អ្នកណាដែលរត់រួចពីសេចក្ដីស្ញែងខ្លាច នឹងធ្លាក់ទៅក្នុងរណ្តៅ ហើយអ្នកណាដែលឡើងរួចពីរណ្តៅ នឹងជាប់អន្ទាក់វិញ ដ្បិតយើងនឹងនាំឆ្នាំដែលត្រូវធ្វើទោសមកលើគេ គឺមកលើសាសន៍ម៉ូអាប់ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
១ សាំយូអែល 15:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ លោកសាំយូអែលមានប្រសាសន៍ថា៖ «ចូរនាំអ័កាក់ ជាស្តេចសាសន៍អាម៉ាឡេកមកនេះ» ស្តេចអ័កាក់ក៏ដើរមករកលោកដោយរីករាយ ព្រោះនឹកស្មានក្នុងចិត្តថា «ប្រាកដជាភាពល្វីងជូរចត់នៃសេចក្ដីស្លាប់កន្លងផុតហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសាំយូអែលមានប្រសាសន៍ថា៖ «ចូរនាំអកាក់ ជាស្ដេចរបស់ជនជាតិអាម៉ាឡេកមក»។ ស្ដេចអកាក់ចូលមកជិតលោកសាំយូអែល ដោយទឹកមុខស្រស់បស់ ព្រោះនឹកស្មានថា «បានរួចពីស្លាប់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លំដាប់នោះ សាំយូអែលប្រាប់ថា ចូរនាំអ័កាក់ ជាស្តេចនៃសាសន៍អាម៉ាលេកមកឯនេះ អ័កាក់ក៏ដើរមកឯលោកងង៉ើល ដោយនឹកក្នុងចិត្តថា ប្រាកដជាសេចក្ដីជូរល្វីងនៃសេចក្ដីស្លាប់បានកន្លងហួសហើយ អាល់គីតាប សាំយូអែលនិយាយថា៖ «ចូរនាំអកាក់ ជាស្តេចរបស់ជនជាតិអាម៉ាឡេកមក»។ ស្តេចអកាក់ចូលមកជិតសាំយូអែល ដោយទឹកមុខស្រស់បស់ ព្រោះនឹកស្មានថាបានរួចពីស្លាប់»។ |
អ្នកណាដែលរត់រួចពីសេចក្ដីស្ញែងខ្លាច នឹងធ្លាក់ទៅក្នុងរណ្តៅ ហើយអ្នកណាដែលឡើងរួចពីរណ្តៅ នឹងជាប់អន្ទាក់វិញ ដ្បិតយើងនឹងនាំឆ្នាំដែលត្រូវធ្វើទោសមកលើគេ គឺមកលើសាសន៍ម៉ូអាប់ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ហេតុនេះហើយបានជាយើងបានកាប់គេដោយពួកហោរា យើងបានសម្លាប់គេដោយពាក្យដែលចេញពីមាត់យើង ឯការវិនិច្ឆ័យរបស់យើង ចេញទៅដូចពន្លឺ។
កាលគេកំពុងនិយាយថា «មានសេចក្ដីសុខសាន្តហើយ មានសន្ដិសុខហើយ!» ពេលនោះ នឹងមានមហន្តរាយកើតមានដល់គេភ្លាម ដូចជាស្ត្រីមានគភ៌ឈឺចាប់នឹងសម្រាល ហើយពុំអាចគេចផុតបានឡើយ។
បន្ទាប់មក លោកយ៉ូស្វេមានប្រសាសន៍ថា៖ «ចូរបើកមាត់រូង ហើយនាំស្តេចទាំងប្រាំនោះពីក្នុងរូងមកជួបខ្ញុំ»។
ក្រុងនោះបានតម្កើងខ្លួន ហើយរស់ដោយឆើតឆាយយ៉ាងណា នោះគេក៏ត្រូវវេទនា និងសោកសង្រេងយ៉ាងនោះដែរ ដ្បិតគេគិតក្នុងចិត្តថា "យើងអង្គុយជាមហាក្សត្រិយានី មិនមែនជាមេម៉ាយទេ ហើយយើងនឹងមិនត្រូវសោកសង្រេងឡើយ" ។
ដូច្នេះ គេឌានក៏ឡើងតាមផ្លូវរបស់ពួកអ្នកដែលនៅក្នុងត្រសាល នៅខាងកើតណូបាស និងយ៉ុកបិហា ចូលទៅប្រយុទ្ធនឹងកងទ័ពសត្រូវ ដ្បិតគេស្មានថាខ្លួនបានសុខសាន្តហើយ។
ដូច្នេះ លោកសាំយូអែលបានវិលមកខាងស្ដេចសូលវិញ ហើយស្ដេចសូលក៏ថ្វាយបង្គំដល់ព្រះយេហូវ៉ា។
ប៉ុន្តែ លោកសាំយូអែលមានប្រសាសន៍ថា៖ «ដាវរបស់ឯងបានធ្វើឲ្យស្រ្តីព្រាត់ប្រាស់កូន ដូច្នេះ ម្តាយរបស់ឯងក៏នឹងត្រូវព្រាត់ប្រាស់កូនដូច្នោះដែរ»។ រួចលោកសាំយូអែលក៏កាប់អ័កាក់កម្ទេច នៅចំពោះព្រះយេហូវ៉ា ត្រង់គីលកាលទៅ។