បេន-អ័ប៊ីណាដាប់ នៅស្រុកដោរទាំងមូល (លោកនោះបានយកនាងថាផាត ជាបុត្រីព្រះបាទសាឡូម៉ូនធ្វើជាភរិយា)។
១ សាំយូអែល 16:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចអ៊ីសាយហៅអ័ប៊ីណាដាប់មក ឲ្យដើរនៅមុខលោកសាំយូអែល តែលោកមានប្រសាសន៍ថា៖ «ព្រះយេហូវ៉ាមិនរើសយកអ្នកនេះទេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីសាយហៅអប៊ីណាដាប់ឲ្យដើរនៅមុខលោកសាំយូអែល លោកសាំយូអែលមានប្រសាសន៍ថា៖ «ព្រះអម្ចាស់ក៏មិនបានជ្រើសរើសអ្នកនេះដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចអ៊ីសាយហៅអ័ប៊ីន៉ាដាប់មក ឲ្យដើរនៅមុខសាំយូអែល តែលោកមានប្រសាសន៍ថា ព្រះយេហូវ៉ាទ្រង់មិនរើសយកអ្នកនេះទេ អាល់គីតាប លោកអ៊ីសាយហៅអប៊ីណាដាប់ ឲ្យដើរនៅមុខសាំយូអែល សាំយូអែលនិយាយថា៖ «អុលឡោះតាអាឡាក៏មិនបានជ្រើសរើសអ្នកនេះដែរ»។ |
បេន-អ័ប៊ីណាដាប់ នៅស្រុកដោរទាំងមូល (លោកនោះបានយកនាងថាផាត ជាបុត្រីព្រះបាទសាឡូម៉ូនធ្វើជាភរិយា)។
មានកូនប្រុសច្បងរបស់អ៊ីសាយបីនាក់បានតាមសូលទៅច្បាំង កូនទាំងបីនាក់ដែលទៅច្បាំងនោះ គឺកូនបងបង្អស់ឈ្មោះអេលាប កូនបន្ទាប់ឈ្មោះអ័ប៊ីណាដាប់ និងទីបីឈ្មោះសាំម៉ា។
នោះពួកគារយ៉ាត់-យារីមក៏មកនាំយកហិបនៃព្រះយេហូវ៉ា ឡើងទៅដាក់នៅក្នុងផ្ទះរបស់អ័ប៊ីណាដាប់ ដែលនៅលើភ្នំ ក៏ញែកអេលាសារជាកូនចេញ សម្រាប់ថែរក្សាហិបនៃព្រះយេហូវ៉ា។