ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 17:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាន​កូន​ប្រុស​ច្បង​របស់​អ៊ីសាយ​បី​នាក់​បាន​តាម​សូល​ទៅ​ច្បាំង កូន​ទាំង​បី​នាក់​ដែល​ទៅ​ច្បាំង​នោះ គឺ​កូន​បង​បង្អស់​ឈ្មោះ​អេលាប កូន​បន្ទាប់​ឈ្មោះ​អ័ប៊ី‌ណាដាប់ និង​ទី​បី​ឈ្មោះ​សាំម៉ា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កូន​ប្រុស​ច្បង​ទាំង​បី​របស់​លោក គឺ អេលាប អប៊ី‌ណាដាប់ និង​សាម៉ា បាន​ចេញ​ទៅ​ច្បាំង រួម​ជា​មួយ​ព្រះ‌បាទ​សូល

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កូន​ប្រុស​ច្បង​របស់​អ៊ីសាយ​៣​នាក់​បាន​តាម​សូល​ទៅ​ច្បាំង កូន​ទាំង​៣​នាក់​ដែល​ទៅ​ច្បាំង​នោះ គឺ​ច្បង​បង្អស់​ឈ្មោះ​អេលាប បន្ទាប់​មក​ឈ្មោះ​អ័ប៊ី‌ន៉ាដាប់ ហើយ​ទី​៣​ឈ្មោះ​សាំម៉ា

សូមមើលជំពូក

អាល់គីតាប

កូន​ប្រុស​ច្បង​ទាំង​បី​របស់​គាត់ គឺ​អេលាប អប៊ី‌ណាដាប់ និង​សាម៉ា បាន​ចេញ​ទៅ​ច្បាំង រួម​ជា​មួយ​ស្តេច​សូល

សូមមើលជំពូក



១ សាំ‌យូ‌អែល 17:13
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ អាំណូន​មាន​មិត្ត​ម្នាក់ ឈ្មោះ​យ៉ូ‌ណា‌ដាប ជា​បុត្រា​សាំម៉ា ជេដ្ឋា​របស់​ព្រះបាទ​ដាវីឌ ជា​មនុស្ស​ឈ្លាស​វៃ​ណាស់។


តែ​យ៉ូ‌ណា‌ដាប ជា​បុត្រា​សាំម៉ា​ជេដ្ឋា​ដាវីឌ ទូល​ឡើង​ថា «បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​កុំ​មាន​ព្រះ‌ហឫ‌ទ័យ​ស្មាន​ថា គេ​បាន​ធ្វើ​គុត​ពួក​ព្រះ‌រាជ​បុត្រ​ទាំង​អស់​នៃ​ព្រះ‌ករុណា​ឡើយ សុគត​តែ​អាំណូន​ប៉ុណ្ណោះ​ទេ ដ្បិត​ការ​នោះ​បាន​គិត​ជា​ស្រេច តាម​បង្គាប់​នៃ​អាប់សា‌ឡុម តាំង​ពី​ថ្ងៃ​ដែល​អាំណូន​បាន​បង្ខូច​នាង​តាម៉ារ ជា​កនិដ្ឋា​មក


ពេល​គាត់​ប្រកួត​នឹង​សាសន៍​អ៊ីស្រា‌អែល យ៉ូណា‌ថាន​កូន​សាំម៉ា ជេដ្ឋា​របស់​ព្រះបាទ​ដាវីឌ​បាន​សម្លាប់​គាត់​ចោល​ទៅ។


អ៊ីសាយ​បង្កើត​អេលាប ជា​កូន​ច្បង អ័ប៊ី‌ណាដាប់​ជា​កូន​ទី​ពីរ សាំម៉ា​ជា​កូន​ទី​បី


នោះ​អេលាប​ជា​បង​បង្អស់​ក៏​ឮ​ដាវីឌ​កំពុង​និយាយ​ជា‌មួយ​គេ ហើយ​មាន​សេចក្ដី​កំហឹង​ទាស់​នឹង​ប្អូន​ថា៖ «ឯង​ចុះ​មក​ធ្វើ​អី? តើ​បាន​ប្រគល់​ហ្វូង​ចៀម​តូច​នោះ ដែល​នៅ​ទី​រហោ‌ស្ថាន​ទុក​ឲ្យ​អ្នក​ណា​មើល? បង​ស្គាល់​សេចក្ដី​អំនួត និង​គំនិត​អាក្រក់​របស់​ឯង​ហើយ ដ្បិត​ឯង​ចុះ​មក​ដើម្បី​ឲ្យ​តែ​បាន​មើល​ចម្បាំង​ទេ»។