចក្ដី​ទាំង​នោះ​ប្រាប់​ត្រចៀក​ដាវីឌ តែ​លោក​ឆ្លើយ​ថា៖ «តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ដែល​ធ្វើ​ជា​កូន​ប្រសា​របស់​ស្តេច នោះ​ជា​ការ​ងាយ​ឬ ដែល​ខ្ញុំ​ជា​មនុស្ស​ក្រីក្រ ហើយ​ស្តេច​មិន​សូវ​រាប់​អាន​ផង​នោះ?»


តែ​លោក​សូល​ឆ្លើយ​ថា៖ «តើ​ខ្ញុំ​មិន​មែន​ជា​ពួក​បេនយ៉ាមីន ជា​កុល‌សម្ព័ន្ធ​តូច​ជាង​គេ​ក្នុង​បណ្ដា​សាសន៍​អ៊ីស្រា‌អែល​ទេ​ឬ ហើយ​គ្រួសារ​ខ្ញុំ តើ​មិន​មែន​ជា​តូច​ទាប​ជាង​អស់​ទាំង​គ្រួ​ក្នុង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន​ដែរ​ទេ​ឬ ដូច្នេះ ហេតុ​អ្វី​បាន​ជា​លោក​មាន​ប្រ‌សាសន៍​នឹង​ខ្ញុំ​យ៉ាង​នេះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម