គឺពីសាសន៍ស៊ីរី សាសន៍ម៉ូអាប់ ពួកកូនចៅអាំម៉ូន សាសន៍ភីលីស្ទីន សាសន៍អាម៉ាឡេក និងជ័យភណ្ឌដែលយកពីហាដារេស៊ើរ ជាកូនរេហុប ស្តេចក្រុងសូបាផង។
១ សាំយូអែល 15:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏ចាប់បានអ័កាក់ ជាស្តេចសាសន៍អាម៉ាឡេក មកទាំងរស់ តែប្រហារប្រជាជនដោយមុខដាវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចចាប់បានព្រះបាទអកាក់ ជាស្ដេចរបស់ពួកអាម៉ាឡេក ទាំងរស់ ហើយប្រហារជីវិតប្រជាជនទាំងអស់ដោយមុខដាវ ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ចាប់បានអ័កាក់ ជាស្តេចសាសន៍អាម៉ាលេក មកទាំងរស់ តែកាប់រំលីងពួកជនដោយមុខដាវ អាល់គីតាប គាត់ចាប់បានស្តេចអកាក់ ជាស្តេចរបស់ពួកអាម៉ាឡេកទាំងរស់ ហើយប្រហារជីវិតប្រជាជនទាំងអស់ដោយមុខដាវ ជូនផ្តាច់ដល់អុលឡោះ |
គឺពីសាសន៍ស៊ីរី សាសន៍ម៉ូអាប់ ពួកកូនចៅអាំម៉ូន សាសន៍ភីលីស្ទីន សាសន៍អាម៉ាឡេក និងជ័យភណ្ឌដែលយកពីហាដារេស៊ើរ ជាកូនរេហុប ស្តេចក្រុងសូបាផង។
ឯអ្នកដែលនៅសល់ គេរត់ចូលទៅក្នុងក្រុងអាផែក ហើយកំផែងក្រុងនោះក៏រលំសង្កត់ស្លាប់អស់ពីរម៉ឺនប្រាំពីរពាន់នាក់ទៀត។ ឯបេន-ហាដាដក៏រត់ចូលទៅក្នុងទីក្រុង ពួននៅក្នុងបន្ទប់ខាងក្នុង។
ពួកគេប្រហារសំណល់ពួកអាម៉ាឡេក ដែលនៅសេសសល់ រួចតាំងទីលំនៅនៅស្រុកនោះ រហូតដល់សព្វថ្ងៃ។
ក្រោយហេតុការណ៍នោះមក ព្រះបាទអ័ហាស៊ូរុសបានលើកតម្កើងហាម៉ាន កូនហាំម្តាថា ជាសាសន៍អ័កាក់ ទាំងប្រទានតំណែងដល់លោក ហើយតាំងឲ្យលោកមានងារធំ លើសអស់ពួកមន្ត្រីទាំងប៉ុន្មានដែលនៅចំពោះស្ដេច។
ឯអ្នកណាក្នុងពួកមនុស្សដែលបានថ្វាយដាច់ហើយ នោះនឹងលោះចេញវិញមិនបានឡើយ គឺត្រូវនៅរហូតដល់ស្លាប់។
ទឹកនឹងហៀរហូរពីធុងរបស់គេ ហើយពូជរបស់គេនឹងចម្រើនផលឡើងព្រោះមានទឹកច្រើន ស្តេចរបស់គេនឹងបានខ្ពស់ជាងស្តេចអ័កាក់ ហើយនគររបស់គេនឹងបានថ្កើងឡើង។
លោកចាប់យកក្រុងនោះ ស្តេចរបស់គេ ព្រមទាំងក្រុងរបស់គេទាំងប៉ុន្មានដែលនៅជុំវិញ រួចប្រហារពួកគេដោយមុខដាវ ហើយបំផ្លាញមនុស្សទាំងប៉ុន្មាននៅក្នុងក្រុងនោះ គ្មានសល់អ្នកណាម្នាក់ឡើយ។ លោកបានប្រព្រឹត្តចំពោះក្រុងដេបៀរ និងស្តេចរបស់គេ ដូចលោកបានប្រព្រឹត្តចំពោះក្រុងហេប្រុន និងចំពោះក្រុងលិបណា ព្រមទាំងស្តេចរបស់គេដែរ។
ឯទីក្រុងទាំងអស់របស់ស្តេចទាំងនោះ និងស្តេចទាំងប៉ុន្មានរបស់គេ លោកយ៉ូស្វេចាប់យកបានទាំងអស់ ហើយលោកប្រហារគេដោយមុខដាវ ដោយបំផ្លាញគេទាំងស្រុង ដូចលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ាបានបង្គាប់។
តែស្ដេចសូលមានរាជឱង្ការទៅលោកសាំយូអែលថា៖ «ខ្ញុំបានស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាហើយ គឺបានដើរតាមផ្លូវដែលទ្រង់ចាត់ខ្ញុំនោះ មើល៍ ខ្ញុំបាននាំទាំងអ័កាក់ ជាស្តេចនៃសាសន៍អាម៉ាឡេកមកផង ឯពួកសាសន៍អាម៉ាឡេកទាំងប៉ុន្មាន នោះបានបំផ្លាញអស់រលីងហើយ។
ដូច្នេះ ចូរទៅវាយពួកសាសន៍អាម៉ាឡេកឥឡូវចុះ ព្រមទាំងបំផ្លិចបំផ្លាញគេទាំងប៉ុន្មានឲ្យអស់រលីងទៅ កុំត្រាប្រណីដល់គេឡើយ គឺត្រូវសម្លាប់ទាំងប្រុសទាំងស្រី ទាំងកូនក្មេង និងកូនដែលនៅបៅផង ទាំងគោ ចៀម អូដ្ឋ និងលាដែរ"»។
នៅក្រុងណូបជាទីក្រុងរបស់ពួកសង្ឃនោះ គាត់ក៏ប្រហារដោយមុខដាវដែរ គឺទាំងប្រុស ទាំងស្រី ទាំងក្មេង និងកូនដែលនៅបៅ ទាំងគោ ទាំងលា និងចៀមផង។
នៅថ្ងៃទីបី ពេលដាវីឌ និងពួកលោកបានមកដល់ស៊ីកឡាក់ ពេលនោះពួកអាម៉ាឡេកបានលុកចូលតំបន់ណេកិប ព្រមទាំងក្រុងស៊ីកឡាក់ គេបានវាយក្រុងស៊ីកឡាក់ និងដុតកម្ទេចចោលអស់រលីងហើយ